ត្រឡប់មកមើលកាលពីជេននីនិងម៉ៃណូទៅធ្វើការជាមួយគ្នាវិញម្ដង«លោកម៉ៃណូនេះល្ងាចដល់ពេលដែលយើងត្រូវទៅផ្ទះវិញហើយណា» ជេនរអ៊ូទាំងមុខក្រញ៉ូវព្រោះចប់កិច្ចការដែលត្រូវធ្វើជាមួយគ្នាហើយ គេនៅមកហៅនាងញាំអាហារពេលល្ងាចជាមួយទៀត ទាំងដែលនាងគ្មានអារម្មណ៍សូម្បីបន្តិច។
«អ្នកនាងជេននីស្ងប់អារម្មណ៍សិនទៅ យើងធ្វើការមកច្រើនហើយញាំអាហារពេលល្ងាចបែបនេះដើម្បីអោយមានកម្លាំងទៅផ្ទះវិញណា»
«តែខ្ញុំមិនចង់»
«យ៉ាងណាបានជាអង្គុយទៅហើយ កម្ម៉ង់ភេស្ជៈញាំបន្តិចសិនក៏បានណាអ្នកនាងជេននី»
«បាន!» ជេននិយាយយ៉ាងខ្លីដាក់ម៉ៃណូ បើតាមមើលទៅនាងដូចជាទុញទ្រាន់នឹងបុរសម្នាក់នេះខ្លាំងណាស់។
«ទ្រាំបន្តិចទៅអ្នកនាងជេននីបន្តិចទៀតនឹងមានរឿងល្អមើលហើយ»(និយាយក្នុងចិត្ត) ម៉ៃណូញញឹមចុងមាត់បន្តិចរួចក៏លូកដៃយកកែវទឹកមកផឹក។
បន្តិចក្រោយមកទូរស័ព្ទរបស់ម៉ៃណូក៏បានរោទ៍ឡើង
«អោយខ្ញុំសុំពេលបន្តិចណាអ្នកនាងជេននី» ថាហើយម៉ៃណូក៏បានដើរមកខាងក្រៅហាងដើម្បីនិយាយទូរស័ព្ទ។
«អាឡូ! យ៉ាងម៉េចហើយរឿងដែលយើងអោយឯងតាមដាននោះ?»
«ពួកគេទាំងពីរបានមកខុនដូរអ្នកនាងសូមិហើយចៅហ្វាយ ចៅហ្វាយអាចមកទីនេះបាន»
«ល្អ! បន្តិចទៀតយើងនឹងទៅដល់ហើយ» ម៉ៃណូចុចបិទទូរស័ព្ទ ថែមទាំងបញ្ចេញស្នាមញញឹមបែបកំណាច ហើយក៏ដើរចូលមកខាងកបនុងវិញ។
«អ្នកនាងជេននី ខ្ញុំមានអ្វីម្យ៉ាងអោយអ្នកនាងមើលឆាប់មកជាមួយខ្ញុំមក»
«រឿងអ្វីដែរ?»
«អ្នកនាងកុំទាន់និយាយច្រើន មកតាមខ្ញុំមកនឹងឃើញហើយ» ម៉ៃណូដើរចេញមកខាងក្រៅ ជេននីក៏ដើរតាមគេទាំងទឹកមុខធុញទ្រាន់។
មិនយូរប៉ុន្មានម៉ៃណូក៏បានបើកឡានមកដល់ខុនដូរបស់សូមិ។
«លោកនាំខ្ញុំមកទីនេះធ្វើអី?»
«អ្នកនាងឆាប់មកតាមខ្ញុំអោយលឿនមក»
![](https://img.wattpad.com/cover/268364889-288-k993239.jpg)
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Acciónស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់