..............................
«កូនជេន/ជេននី/បងស្រី?» អ្នកផ្ទះរបស់ជេននីហៅឈ្មោះយ៉ាងភ្ញាក់ផ្អើលពីបន្ទប់ទទួលភ្ញៀវក្រោយពេលឃើញវត្តរបស់នាង។
«លោកប៉ាអ្នកម៉ាក់» ជេនបានរត់ទៅអោបប៉ាម៉ាក់របស់នាងដែលកំពុងតែអង្គុយនៅសាឡុងមើលទូរទស្សន៍។
«អោបតែលោកប៉ាអ្នកម៉ាក់ទេចុះបង?»
«ខ្ញុំដែរ»
«គឺក៏អោបដូចគ្នាគ្រាន់តែមិនទាន់ដល់ពេល» ជេនលានអណ្ដាតដាក់ជីស៊ូនិងយូណា។
«នេះកូនមកគេងនៅផ្ទះមែនទេជេន?» ម៉ាក់ជេននី
«ចាស៎! អ្នកម៉ាក់»
«ហេតុអីមិនប្រាប់ពួកយើងមុន ស្រណុកម៉ាក់អោយម៉ែដោះធ្វើម្ហូបដែលកូនចូលចិត្ត»
«ពិតមែនហើយ!» ប៉ាជេននី
«លោកប៉ាអ្នកម៉ាក់អយុត្តិធម៌ណាស់ហុិកហុិក» យូណាធ្វើជាពេបមាត់យំ
«នាងច្រម៉ក់កុំធ្វើចរិកកូនក្មេង កូនធំហើយណា» ប៉ាជេននី
«គេតែបែបនឹងឯងលោកប៉ា» ជីស៊ូក្រវីក្បាលសើចតិចៗ
ចំណែកជេននីនាងឃើញគ្រួសារនាងរីករាយកក់ក្ដៅបែបនេះនាងក៏ញញឹមចេញមកដោយមិនដឹងខ្លួន។
«ជេន! នេះកូនញញឹមហ្អី?» ម៉ាក់ជេននី
«ឥឡូវកូនញញឹមលែងបានហើយហ៎អ្នកម៉ាក់?» ជេននីពេបមាត់
ជីស៊ូនិងយូណាមើលមុខគ្នាធ្វើភ្នែកភ្លឺសៗព្រោះចំឡែកចិត្តនឹងចរិករបស់ជេននីថ្ងៃនេះ រាល់ដងគេមិនដែលបែបនេះទេគេតែងតែធ្វើមុខធ្មឹងៗ មិនចូលចិត្តនិយាយចូលអ្នកណាសូម្បីតែអ្នកផ្ទះ ហើយថ្ងៃនេះមកធ្វើចរិកឃ្យូតៗបែបនេះអ្នកណាក៏ឆ្ងល់ដែរ។
«អ្នកណាថាមិនបានគឺម៉ាក់ចូលចិត្តបំផុតពេលកូនញញឹមបែបនេះណា» ម៉ាក់របស់ជេនក៏យកដៃទៅអង្អែលក្បាលរបស់កូនស្រីសំណព្វរបស់ខ្លួនថ្នមៗ។
«លោកប៉ាអ្នកម៉ាក់!»
«មែនការអីមែនទេជីស៊ូ?» ប៉ាម៉ាក់ជេននីឆ្លើយដំណាលគ្នា
«កូនដឹងថាហេតុអីបានជាជេននីផ្លែកបែបនេះហើយ» ជីស៊ូសំឡឹងមុខទៅកាន់ជេននីហើយក៏ញញឹមចុងមាត់។
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Açãoស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់