ភាគទី២៦

1.7K 59 2
                                    


ងាកមកមើលជេននីនៅក្នុងក្រុមហ៊ុនឯណេះវិញ

តុកៗ សម្លេងគោះទ្វា

«ចូលមក» ជេននិយាយដោយសម្លេងស្មើរ។

«អរុណសួស្ដី អ្នកនាងជេននី» ម៉ៃណូដើរចូលមកទាំងទឹកមុខញញឹមញញ៉ែមព្រមជាមួយថង់យ៉ាងច្រើនយួរនៅក្នុងដៃ។

«លោកមកទីនេះមានការអីមែនទេ?» ជេននិយាយទាំងមិនមើលមុខអ្នកកំលោះ ភ្នែកសម្លឹងទៅកាន់កញ្ចក់កុំព្យូទ័រ។

«តើអ្នកនាងញាំអាហារពេលព្រឹកហើយឬនៅ? នេះខ្ញុំទិញវាមកសម្រាប់អ្នកនាងច្រើនណាស់» ម៉ៃណូនិយាយហើយក៏ដើរទៅដាក់អាហារទាំងនៅលើតុ។

«ខ្ញុំមិនទាន់ញាំទេ បើលោកទិញអោយខ្ញុំអរគុណច្រើនហើយ» ជេននៅតែមិនមើលមុខម៉ៃណូដដែល។

«បើអ្នកនាងមិនប្រកាន់តើខ្ញុំអាចសុំញាំជាមួយអ្នកនាងផងតើបានទេ? ព្រោះខ្ញុំក៏មិនទាន់ញាំអាហារពេលព្រឹកដូចគ្នា!»

«បើលោកចង់ញាំក៏ញាំម្នាក់ឯងទៅព្រោះខ្ញុំមិនទំនេរ ហើយលោកអស់ការងារអីជាមួយខ្ញុំឬនៅ?»

«បាទ... បាទអ្នកនាងអញ្ចើញញាំម្នាក់ឯងតាមសម្រួលចុះ ខ្ញុំសុំលាទៅវិញសិនហើយ» និយាយហើយម៉ៃណូក៏ដើរចេញពីកន្លែងធ្វើការរបស់ជេននី។

«វាយរឹកណាស់ណ៎អ្នកនាងជេននី គីម កុំស្មានថាខ្ញុំមិនដឹងថាអ្នកនាងមានទំនាក់ទំនងអីជាមួយនឹងលីសាម្នាក់នោះអោយសោះ ចង់ដឹងណាស់បើសិនជាអ្នកនាងឃើញមនុស្សដែលខ្លួនស្រឡាញ់ក្បត់នៅភ្នែក តើអ្នកនាងនៅស្រឡាញ់គេម្នាក់នោះទៀតឬមួយក៏អត់?» ម៉ៃណូនិយាយខ្សឹបៗម្នាក់ឯងនៅពីមុខបន្ទប់ធ្វើរបស់ជេននី រួចនាយក៏ញញឹមចុងមាត់បន្ដិចហើយក៏ចេញទៅបាត់។

ក្រឡេកមកមើលលីសាបន្ទាប់ពីជេននីចេញទៅធ្វើការបាត់។

«ហ្ហើយ... ខ្ញុំពិតជាអត់សុខខ្លាំងណាស់» លីសាដកដង្ហើមធំយកដៃញីសក់ខ្លួនឯងទាំងធ្វើមុខស្អុយ។

នាងរអ៊ូបានបន្តិចសម្លេងទូរស័ព្ទក៏ចាប់ផ្ដើមរោទន៍ឡើង។

«អ្នកណាគេអញ្ចេះ?» លីសាយកដៃទាញទូរស័ព្ទយកមកមើល បន្ទាប់ពីឃើញលេខហើយនាងក៏ញញឹម។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now