Ep21:ស្នំឯក

431 45 1
                                    


  « ហឹម! »វេលានៃពេលព្រឹករំខានដំណេកមាណឌតូចឲក្រោបឈរប្រឈមមុខនឹងថ្ងៃថ្មី ។ កែវភ្នែកស្រអាប់ស្រាលរបើកឡើងក្រោមពន្លឺថ្ងៃដែលសាយចូលមកក្នុងបវិេវនលើគ្រែទូលាយនាយឡើងអង្គុយធ្មីងយ៉ាងរហ័សព្រោះភ្ងាក់នឹងការរៀបចំនៃបន្ទប់នេះមើលយូរទៅទើបដឹងថាមិនមែនបន្ទប់ស្នាក់បែរជារបស់បុរសស្មេហ៍គេទៅវិញ ។
  « ហេតុអ្វីខ្ញុំមកដេកនៅទីនេះរាជទាយាទនាំខ្ញុំមក
កាលពីយប់មិញឬ? » ទាំងដឹងច្បាស់ថាជាអ្នកណាមិនពិបាកគេគ្រាន់តែឆ្ងល់តើទ្រង់នាំយកគេមកដោយរបៀបណាវាមានចម្ងាយឆ្ងាយដែរមិនដឹងជាមានអ្នកណាមកឃើញពួកគេឬអត់។ នៅពេលដែលវីវ៉ក់នឹងគំនិតសម្រឹបជើងស្រាលបោះជំហានចូលមកក្រោមរូបភាពរាងកាយគ្មានអ្វីបិទបាំងជិតត្រឹមតែល្វែងកណ្តាលខ្លួនដើរចេញពីជ្រុងខាងស្តាំដៃនៃតំណាក់ទឹក។
   « ពរឬបី? » ប្រយោគស្នើរស្នំបញ្ចេញឡើងទ្រង់ដូចជាផ្តល់ការគោរពខ្លះដល់ម្ចាស់តូចដើម្បីលុបលាងកំហុសខ្លះៗ
រឿងពីយប់មិញហើយកាន់តែជ្រាបច្បាស់ពីរឿងសុខភាពមិនអំណោយផល ។ ជីមីនសញ្ជឹងគិតទើបសម្លឹងមើលសម្លៀកបំពាក់ឃើញមានតែអាវសវែងផុតខ្លួនដែលជារបស់រាជទាយាទបន្ទាប់មកក៏ត្រិរិះសម្តីម្ចាស់ក្រាស់ជម្រើសទាំងពីរគ្មានមួយណាយកជាការបានមានតែទុក្ខសម្រាប់គេទៅវិញអ្វីល្អបំផុតគឺដើរដោយខ្លួនឯង ។
   « យឺតយ៉ាវណាស់! » ប្រអប់ដៃក្រាស់ក្រសោបកាយតូចក្នុងរង្វង់ដៃកក់ក្តៅបីឆ្ពោះទៅតំណាក់ទឹករាងតូចស្រវាតោងកជាប់ខ្លាចធ្លាក់បម្រុងនឹងឆ្លើយបែរជារាជទាយាទរហ័សជាងខ្លួនមួយជំហាន ។
    អាងទឹករាងពងក្រពើត្រវែងលាតសន្ធឹងធំសម្បើមស្ថិតនៅចំពោះមុខខណៈឯជើងទាំងគូត្រូវធ្លាក់ដល់ដីដោយកាយវិការថ្នាក់ថ្នមរបស់មាឌធំ ក្លិនក្រអូបឈ្ងុយភាយចូលច្រមុំបង្កើតឲអារម្មណ៍ស្រស់ថ្លានៃទានក្រអូបដែលដុតបំភ្លឺយកភាពរ៉ូមេទិចអមជុំវិញអាង ។
