«បើបងហ៊ានតែដើរចេញ អូននឹងឈប់និយាយចូលរហូតហើយ» ជេននិយាយរួចក៏សម្លក់មុខរបស់លីសាដូចជាកូនឆ្មាកំពុងខឹងយ៉ាងអញ្ចឹង។«បងរង់ចាំពាក្យនេះយូរហើយ» លីសាញញឹមហើយក៏ដើរមកអោបជេននីដែលកំពុងអង្គុយធ្វើមុខក្រញ៉ូវនៅលើពូក។
«ឈប់ខឹងនឹងបងទៅណាប្រពន្ធសម្លាញ់» លីសាធ្វើមុខឃ្យូតអង្វរជេននីហើយថែមទាំងថើបថ្ពាល់របស់នាងមួយខ្សឺតទៀត។
«អ្នកណាប្រពន្ធរបស់បង? ហើយមួយទៀតអ្នកណាអនុញ្ញាតិអោយបងថើបអូននោះ?»
«គ្រាន់តែថើបសោះចាប់បាច់មានការអនុញ្ញាតិដែរហ៎?»
«ត្រូវហើយ!»
«អោយបងសុំទោសក៏បានដែរ ប៉ុន្តែយប់នេះតើបងសុំគេងជាមួយអូនផងតើបានទេ?»
«ចង់គេងក៏គេងទៅគ្មានអ្នកណាហាមនោះទេ» និយាយហើយជេននីក៏ងាកមុខចេញ។
«អូយ! អូននៅងក់ងនឹងបងដល់ណាទៀត?»
«អូនមិនបានងក់ងស្អីទេ បងឆាប់ទៅងូតទឹកទៅ»
«ចុះអូន? មិនងូតទឹកទេឬ?»
«បងងូតមុនទៅ»
«បងថាមកងូតជាមួយគ្នាទៅល្អជាង» លីសានិយាយសម្ដីព្រានដាក់ជេននី
«ឆ្កួតទេហ្អី? បងឆាប់ទៅៗ»
លីសាមិននិយាយតបតនឹងជេននីច្រើន នាងក៏ដើរទៅបីជេននីដើម្បីងូតទឹកជាមួយគ្នា។
«លីសាបងធ្វើឆ្កួតស្អីនឹង? ឆាប់ដាក់អូនចុះភ្លាម» ជេនព្យាយាមរើបម្រាស់ចេញពីដៃលីសា តែគ្មានទទួលបានលិទ្ធអីនោះទេព្រោះតែកម្លាំងដៃលីសាធ្ងន់ជាង។
«ជេនអូនកុំរអ៊ូច្រើនពេកតើបានទេ?» លីសានិយាយហើយក៏ដាក់ជេននីចុះថ្នមៗនៅក្នុងបន្ទប់ទឹក។
«អូនទៅក្រៅវិញហើយ» ជេននីរៀបនឹងដើរចេញមកក្រៅតែក៏ត្រូវបានម្រាមដៃរបស់លីសាមកចាប់ដៃរបស់នាងជាប់។
«អូនចង់ទៅណា?»
«អូន...» ជេននីទើបតែនិយាយបានមួយម៉ាត់ មាត់របស់នាងក៏ត្រូវបានគ្រប់គ្រងដោយបបូរមាត់ដ៏ស្ដើងរបស់លីសា លីសាព្យាយាមបឺតជញ្ជក់មាត់ជេននីយ៉ាងថ្នមៗនិងតក់ក្រហល់ ចំណែកឯជេននីវិញនាងក៏បានបដិសេដអីនោះដែរនាងក៏ថើបតបទៅលីសាវិញយ៉ាងពុះកញ្ជ្រោលព្រោះតែក្ដីនឹករលឹកដោយសារតែបាត់មុខគ្នាស្ទើរតែពេញមួយថ្ងៃទៅហើយ។
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Acciónស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់