ភាគទី២៩

1.9K 58 0
                                    


ថ្ងៃចុងសប្តាហ៍នាពេលល្ងាចនៅក្នុងសួនច្បារពណ៍ប៉ៃតងដ៏ស្រស់ស្អាតនៅផ្នែកខាងក្រោយនៃភូមិគ្រិះគ្រួសារត្រកូលគីម យើងឃើញថាមានមនុស្ស4-5នាក់កំពុងតែនៅជុំគ្នា រួមមានទាំងតុអាហារ កន្លែងអាំងសាច់ព្រមជាមួយនឹងភេស្ជៈផងដែរ។

«ជីស៊ូសាច់ឆ្អិនហើនៅ?» ឆេនិយាយពីចម្ងាយរួចនាងក៏ដើរទៅកន្លែងដែលជីស៊ូកំពុងអាំងសាច់។

«មិនទាន់ឆ្អិនទេ អូនកុំមកទីនេះអីក្តៅណាស់» ជីស៊ូនិយាយហាមឃាត់ឆេដែលសង្សាររបស់ខ្លួនកុំអោយមកកន្លែងអាំងសាច់ព្រោះឆេក្ដៅ។

«បងមកបានហាតុអីក៏អូនមកមិនបាន? មោះចាំអូនជួយបងណា» ឆេញញឹមហើយជួយជីស៊ូអាំងសាច់។

«លីសាបងប្រុសបងមកឬមួយក៏អត់?» ជេននីសួរទៅកាន់លីសាដែលក្បាលរបស់នាងកំពុងតែគេងផ្អែកស្មារបស់លីសា។

«ប្រាកដណាស់គាត់នឹងមក ប៉ុន្តែប្រហែលជាយប់បន្តិចព្រោះគាត់រវល់» លីសានិយាយហើយក៏យកដៃទៅអង្អែលក្បាលរាងតូចដែលកំពុងតែអង្គុយផ្អែកស្មារបស់នាង។

ក្រឡេកមកមើលជីស៊ូនិងឆេយ៉ុងដែលកំពុងតែអាំងសាច់វិញម្ដង។

«យ៉េ! ទីបំផុតសាច់ឆ្អិនអស់ហើយ» ឆេនិយាយហើយក៏ញញឹមដាក់ជីស៊ូ។

«សប្បាយអរណាស់ណ៎កូនកំប្រុករបស់បង» ជីស៊ូយកដៃទៅទាញថ្ពាល់របស់ឆេបែបគ្រឺតគួរអោយខ្នាញ់។

«អេ៎! ជីស៊ូបងកុំស្វីតពេកបានទេ? ងាកទៅខាងនោះក៏ស្វីត ខាងនេះក៏ស្វីតប្រយ័ត្នប្អូនរបស់បងកើជំងឺទឹកនោមផ្អែមទាំងវ័យក្មេងទៅ» យូណាអង្គុយរអ៊ូថាអោយបងស្រីរបស់ខ្លួនព្រោះអ្នកនៅទៅនេះសុទ្ធតែមានគូ ចំណេកនាងនៅទំនេរតែម្នាក់ឯងហើយមកអោយអង្គុយមើលគេស្វីតដាក់គ្នានៅនឹងមុខទាំងពីរគូរបែបនេះ គិតថានាងមិនចេះច្រណែនទេឬយ៉ាងម៉េច?

«នាងច្រម៉ក់ឯងកុំអត់ប្រយោជន៍ពេក ឆាប់រៀបចំភេស្ជៈដាក់លើតុហើយទៅហៅលោកប៉ាអ្នកម៉ាក់មក»

«ចាស៎! ខ្ញុំដឹងហើយបងស្រីធំ» យូណាពេបមាត់បន្តិចរួចក៏ងើបដើម្បីរៀបចំភេស្ជៈដាក់លើតុ។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now