ភាគទី៣៤:

317 28 4
                                    

  « ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងមិចទេបងប្រុស ហុឹកៗ! » ក្រោយសុកជីននិយាយឡើងយូររឿងជុងឃុកនិងការធ្វើដំណើរមកទីនេះធ្វើឲ្យតាងតូចគិតអ្វីលែងចេញ ចេញតែទឹកភ្នែកជំនួសចម្លើយ ។ អ្នកជាបងឃើញបែបនេះបានត្រឹមអោបក្រសោបប្រសិនជាខ្លួនជួបហេតុការនេះ ក៏អុីចឹងដែរ ។

« ជីមីន? » យ៉ុងជី រត់ទម្លុះទ្វាចូលមកយ៉ាងតក់ក្រហល់ដែលបង្កឲ្យអ្នកខាងក្នុងបាត់បង់ភាពសោកសៅងាកមកសម្លឹងអ្នកបង្កហេតុទាំងឆ្ងល់ ក៏ប្រទះនឹងផ្ទៃមុខរបស់អ្នកកំលោះមានស្នាមបាតដៃថ្មីៗនៅឡើយ ។

« ទៅជួយឃាត់បិតាបន្ទិចទៅ? » យ៉ុងជី ពោលឡើងស្របនឹងបាតដៃចាប់ទាញជីមីនឲ្យទៅជាមួយតែម្តងរកតែអ្នកខាងនេះសួរនាំបន្ទិចមិនបានឯសុកជីននេះវិញមិនដឹងរឿងក៏រត់ទៅជាមួយគេដែរទៅ ។

« ព្រះអង្គ » បបូរម៉ាត់ស្លេកនិយាយសឹងមិនចេញពេលឃើញរាងក្រាស់ត្រូវគេវាយឡើងទ្រោមខ្លួននៅនឹងដី ។ ទឹកភ្នែកដែលមិនទាន់ជូតជ្រះក៏ហូរសារជាថ្មីរាងតូចអង្រួនដៃអ្នកជាបិតាដើម្បីឲ្យគាត់បញ្ឈប់ពួកទាហាននោះដែលនៅតែបន្តវាយមនុស្សមាឌធំនោះ ។

  « ពួកបុត្រកុហកបិតា ជីមីនឯងមានបុត្រជាមួយវាឬ » វ័យចំណាស់ ស្រែកឡើងតឹងសសៃកដាក់រាងតូចព្រមទាំងលើកដៃបម្រុងវាយតែបានយ៉ុងជីទាញជីមីនចេញវិញ ។ មុននេះជុងឃុកបានសម្រុកចូលក្នុងវាំងហើយថែមទាំងបង្ហាញពីឯាមៈនិងគោលបំណងមកទីនេះដើម្បីមកនាំប្រពន្ធកូនគេត្រឡប់ទៅវិញ ។

   « វាជាកំហុសខ្ញុំទេដែលមិនបានប្រាប់ការពិតដល់បិតាកុំធ្វើបាបប្អូនអី » យ៉ុងជី លុតជង្គង់ទទួលកំហុសជំនួស ចំណែកឯស្នាមបាតដៃនៅលើមុខខ្លួនមុននេះក៏មនុស្សនៅចំពោះមុខនេះហើយជាអ្នកធ្វើកាលដែលគេរហ័សទៅតាមជីមីនព្រោះគេមិនធានាដល់ជីវិតជុងឃុកទេខ្លាចក្រែងត្រូវអស់ជីវីតដោយសារការខ្វះការគិតរបស់ជុងឃុកដែលសម្រុះចូលមកទីនេះដោយម្នាក់ឯងដូច្នេះក៏ដឹងលឺហើយថាស្តេចនគរនេះតឹងរឹងចំពោះជម្លោះរវាងនគរពីរនេះប៉ុណ្ណា ។

  « ចេញទៅ! ព្រះអង្គ ហុឹកៗ » រាងតូចរុញពួកទាហាននោះចេញហើយក៏មកត្រកងរាងក្រាស់ដែលនៅមានសិតិតិចៗ , រាងកាយដ៏ទ្រុឌទ្រោមមួយនេះវាឈឺមិនស្មើរនឹងឃើញទឹកភ្នែកមនុស្សស្តើងនេះទេ ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now