ភាគទី២១

1.9K 72 0
                                    


នៅក្នុសួនច្បារដ៏ស្រស់ស្អាតមានផ្កាចម្រុះពណ៌គ្នាក្លិនក្រអូបសាយភាយគួរជាទីគាប់ចិត្ត អំពូលភ្លើងក្នុងសួនច្បារបានបញ្ចេញបន្លឺអោយយើងឃើញមនុស្សចំណាស់ម្នាក់និងនារីរាងស្ដើងកំពុងអង្គុយនិយាយគ្នានៅលើបង់។

«លីសាដឹងមែនទេថាចរិកជេននីបែបណានោះ?» លោកគីម

«ចាស៎! លោកអ៊ំ ខ្ញុំចង់មានន័យថាលោកប៉ា!»

«មិនអីទេកូន! បើមិនទាន់ទម្លាប់ក៏មិនអីដែរ!»

«ចាស៎!» លីសាញញឹម

«អ៊ំសង្ឃឹមថាលីសានឹងមើលថែកូនជេនអោយបានល្អជាងអ៊ំ ព្យាយាមយល់ពីចិត្តគ្នាអោយបានច្រើន អ៊ំមិនចង់ឃើញកូនស្រីរបស់អ៊ំត្រូវឈឺចាប់ដោយសារស្នេហានោះទេ។» លោកគីមនិយាយទៅកាន់លីសាដោយសម្ដីទន់ភ្លន់។

«ចាស៎! ខ្ញុំនឹងមើលថែជេននីអោយបានល្អបំផុត»

«ទោះបីកូនជេនមើលទៅដូចជារឹងមាំ ប៉ុន្ដែនាងទន់ជ្រាយណាស់ នាងងាយនឹងសម្រក់ទឹកភ្នែកណាស់ពេលមានរឿងអ្វីមួយ ហើយនាងមិនសូវចូលចិត្តប្រាប់ពីបញ្ហារបស់នាងអោយទៅអ្នកដទៃដឹងនោះទេ ដូច្នេះហើយអ៊ំសង្ឃឹមថាលីសានឹងយល់ណា។»

«ចាស៎លោកអ៊ំ! ខ្ញុំមិនសូវទម្លាប់ហៅលោកប៉ាទេសុំទោស!»

«មិនអីទេលីសា! ក្មួយចង់ហៅយ៉ាងមិចក៏បានដែរអោយតែងាយស្រួល»

«ចាស៎! ហើយខ្ញុំសន្យានឹងលោកអ៊ំណាថានឹងមើលថែជេននីអោយល្អបំផុត ទោះបីខ្ញុំមិនមែនជាមនុស្សប្រុសតែខ្ញុំក៏អាចមើលថែនឹងធ្វើអោយនាងមានក្ដីសុខដូចជាមនុស្សប្រុសបានដែរ។» លីសានិយាយដោយមុឺងម៉ាត់ទៅកាន់លោកគីម។

«អ៊ំទុកចិត្តក្មួយហើយណា ថ្មើរនេះក៏ណាស់ហើយដែរ ពួកយើងគួរតែចូលគេងល្អជាង។»

«ចាស៎លោកអ៊ំ! សុបន្តិល្អណា!»

«ដូចគ្នាលីសា»

និយាយគ្នាចប់លោកគីមនិងលីសាក៏ដើរទៅកាន់បន្ទប់រៀងៗខ្លួន។

តុកៗ គោះទ្វារួចលីសាក៏ដើរចូលមកក្នុងបន្ទប់។

«លីសាបងមកវិញហើយហ៎? លោកប៉ានិយាយអីខ្លះដាក់បង?» ជេននីដែលកំពុងគេងផ្អែកក្បាលគ្រែចុចកុំព្យូទ័រស្រែកសួរលីសា។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now