ឮលីសានិយាយបែបនេះភ្លាមជេននីក៏មុខទៅរកថេយ៍តិចៗហើយញញឹមដាក់បែបមិនសូវសម។«ខ្ញុំថាពួកយើងគួរតែទៅអង្គុយនិយាយគ្នានៅខាងក្នុងល្អជាង» ថេយ៍និយាយហើយក៏ដើរចូលមកខាងក្នុង។
ពួកគេទាំងបីនៅអង្គុយលើសាឡុងមើលមុខគ្នាធ្វើភ្នែកភ្លឹះៗ ដោយមិននិយាយស្ដីមួយម៉ាត់ ជេនឃើញគ្រប់គ្នាស្ងាត់បែបនេះនាងក៏ចាប់ផ្ដើមនិយាយ។
«សម្រេចថានេះគឺជាបងប្រុសរបស់បងហ្ហេស៎លីសា?»
លីសាគេមិននិយាយតែក៏ងក់ក្បាល
ជេននាងបិទភ្នែកដកដង្ហើមធំ មិននឹកស្មានថាខ្លួនឯងស្វាគមន៍បងថ្លៃរបស់ខ្លួនយ៉ាងចាស់ដៃបែបនេះសោះ(ប្រច័ណ្ឌខុសមនុស្សហើយស្រីជេន🥴)។
«មិញនេះបងប្រាកដជាភ័យខ្លាំងណាស់ហើយ» ជេននិយាយធ្វើមុខញឹមៗដាក់ថេយ៍។
«ត្រូ... ត្រូវហើយភ័យខ្លាំងណាស់»
«អោយខ្ញុំសុំទោសផង ខ្ញុំគ្មានចេតនាធ្វើបែបនេះដាក់បងទេ»
«មិនអីទេ! វាជាគ្រាន់តែជារឿងតិចតួចតែប៉ុណ្ណោះ(តិចតួចទៀហាស់លោកព្រះ)» ថេយ៍និយាយទៅកាន់ជេននី។
«សម្រេចថាជេននីជាសង្សាររបស់ឯងមែនទេលីសា?»
«ចាស៎! នាងគឺជាសង្សាររបស់ខ្ញុំ ហើយក៏ជាប្រធានក្រុមហ៊ុនដែលខ្ញុំធ្វើការផងដែរ» លីសានិយាយហើយក៏ទៅចាប់ដៃជេនយកមកកាន់។
«អូហ៊ូយ! ប្អូនស្រីបងពិតជាពូកែណាស់ណ៎ រកបានសង្សារដែលស្អាតឥតខ្ចោះបែបនេះ ហើយថែមទាំងជាប្រធានក្រុមហ៊ុនទៀត ជេននីប្រាកដជាល្អណាស់ហើយទើបអាចបំបែកបេះដូងដែករបស់ឯងបាន» ថេយ៍និយាយសរសើរលីសានិងជេននីមិនឈប់។
ជេននីឯណេះវិញនាងអៀនឡើងមុខក្រហមអស់ហើយ អ្នកណាមិនអៀនបើបងថ្លៃមកសរសើរនៅនឹងមុខបែបនេះ។
«បងកុំនិយាយបែបនេះ សង្សាររបស់ខ្ញុំនាងអៀនណា៎»
«ស្នេហាក្មេងៗសម័យឥឡូវពិតជាមិនធម្មតាមែន» ថេយ៍គ្រវីក្បាលហើយញញឹម។
«បងគិតថាបងគួរតែដល់ពេលទៅវិញមែនទែនហើយ»
«ចាស៎! បាយៗបងប្រុស»
![](https://img.wattpad.com/cover/268364889-288-k993239.jpg)
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Actionស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់