«ព្រះអើយជួយ! ព្រហ្មចារីភ្នែករបស់ខ្ញុំ! ពួកឯងកំពុងធ្វើអីនឹង?» ជីស៊ូបើកទ្វាចូលក្នុងបន្ទប់របស់ជេនពីរនាក់ឆេយ៉ុងដោយមិនបានគោះទ្វាបន្ទប់នោះទេ។គ្រាន់តែឮបែបនេះភ្លាមជេនស្ទុះងើបចេញពីខ្លួនលីសាយ៉ាងលឿន
«នេះបងចេះពីរបៀបគោះទ្វាមុននឹងចូលក្នុងបន្ទប់របស់អ្នកដ៏ទៃដែរទេ?»
«គឺមកពីបងមិនឃើញឯងចុះទៅក្រោមទើបបងបារម្ភហើយក៏ភ្លេចគោះទ្វាទៅ! ហើយឯងមានរឿងអីត្រូវពន្យល់ប្រាប់បងដែរទេ? អ្នកនាងជេននី គីម?»
«គឺគ្មានទេ! មានរឿងអីដែលខ្ញុំត្រូវពន្យល់ប្រាប់បងនោះ?»
«អៅ! ហើយចោះរឿងអម្បិញមិញនេះ? កុំប្រាប់ណាថាវាជារឿងចៃដន្យ?»
«គឺត្រូវហើយវាមិនមែនជារឿងចៃដន្យទេ! ហើយលីសានឹងខ្ញុំក៏កំពុងព្យាយាមយល់ពីចិត្តគ្នាដែរ រឿងអីធ្វើរឿងប៉ុណ្ណឹងខុសដែរនោះ?»
«លីសាឯងនេះពិតជាលឿនមែនណ៎!» ឆេយ៉ុង
«ឯងកំពុងតែព្យាយាមប្រាប់បងថាឯងកំពុងតែទាក់ទងជាមួយលីសាម្នាក់នេះចឹងហ៎?»
«អុឹម!» ជេននីធ្វើមុខស្មើដាក់ជីស៊ូ
«អោយបងទុកចិត្តគេបានយ៉ាងមិចថាគេនឹងមិនធ្វើអោយឯងឈឺចាប់? ព្រោះឃើញថាគេទើបតែចូលធ្វើការនៅក្រុមហ៊ុនរបស់ឯងនឹង?»
«ប៉ុន្ដែលីសាមិនមែនជាមនុស្សប្រភេទចូលចិត្តធ្វើអោយគេឈឺចាប់នោះទេជីស៊ូអ៊ុននី! ខ្ញុំហ៊ានស្បថជំនួសគេបានព្រោះតាំងពីកើតមកគេមិនដែលចេះស្រឡាញ់អ្នកណានោះទេ រហូតដល់បានជួបជេននីនេះឯង។»
ជេនពេលឮឆេនិយាយបែបនេះនាងក៏រៀងរំភើបបន្ដិចដែរហើយមុខឡើងក្រហមអៀនតិចៗ។
«ចាំមើលទៅអញ្ចឹងថាគេល្អដូចឆេនិយាយឬអត់!»
«បើអញ្ចឹងលីសាមោះយើងទៅខាងក្រោមវិញព្រោះបេមបេមនិងជេកសុនកំពុងសួររកឯង។ ខ្ញុំសុំអនុញ្ញាតិខ្ចីមនុស្សរបស់ឯងសិនហើយណាអ្នកនាជេននី។»
«បើអញ្ចឹងខ្ញុំសុំលាសិនហើយអ្នកនាងជេននីហើយនឹងអនាគតបងថ្លៃ។»
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
حركة (أكشن)ស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់