ភាគទី២៥

1.8K 57 0
                                    


បេមដកដង្ហើមធំៗហើយក៏សម្រេចចិត្តសួរលីសា...

«តើអ្នកនាងមានមនុស្សក្នុងហើយឬនៅ? ខ្ញុំ... ខ្ញុំចង់មានន័យថាសង្សារ។»

លីសាពេលឮបែបនេះនាងក៏រៀងគាំងមួយសន្ទុះដែរមិនថាត្រូវប្រាប់បេមរបៀបមិច ព្រោះជេននីប្រាប់នាងថាសុំទំនាក់ទំនងរបស់ពួកគេកុំទាន់អាលបញ្ចេញអោយអ្នកដ៏ទៃដឹងអី។

«អឺ... គឺ...» លីសាស្ទាក់ស្ទើរក្នុងការឆ្លើយ។

«កុំលាក់ខ្ញុំអីណា ប្រាប់ខ្ញុំតាមត្រង់មក ខ្ញុំនឹងមិនយករឿងនេះទៅប្រាប់អ្នកណាទេ»

«គឺខ្ញុំមានហើយ»

ពេលឮលីសានិយាយបែបនេះបេមគេក៏ធ្លាក់ទឹកមុខបន្តិច ហើយក៏ឈឺចាប់ដូចគ្នាព្រោះមនុស្សដែលគេខំលួចស្រឡាញ់មានសង្សាររួចទេទៅហើយ។

«តើ... តើជាអ្នកណា? អ្នកនាងអាចប្រាប់ខ្ញុំបានដែរទេ?»

«សន្យានឹងខ្ញុំសិនមកថាមិនយកនេះប្រាប់អ្នកណា?»

«បាទ! ខ្ញុំសន្យា»

លីសាដកដង្ហើមធំបន្តិចរួចក៏សម្រេចិត្តនិយាយប្រាប់បេម។

«គឺជាជេននី»

«ជេននី? អ្នកនាងចង់មានន័យថាអ្នកនាងគីម?» បេមគេនិយាយទាំងភ្ញាក់ផ្អើលព្រោះគេមិននឹកស្មានដល់ថាជាប្រធានរបស់គេសោះ ហើយណាមួយចរិកជេននីបែបនឹងទៀតអ្នកណាទៅដឹងថាគេឆាប់មានសង្សារបែបនេះ។

«អុឹម! ត្រូវហើយគឺអ្នកនាងគីម» លីសាងក់ក្បាល។

«អូ! ខ្ញុំចូលរួមអបអរផងណា» បេមញញឹម។

«ចាស៎! អរគុណលោកខ្លាំងណាស់បេម» លីសាញញឹមតបទៅវិញ។

«ការពិតទៅខ្ញុំមិនចង់លាក់នឹងអ្នកនាងទៀតទេ»

«លាក់? លាក់ខ្ញុំរឿងអី?» លីសាសួរទាំងឆ្ងល់។

«គឺ... ខ្ញុំលួចស្រឡាញ់អ្នកនាងយូរមកហើយ តាំងតែពីពេលអ្នកនាងចូលមកធ្វើការថ្ងៃដំបូងម្ល៉េះ។»

«ថាមិច? លោកលួចស្រឡាញ់ខ្ញុំ?» លីសាគេក៏ភ្ញាក់ផ្អើលបន្តិចដែរពេលឮបេមនិយាយបែបនេះ ព្រោះបេមតែងតែយកចិត្តទុកដាក់នឹងនាងរហូតតាំងតែពីថ្ងៃជួបគ្នាដំបូង នាងគិតថាគេធ្វើបែបនេះព្រោះនាងជាជនជាតិបរទេសមិនសូវស្គាល់គេស្គាល់ឯង ហើយនាងក៏ចាប់ទុកគេត្រឹមតែជាមិត្តប៉ុណ្ណោះគ្មានអីលើសពីនឹងទេ អ្នកណាទៅដឹងថាគេលួចស្រឡាញ់នាងបែបនេះនោះ។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now