ភាគទី០៦

2.5K 85 0
                                    

កន្លងផុតទៅច្រើនថ្ងៃទីបំផុតថ្ងៃដែលត្រូវទៅកោះជេជូក៏បានមកដល់

«អ្នកទាំងអស់គ្នាមកគ្រប់គ្នាហើយឬនៅ» ជេននី

«គ្រប់អស់ហើយអ្នកនាងគីម» បុគ្គលិក

«បើអញ្ចឹងអ្នកទាំងអស់គ្នាឡើងឡានទៅតាមលេខរៀងទៅព្រោះយើងត្រូវទៅដល់មុនមេឃងងឹត» បុគ្គលិកនាំគ្នាឡើងឡានរាងៗខ្លួន ភ្លៀមនោះជេននីក៏បានហៅឈ្មោះឆេយ៉ុង

«ឆេ! ឯងកុំទាន់ឡើង»

«ឯងមានការអីមែនទេជេន?»

«ជួយហៅលីសាអោយយើងបន្ដិច»

ឆេយ៉ុងក៏បានដើរទៅហៅលីសានៅក្នុងឡាន

«លីសា! ចេញមកក្រៅបន្ដិចមកអ្នកនាងជេននីមានការចង់ជួប»

«ចាំបន្ដិចយើងចេញទៅហើយ» លីសាក៏ចេញពីក្នុងឡានហើយដើរសម្ដៅទៅកន្លែងឡានរបស់ជេននី

«អ្នកនាងហៅខ្ញុំមានការអីមែនទេ?»

«គឺ... នាងមកជិះឡានជាមួយខ្ញុំមកស្រួលពិភាក្សាគ្នារឿងprojects»

«អរ៎ចាស៎!» លីសាក៏បានឡើងឡានជាមួយជេនរៀបនឹងចេញដំណើរហើយតែក៏ត្រូវបញ្អាក់ដំណើរដោយសារជីស៊ូនិងយូណា

«បងមកទីនេះបានយ៉ាងមិច? ហើយបងមកធ្វើអី?»

«គឺបងនិងយូណាសុំទៅជាមួយដែរ ព្រោះសប្ដាហ៍នេះបងនិងយូណាទំនេរទើបចង់ទៅជាមួយឯងដែរ។»

«ពិតមែនហើយខ្ញុំហើយនិងស្រីធំនៅផ្ទះអត់សុខណាស់ទើបចង់ទៅជាមួយបងដែរ»

«បើចង់ទៅមិចក៏មិនប្រាប់ខ្ញុំទុកជាមុន?»

«គឺមកពីយើងចង់surpriseឯងនឹងណាហិហិ»

ជេននីធ្វើមុខហួសចិត្តនិងមិនពេញចិត្តជាមួយវត្តមានរបស់ជីស៊ូនិងយូណាសោះ(គេជិតបានស្វីតហ្អៃនឹងហាស់មករំខានគេអីណា🥺)

«ហើយនេះគឺជានណាបងMandu?»

គ្រាន់តែឮឈ្មោះManduភ្លាមលីសាក៏លួចសើចតិចៗ

«ឯងហៅអ្នកណាថាManduហាស់នាងច្រម៉ក់? ប្រយ័ត្នមាត់បន្ដិចទៅ» ជេននិយាយទាំងមុខក្រញ៉ូវ

«អៅឆាប់ខឹងគេម្ល៉េស» យូណាពេបមាត់

«ហើយសម្រេចថាគាត់គឺជានណា?»

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now