   « ចូលមក » មាឌមាំបិទភ្នែកដាស់តឿនស្របសម្លេងខ្សាវៗដែលកំពុងតម្រេតខ្លួនផ្អែកក្បាលនឹងមាត់អាងសោយសុខកាយជាមួយទឹកក្តៅខណ្ហៗ ។  ជីមីនស្ទាក់ស្ទើរចូលទាំងបែបនេះរាជទាយាទគង់នឹងស្តីថា ខ្លួនក៏គិតថាឥតសាកសមប៉ុន្តែគេមិនអាចចូលដោយរាងកាយទទេរបានទៅបើទឹកថ្លាមើលធ្លុះដល់បាតអាងចឹងនោះ រំពេចន៍នោះភ្នែកសម្លឹងមើលដំណោះស្រាយក៏ឃើញផ្កាកុលាបមួយកន្ត្រកដៃតូចលូកចាប់យកមកពន្លាយពេញអាង ។
   « វាពិបាកម្លេសគ្រាន់ងូតទឹក! » មុខស្មើរបង្ហាញពីការខឹងក្រោធឃើញភាពរញ៉េរញ៉ៃស្រទាប់ផ្ការាប់រយអណ្តែក
ពេញផ្ទៃទឹក ។
    « រាជ! ». កាយតូចបកស្រាយមិនទាន់ដឹងអីផងក៏ត្រូវមនុស្សធំក្រោបឈរពេញកម្ពស់ទាញឲចូលក្នុងទឹកទាំងកម្រោល ជុងឃុកឆ្លៀតឱកាសអោបពេញៗដៃរហ័សស្រាយខ្សែនឹងចង្កេះរួចបោះក្រវែងចោល ។
  ប្រូង! ទឹកខ្ទេចប្រឡាក់ពេញតំណាក់ខណៈឯម្ចាស់បង្ករមុខឡើងក្រហមបាំង ជីមីនទម្លាក់ខ្លួនអង្គុយចុះមិនខ្លាចឈឹចាប់ព្រោះនៅតែខ្មាស់អៀនដែលរាងកាយល្ហល្ហេវនៅនឹងមុខ
រាជទាយាទអុីចឹង អ្នកខាងនោះក៏សមចិត្តទៀតញញឹមឡើងព្រានមកកាន់គេ ។
    « ដុះខ្នងឲយើង ! » សាច់ស រលបរលោងបណ្តាលចិត្តអ្នកកំលោះពុះកញ្ជោលដាច់អស់នូវរឿងរ៉ាវខឹងខ្ងាល់កាលគ្រាមុនជំនួសឲក្តីអាណិតស្រលាញ់ជ្រាបពេលបេះដូងនឹងក្មេងល្អិតបរិសុទ្ធទន់ភ្លន់មួយរូបនេះ ទ្រង់មិនចង់បានការ
ប៉ះពាល់ដោយបង្ខំរឹតមិនចង់បង្ករស្នាមឈឺចាប់ដល់ម្ចាស់ចិត្តសុខចិត្តងាកចេញដើម្បីជាការដកអារម្មណ៍ត្រេកត្រអាល ។
   « បាទ » ម្រាមដៃតូចអង្អែលស្រាលៗលើសាច់ខ្នងទូលាយគ្រឺមៗ ។ រមៀតត្រៀមសម្រាប់ពេលងូតទឹតនៅពេញខ្នងកាយធំដែលរាងតូចលាបវាដុះខាត់ជាមួយស្បៃ
ក្រណាត់ ។
ខណៈពេលនោះភាពស្ងប់ស្ងាត់នៅតែបន្តមួយសន្ទុះធំ គ្មាននរណាហ៎ាស្តីនិយាយរកគ្នាមុនព្រោះម្នាក់ៗបាន
បង្កប់ទៅដោយរឿងរ៉ាវជាច្រើនលាក់ក្នុងចិត្ត...រឿងខ្លះចង់បកស្រាយកុំឲមានការយល់ច្រឡំប៉ុន្តែបង្ហើបមិនរួចសោះពិសេសកំលោះមាឌធំសមជាមនុស្សមិនចូលចិត្តម៉ាត់កស្រាប់បានត្រឹមបៀមទុកក្នុងចិត្តតែអង្គឯង ។
« កុំនៅយូរយើងមានកិច្ចការសំខាន់ត្រូវធ្វើ » មាន
បន្ទូលចប់ទ្រង់ក៏ងើបចេញពីអាងធំក្រោយពីសម្អាតរាងកាយរួចរាល់ តាំងចិត្តថាមិនសួរច្រើននាំតែបង្ករការយឺតយ៉ាវចូលទៅក្នុងពិធី អាការៈជីមីនភ្លឹកៗមើលដឹងថាមនុស្ស
