«អរគុណដែលព្រមទទួលនូវអ្វីដែលខ្ញុំគឺជាខ្ញុំលីសាយ៉ា។»
ជេននិយាយហើយក៏បានអោបលីសាយ៉ាងណែន។
ពេលព្រឹកថ្ងៃថ្មីក៏ជាថ្ងៃដែលក្រុមការងារទាំងអស់ត្រូវត្រឡប់ទៅទីក្រុងសេអ៊ូលវិញដែរ ពួកគេបានឡើងជិះឡានមួយក្រុមៗរៀងៗខ្លួន។
«លីសានេះបងមិនឡានជាមួយពួកយើងទេហ៎?» យូណា
«អរ៎! គឺបងអត់បានជិះឡានជាមួយឯងទៀតណាយូណា»
«ហេតុអី? ពេលមកយើងជិះឡានជាមួយគ្នាតើមិនចឹងហ្អី?» យូណាសួរទៅកាន់លីសាទាំងទឹកមុខក្រៀមក្រំបែបឃ្យូតៗព្រោះនាងពិតជាចូលចិត្តលីសាហើយនាងក៏ចង់អោយលីសាជិះឡានជាមួយខ្លាំងណាស់ដែរ។
«បងមិនអាចពិតមែនណាយូណា! បើគ្មានការអនុញ្ញាតិពីអ្នកនាង...»
«លីសាហេតុអីក៏ឯងនិយាយគ្នាយូរបែបនេះ? ឡានប្រញ៉ាប់ចេញដំណើរណា» ឆេស្រែកហៅលីសាពីកន្លែងឡានព្រោះតែលីសានៅឈរនិយាយគ្នាយូរពេក។
«បងទៅសិនហើយណាយូណា ជួបគ្នានៅក្រុមហ៊ុនណា។» លីសាក៏បានយកដៃទៅញីសក់យូណាហើយក៏រត់ទៅកន្លែងឡានរបស់នាង។
ជេននីនាងក៏ឈរនៅទីនោះជាមួយលីសានិងយូណាដែរប៉ុន្ដែនាងមិននិយាយស្ដីអ្វីនោះទេ ចិត្តនាងក៏ចង់អោយលីសាជិះឡានជាមួយដូចគ្នាប៉ុន្ដែនាងគិតថាបើអោយលីសាជិះជាមួយយូណាប្រាកដជាកៀកដៃកៀកជើងលីសាទៀតជាមិនខាន មិនមែននាងហួសហេតុដល់ថ្នាក់សូម្បីប្អូនខ្លួនឯងក៏នាងប្រច័ណ្ឌនោះទេតែអារម្មណ៍នាងវាចេះតែយ៉ាងមិចមិនដឹង មិនចូលចិត្តអោយអ្នកណានៅក្បែរលីសាក្រៅពីនាង(យ៉ាប់ហា៎កូននេះ😌)។
«ជេន! យូណា! ពួកឯងនៅធ្វើអីនឹងក៏យូរសម្បើមម្ល៉េះ?» ជីស៊ូស្រែកហៅពួកគេពីក្នុងឡាន។
«ទៅហើយ!»
ក្រោយពេលដែលជិះឡានអស់រយះពេលជាច្រើនម៉ោងទៅបំផុតបុគ្គលិកទាំងអស់ក៏បានមកដល់ក្រុមហ៊ុនរបស់ជេននីនៃទីក្រុងសេអ៊ូល លើកលែងតែឡានរបស់ជេននីទេដែលមិនទាន់មកដល់។
«អូយ! ទីបំផុតក៏បានមកដល់ហើយយើងរោយគូទណាស់។» ឆេក៏បានពុតដៃពុតជើង
![](https://img.wattpad.com/cover/268364889-288-k993239.jpg)
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Actionស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់