ពេលព្រឹកថ្ងៃរះចាំងចូលផ្ទៃមុខនារីរាងស្ដើងដែលំពុងគេងលក់យ៉ាងស្កប់ស្កល់ តែក៏ត្រូវងើបឡើងដោយសារតែថ្ងៃចាំងនេះឯង។«ព្រះអ្ហើយ! ម៉ោងប៉ុន្មានហើយនៀក៎» លីសាឆ្លេឆ្លាទាញយកនាឡិកាលើក្បាលគ្រែមកមើល។
«ស្លាប់ហើយ! ម៉ោង9ព្រឹកហើយ លីសាឯងប្រាកដជាស្លាប់ជាមិនខាន។» លីសាយកដៃចូកសក់រប់សខ្លននិយាយធ្វើមុខដូចចង់យំ ព្រោះការងារចូល7កន្លះតែឥឡូវម៉ោង9ទៅហើយ ម្យ៉ាងទៀតជេននីដែលជាសង្សាររប់នាងមិនចូលចិត្តអ្នកមកធ្វើការយឺតទេទើបធ្វើអោយលីសាភ័យខ្លួនយ៉ាងនេះ នាងដឹងតែត្រូវមាត់របស់អ្នកនាងប្រធានទៀតហើយ។
លីសាប្រញ៉ាប់ប្រញ៉ាលចូលក្នុងបទ្ទប់យ៉ាងលឿនជាទីបំផុត ប្រហែលជាម៉ោង9:20នាទីទើបលីសារៀបចំខ្លួនរួចរាល់ហើយក៏បើកឡានទៅធ្វើការនៅក្រុមហ៊ុន។
មកដល់កន្លែងធ្វើការបុគ្គលិកងាកមើលនាងគ្រប់គ្នា នាងបានត្រឹមតែមុខញឹមៗដាក់គេទៅវិញតែប៉ុណ្ណឹង នាងមកអង្គុយនៅតុធ្វើការមិនទាន់បានស្រួលបួលផងឆេយ៉ុងក៏ដើរមក។
«អ្នកនាងលីសា! អ្នកនាងគីមចង់ជួប» ឆេបានហៅឈ្មោះរបស់លីសាដើម្បីអោយទៅជួបជេន។
«ចាស៎» លីសាក៏បានដើរចេញពីតុធ្វើការសម្ដៅទៅofficialរបស់ជេននី។
«លីសាឯងរវល់ធ្វើស្អីបានជាមកធ្វើការយឺតបែបនេះ» ឆេនិយាយខ្សឹបៗទៅកាន់លីសា
«គឺមកពីយើងក្រោកមិនទាន់នឹងណា យើងភ្លេចដាក់ម៉ោងរោទន៍»
«ព្រះអ្ហើយ! ឯងនេះពិតជាចំមែនហើយ»
ពួកគេទាំងពីរក៏ដើរមកដល់មុខបន្ទប់ធ្វើការបស់ជេននី
«សំណាងល្អណាមិត្តសម្លាញ់» ថាហើយឆេយ៉ុងក៏មកអង្គុយនៅតុធ្វើការរបស់នាងវិញ។
«អឺ»
លីសាគ្រាន់តែបើកទ្វាចូលofficialរបស់ជេននីភ្លាមក៏បានឃើញកែវភ្នែកដ៏មុតស្រួចអង្គុយព័ទ្ធអដៃពីរសម្លក់មុខមករកនាង។
«អ្នកនាងជេននីមានការអីមែនទេ?» លីសាសួរទៅកាន់ជេននីបែបភ័យៗ
«មានការអី? នាងមិនចេះមើលម៉ោងទេហេស៎លីសា? ហើយខ្ញុំខំcallទៅច្រើនដងហើយមិចក៏មិនលើក? យល់ពីអារម្មណ៍មនុស្សបារម្ភទេ?»
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Acciónស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់