ទិនកររះបញ្ចេញពន្លឺក្រោយសម្រាកអស់រយៈពេលយ៉ាងយូរសម្រាប់ថ្ងៃថ្មីដែលបានចំាងបង្ហាញឲ្យឃើញរាងកាយមំាមួនរបស់កំលោះត្រកូលខ្ពង់ខ្ពស់ពីរនាក់កំពុងពិភាក្សាគ្នាវែកដៃវែកជើង ។
« ម្ចាស់បងសង្ស័យព្រះមហេសីមែនទេ ទោះបីទ្រង់ឃោឃៅក៏មិនដល់ថ្នាក់ហ៊ានសម្លាប់មនុស្សដែល »
« យើងមិនបានសង្ស័យនរណាគេទាំងអស់គ្រាន់តែចង់រកមុខអ្នកធ្វើពិតដែលទម្លាក់កំហុសមកលើស្នំឯកយើង» សង្គ្រឺតជើងធ្មេញកំហឹងពេញដើមទ្រូងបញ្ចេញតាមសម្តីកាលបើនឺកដល់រូបភាពលំបាករបស់មាណឌតូច
ដែលទ្រង់បានឃើញកាលថ្មីវាហាក់មិនបានទៅណាឆ្ងាយឡើយពីការចងចាំរបស់ទ្រង់។
« ទ្រង់ប្រាកដម្លេះ? » ថេយ៍លើកចិញ្ចើមសួរខណៈគេតាមសង្កេតមើលកាយវិការជាប់ ។
« ជីមីនមិនផ្លាស់ប្តូរទេតាំងពីក្មេងដល់ឥឡូវហេតុអ្វីយើងមិនជឿជាក់លើទ្រង់នោះ » ជុងឃុក សើចតិចៗនៅចុងបញ្ចប់ពេលឃើញទឹកមុខនឹងធីងរបស់ម្ចាស់ប្អូនចាប់ផ្តើមប្រែប្រួល ទើបគេបន្តសម្តី« ប្អូនក៏ដូចបង? ឬទ្រង់មិនជឿជាក់សុកជីន » ជុងឃុកតបទាំងបបូរម៉ាត់ញញឹមជាប់ ។
« ខ្ញុំទៅវិញហើយបងនៅឲ្យបានសុខ » ថេយ៉ុងក្រោបរហ័សដើរចេញទៅទាំងមុខមើលមិនយល់ដែលត្រូវបងតែងតែផ្ចាញផ្ចាលខ្លួន ។
+តំណាក់
« ទ្រង់យាងទៅណាបាត់ហើយ ? » កែវភ្នែកតូចឆ្មាក្រឡេក្រឡាប់ពេញតំណាក់ស្វែងរកម្ចាស់ដែលខ្លួនបានដេកអោបពេញមួយយប់នៅខណៈនោះជីមីនក៏ប្រឹងក្រោបដើរទាំងលំបាកទៅកាន់ទ្វាជាមួយនឹងទឺកមុខសោកសៅ។
« ស្នំឯក? » សុីវីន សួរទាំងអារម្មណ៍ទើសទាលដែល
ជីមីនមិនស្តាប់សម្តីដើរហើរចេញមកទាំតខ្លួននៅមិនទាន់ជារបួស ហើយនៅមកញញឹកដាក់គេទាំងទឹកមុខស្លេកស្លាំងទៀត គួរឲ្យខឹងឬអត់?
« ខ្ញុំចង់ទៅតំណាក់វិញបងសុីវីន ព្រោះព្រះមហេសីធ្លាប់មានបន្ទូលថា ខ្ញុំមិនអាចគេងផ្ទាល់ជាមួយព្រះអង្គទេព្រះវាជាបន្ទប់ធ្វើរាជកិច្ច អ្នកក្រៅដូចខ្ញុំគ្មានសិទ្ធទេ » មិនឲ្យសុីវីនសួររាងតូចរហ័សបកស្រាយគ្រប់យ៉ាងដែលខ្លួនចង់ទៅបន្ទប់ទាំងសភាពបែបនេះ ។
« ពុទ្ធោ! ខ្ញុំជួយគ្រាស្នំឯក » សុីវីន ដកដង្ហើមធំព្រូសអស់ទុក្ខកង្វក់ជំនួសម្ចាស់ ដែលមកជួបប្រទះមនុស្សដូចព្រះមហេសីអុីចឹង មិនបានសុខទាំងខ្លួនឈឺថ្នាក់នេះ ។
« ខ្ញុំអរគុណបងហើយហើយខ្ញុំចង់ហូបរបស់ក្តៅៗបងជួយធ្វើឲ្យខ្ញុំផង » ជីមីន
« ខ្ញុំនឹងធ្វើជូនទ្រង់តោះទៅតំណាក់ » ដំណើរយាង
ចាកចេញរបស់មនុស្សពីរនាក់នេះនៅក្រោមការសង្កេតរបស់ព្រះអង្គដែលទ្រង់មើលទាំងមានចម្ងល់ ព្រោះ
មុននេះទ្រង់បានប្រាប់ឲ្យសុីវីនរៀបចំអាហារសម្រាប់ខ្លួននិងស្នំឯក ហើយឥឡូវនេះពួកគេនាំគ្នាទៅណា??
« ព្រះអង្គ »
« បិតាឲ្យមកតាមឬ? » ទ្រង់ទាញដឹងដល់ចម្លើយមុខអាមាត្រនេះមកលើកណាក៏តាាមបញ្ជាបិតាទ្រង់ដែរ ។
« ក្រាលទូល » អាមាត្រនេះអោនគោរពសឹមដើរតាមត្រុកៗតាមព្រះអង្គចនដែលដើរទៅយ៉ាងញ៉ាប់ជើង ។
YOU ARE READING
ម្ចាស់គ្រងបេះដូង complete
Romanceទ្រង់ជាម្ចាស់បេះដូងយេីងតែម្នាក់គត់ 𝙆𝙤𝙤𝙠𝙢𝙞𝙣🖤 ( Milaka89 accចាស់ខូច)