មានទុក្ខសោក ។
« អុីចឹងខ្ញុំគួរតែទៅសាលាវិញដែរ ! » អារម្មណ៍ឈឺចាប់ខំលាក់ទុកបង្ហាញស្មារតីធម្មតាគ្មានជ្រួលជ្រើមនឹងរឿងរ៉ាវអ្វីទាំងអស់ប៉ុន្តែចិត្តសឹងនឹងប្រេះបែកជាចំណែកតូចដែល
មនុស្សស្រលាញ់គ្នាត្រូវមានម្នាក់ដើរចាកចេញទៅផ្សុំផ្គុំនឹងអ្នកដទៃដែលពេលនេះក៏មានវត្តមានគេនៅឡើយ ។
« ពេលព្រលប់យើងមកវិញមិនឃើញឯងនៅក្នុង
តំណាក់នឹងមានរឿងមិនខាន កុំគិតថាចង់រត់ឲសោះ! » សម្តីស្តាប់ហាក់គម្រាមដាក់កំហិតទៅលើមនុស្សតូច ការពិតទ្រង់គ្មានភាពក្លាហានគ្រប់គ្រាន់អាចហាមប្រាណមាណឌតូចកុំចាកចេញពីទ្រង់ក្នុងវេលានេះពិតជាត្រូវការស្នេហាមួយនេះនៅក្បែរហើយជារៀងរហូត ។
« ហ្ហឹកៗ! » តំណក់ទឹកធ្លាក់ចុះឥតដាច់នឹងដំណើរចាកចេញរបស់មនុស្សធំ គេឈឺចិត្តមិនអាចធ្វើអ្វីបានទោះ
ម៉ាត់និយាយឡើងយ៉ាងច្បាស់ក៏នៅមិនអាចឃ្លាតឆ្ងាយពីមនុស្សប្រុសម្នាក់នេះបាន។
_______
ពេលពិធីរៀបអភិសេកបានបញ្ចប់ជាស្ថាពរនៅព្រលប់ក៏នៅមានការប្រារព្ធពិធីអបអរខ្លះជាស្នូរនៃកិត្តិនាមដែលស្តេចថ្មីនៃនគរយានបានតែងតាំងឡើង ដោយមានពួកមន្រ្តីនិងភ្ងៀវគម្រប់កិច្ចអ៊ូអូរជាច្រើនចូលរួមជាសាក្សីភាព ខ្លះទៀតមានបំណងចង់ចងមេត្រីនឹងនគរនេះព្រោះថាពីមួយជំនាន់ទៅមួយជំនាន់នគរនេះមានតែភាពរុងរឿងនិងការអភិវឌ្ឍជាបន្តបន្ទាប់ ។
« អបអរ! » ក្រភ្នែកខ្មៅក្រិបបង្ហាញពីការមិនពេញចិត្តទាល់តែសោះតាំងពីចាប់ផ្តើមពិធី គេនោះខកចិត្តដែលស្រ្តីឈរនៅក្បែរស្តេចថ្មីនោះគួរតែជាគេទើបសម គេមានគ្រប់យ៉ាងមិនអាចថាចាញ់សោះឡើយចុងក្រោយនាងត្រូវក្បត់គេរួចទៅជ្រើសរើសមនុស្សប្រុសដែលជាសាច់ឈាមបង្កើតខ្លួនទៅវិញ ....ខំម៉ាត់អត់ធ្មត់រង់ចាំថ្ងៃគេតបតវិញ ។
« ម្ចាស់បងទ្រង់យាងទៅណាពិធីមិនទាន់ចប់សព្វគ្រប់ទេ» នាមជាមហេសីថ្មីថ្មោងសម្តែងភាពជាម្ចាស់ឡើងខណៈឯនាងខំរត់ត្រុកៗតាមម្ចាស់ស្មេហ៍កំពុងដើរចាកចេញពីពិធីគ្មានប្រាប់អ្វីមួយម៉ាត់ ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now