ភាគទី០៧

2.5K 125 2
                                    


គ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមលីសានិងឆេយ៉ុងក៏បោះខ្លួនទៅគេងលើគ្រែ

«ហើុយយើងពិតជាអស់កម្លាំងណាស់» លីសា

«យើងក៏ដូចគ្នា» ឆេនិយាយទាំងដកដង្ហើមធំ

«នែ៎ឆេ! តើឯងលួចស្រឡាញ់បងស្រីរបស់ជេននីមែនទេ?»

«ហាស់ឯងនិយាយថាមិច? គឺយើងសុំទៅងូតទឹកមួយភ្លែតសិនយើងពិតជាក្ដៅខ្លាំងណាស់» ឆេយ៉ុងព្យាយាមនិយាយប្ដូរសាច់រឿងហើយក៏បម្រុងនឹងដើរចូលបន្ទប់ទឹកតែក៏ត្រូវលីសាឃាត់

«នែ៎នាងកំប្រុក! ឯងមិនបាច់មកព្យាយាមប្ដូរសាច់រឿងទេ ហើយរឿងរបស់យើងវិញយើងនិយាយប្រាប់ឯងគ្មានលាក់ទេចំណែកឯងវិញមកធ្វើចរិកអញ្ចឹងដាក់យើងហេ្ហស៎?»

«គឺមិនមែនយើងមិនចង់ប្រាប់ទេតែយើងខ្លាចពេលឯងដឹងឯងនឹងបង្អាប់យើង យើងប្រាកដជាខ្មាស់គេស្លាប់ជាមិនខាន។»

«ឥឡូវឯងប្រាប់យើងតាមត្រង់មកយើងមិនបង្អាប់ទេ»

«យើងប្រាប់ឯងក៏បាន! គឺយើងលួចស្រលាញ់បងស្រីជីស៊ូតិចតួចដែរ តែយើងក៏ដឹងថាគាត់មិនដែលគិតដូចអ្វីដែលយើងគិតទៅលើគាត់ទេ» ឆេយ៉ុងនិយាយទាំងមុខស្ងួត

«នែ៎ៗ! ឯងមិនដែលសួរគាត់ផងមិចក៏ឯងដឹងថាគាត់មិនដែលមានអារម្មណ៍ដូចជាឯង? ដូចយូណានិយាយអញ្ចឹងដរាបណាcrushមិនទាន់រៀបការយើងនៅតែមានសង្ឃឹមជានិច្ច(អុញ! លីស្វាហ៎😆)»

«តែយើង...»

«ទៅៗ! មិនបាច់តែស្ករអីទេឆាប់ទៅងូតទឹកទៅនឹងអាលបានចេញទៅក្រៅស្រូបយកខ្យល់អាកាស» មិនចាំអោយឆេយ៉ុងបញ្ចប់ពាក្យសម្ដីលីសាក៏បានរុញឆេចូលក្នុងបន្ទប់ទឹក។

ពួកគេបានក៏បានងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ហើយចេញមកកន្លែងអាងទឹក

«អៅ! មេឃងងឹតបាត់ហើយមិនទាន់បានថតរូបផងហុិកហុិក» ឆេយ៉ុង

«យើងមិនមែនមកតែមួយថ្ងៃឯណាចាំស្អែកចាំថតក៏បាន» លីសា

«សួស្ដី! អ្នកនាងលីសានិងអ្នកនាងឆេយ៉ុង» បេមបេម&ជេកសុន

«សួស្ដី! បេមបេម សួស្ដី! ជេកសុន» លីសា

«នៅក្រៅម៉ោងធ្វើការហៅខ្ញុំថាឆេយ៉ុងធម្មតាៗបានហើយហៅថាអ្នកនាងឆេយ៉ុងដូចជាធម្មតាពេកហើយ»

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now