លីសានិងសូមិក៏បានចេញមកដើរលេងនៅតាមដងផ្លូវ មើលទេសភាពផ្កាសាកឺរ៉ារីកដ៏ស្រស់ស្អាត ដែលនៅទីនោះក៏មិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មាននោះដែរ។«វ៉ាស៎! ពិតជាស្រស់ស្រាយណាស់» សូមិលាដៃទាំងសងខាងដកដង្ហើមធំស្រូបខ្យល់អាកាសបរិសុទ្ធនៅតាមដងផ្លូវ។
«នាងមិនធ្លាប់មកដើរលេងបែបនេះទេឬ? បានជាសប្បាយចិត្តយ៉ាងនេះ?» លីសាងាកមុខមកសម្លឹងសូមិរួចក៏សួរនាង ព្រោះមើលទៅនាងដូចជាត្រេកអរ៎ណាស់ដែលបានចេញមកដើរលេងបែបនេះ។
«ខ្ញុំធ្លាប់តែក៏ខានយូរដែរហើយ ណាមួយបានមកដើរលងជាមួយនាងផងទើបខ្ញុំសប្បាយចិត្តខ្លាំងបែបនេះ» សូមិនិយាយទាំងដែលកែវភ្នែករបស់នាងកំពុងតែសម្លឹងទៅកាន់កែវភ្នែកលីសាយ៉ាងទន់ភ្លន់។
«អូ! គឺបែបនេះទេសោះ» លីសាញញឹម។
«លីសា~ តាមការពិតទៅខ្ញុំមិនខង់លាក់នឹងនាងទៀតទេ»
«នាងលាក់នឹងខ្ញុំរឿងអីដែរទៅ?» លីសានិយាយទាំងធ្វើមុខឆ្ងល់។
«បើខ្ញុំនិយាយហើយសង្ឃឹមថានាងនឹងមិនខ្ញុំទៅចុះ»
«ប្រាកដណាស់មានរឿងអីដែលខ្ញុំត្រូវស្អប់នាងនោះ»
សូមិដកដង្ហើមធំហើយក៏សម្លឹងមុខលីសារួចនាងក៏សម្រេចចិត្តនិយាយប្រាប់រឿងដែលនាងខំលាក់ទុកក្នុងចិត្តមកជាយូរ។
«គឺខ្ញុំស្រឡាញ់នាងលីសា»
លីសាពេលនាងឮបែបនេះហើយក៏គាំងមួយភាំងនិយាយអ្វីមិនចេញដូចគ្នាព្រោះតាំងតែពីទាក់ទងនឹងសូមិមកនាងមិនដែលស្រឡាញ់ឬចាត់ទុកសូមិក្នុងឋានៈអ្វីអោយលើសពីមិត្តនោះទេ ហើយនៅសុខៗគេមកសារភាពដាក់ខ្លួនបែបនេះនាងក៏មិនដឹងត្រូវនិយាយយ៉ាងម៉េចអោយសមនោះទេ។
«លីសានាងកើតអីមែនទេ? ដូចដែលខ្ញុំបានប្រាប់អញ្ចឹងនាងប្រហែលជាអាចស្អប់ខ្ញុំ ពេលខ្ញុំនិយាយរឿងនេះប្រាប់នាង» សូមិនិយាយទាំងព្យាយាមញញឹមបែបក្លែងក្លាយ។
«អឺ... គឺមិនមែនបែបនឹងនោះទេ! ខ្ញុំមិនបានស្អប់នាងនោះទេណាសូមិ ប៉ុន្តែនាងប្រហែលជាមកយឺតបន្តិចហើយព្រោះខ្ញុំមានមនុស្សក្នុងចិត្តរួចទៅហើយ»
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Açãoស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់