ភាគទី២២

2.1K 62 0
                                    


ពេលព្រឹកថ្ងៃថ្មីពន្លឺថ្ងៃបានចាំងចូលតាមបង្អួចអោយយើងឃើញគូរស្នេហ៍មួយគូកំពុងគេងអោបគ្នានៅគ្រែយ៉ាងមានសេចក្ដីសុខបំផុត។

ជេននីបានងើបពីគេងមុនលីសា ប៉ុន្តែនាងមិនបានដាស់លីសានោះទេនាងគយគន់សម្រស់ដ៏ផូផង់របស់លីសាយ៉ាងយូរ បន្ដិចក្រោយមកលីសាក៏បានភ្ញាក់ពីគេងដូចគ្នា។

«ជេនអូនភ្ញាក់ហើយហ៎?»

«អុឹម!» ជេននីងក់ក្បាល

«អរុណសួស្ដីអូនសម្លាញ់! ជុប» លីសាញញឹមហើយថើបថ្ពាល់ជេននីមួយខ្សឺត។

«អរុណសួស្ដីដូចគ្នាបងសម្លាញ់!» ជេននីញញឹម

«ឯណាការថើបពេលព្រឹករបស់បង?» លីសានិយាយទាំងពេបមាត់ធ្វើមុខស្អុយព្រោះជេននីមិនបានថើបគេទេ។

«អុយគ្រាន់តែអញ្ចឹងសោះបងចាំបាច់ធ្វើមុខស្អុយធ្វើអី មោះចាំអូនថើបបងអោយអស់ជាតិតែម្ដងចាំមើលហាស់» ជេននីក៏ចាប់ទាញមុខលីសាយកមកថើបគ្រប់កន្លែងគ្មានអោយចន្លោះមួយកន្លែងណាទេ។

«បងមិនមែនចង់បានការថើបបែបនឹងទេ» លីសាធ្វើភ្នែកព្រិចៗដាក់ជេន។

ជេនក្រោយពេលលីសានិយាយបែបនេះហើយនាងក៏ដឹងចិត្តសង្សារកំហូចរបស់នាង ហើយនាងកញញឹម
បន្ដិច។

«បងឯងនេះខូចណាស់» និយាយហើយជេននីក៏ថើបបបូរមាត់របស់លីសា ពួកគេថើបគ្នាបែបនេះប្រហែល5នាទីទើបឈប់។

«មិចបងពេញចិត្តនៅប៉ុណ្ណឹង?»

«មិនមែនត្រឹមតែពេញចិត្តទេ ពេញថ្លើមទៀតហ៎»

«មនុស្សឆ្កួត! អូនទៅងូតទឹកសិនហើយ!» ជេនរៀបនឹងឡើងពីលើគ្រែដើម្បីទៅបន្ទប់ទឹក តែក៏ត្រូវលីសាចាប់ដៃជាប់។

«លីសាបងមានការអីមែនទេ?»

«គឺ... អោយបងសុំងូតទឹកជាមួយផង»

«បងឡប់ទេហ្អីលីសា?» ជេននិយាយបែបនេះមែនតែថ្ពាល់វិញឡើងក្រហមដូចប៉េងបោះហើយ ព្រោះតែអៀននឹងសម្តីឡប់ៗរបស់លីសា។

«អូនអៀនមែនទេជេន? មិនដឹងជាអៀនធ្វើអីទេបើធ្លាប់ឃើញរបស់គ្នាអស់ហើយនឹង» លីសាគេនិយាយត្រង់ៗមិនចេះលាក់អីសោះ ធ្វើអោយអ្នកម្ខាងទៀតអៀនស្ទើរតែជ្រែកដីរត់ទៅហើយ។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now