នៅក្នុងបន្ទប់ធ្វើការរបស់ជេននី«មិចក៏លីសាទៅយូរបែបនេះ?» ជេននាងឆ្ងល់ព្រោះលីសាចុះទៅទិញអាហារថ្ងៃត្រង់នៅជាន់ក្រោមយូរហើយពេលនៅមិនទាន់ឃើញ់មកទៀត។
ក្រោយពេលជេននិយាយបានបន្ដិចនាងក៏បានឮសំឡេងគោះទ្វា។
តុកៗ
«លីសាមិចក៏បងទៅយូរបែបនេះ?» ជេនសួរទៅកាន់លីសាដែលកំពុងដើរញុឹងម្ហូបពេញដៃ។
«គឺមកពីនៅខាងក្រោមមនុស្សច្រើនទើបបងត្រូវរង់ចាំយូរបែបនេះ»
«ហេតុអីបងមិនប្រាប់គេទៅថាទិញមកអោយអូន? បែបនេះគេនឹងអោយបងមុនជាមិនខាន»
«ប៉ុន្ដែបងមិនចង់រកសុីផ្លូវកាត់បែបនេះទេ ព្រោះមនុស្សផ្សេងក៏ត្រូវរង់ចាំដូចគ្នា។»
«យ៉ាងមិចក៏បានដែរស្រេចតែបងទេ»
លីសាក៏ញញឹមដាក់ជេននីហើយពួកគេក៏បានញាុំអាហារថ្ងៃត្រង់នោះជាមួយគ្នា។
កន្លងផុតទៅច្រើនថ្ងៃ ថ្ងៃដែលលីសានិងឆេយ៉ុងត្រូវទៅលេងផ្ទះប៉ាម៉ាក់របស់ជេននីក៏បានមកដល់។
នៅក្នុងឡាន
«ឆេ! ឯងគិតថាយើងស្អាតហើយនៅប៉ុណ្ណឹង?» លីសាសួរទៅកាន់ឆេពីរឿងសម្រស់ព្រោះទៅលេងផ្ទះប៉ាម៉ាក់ក្មេកជាលើកទី1ផង ត្រូវតែតែងខ្លួនអោយស្រស់ស្អាតថ្លៃថ្នូរបន្តិចហើយ។
«ឯងក៏ស្អាតរាល់ថ្ងៃស្រាប់ហើយ ទោះមិនបាច់ស្លៀកពាក់អីក៏នៅតែស្អាតដែរ។»
«នេះឯងសរសើរយើងឬក៏បន្លំថាអោយយើង?»
«គឺយើងសរសើរមែនណា! ហើយឯងល្មមបើកឡានចេញបានហើយនៅ?»
«អឺ! ក៏ទៅហើយណ្ដើរ» និយាយហើយលីសាក៏បើកឡានចេញសម្ដៅមកផ្ទះរបស់ជេននី។
«វ៉ាយ! ផ្ទះរបស់ជេនពិតធំមែន!» លីសាបើកឡានចូលក្នុងរបងផ្ទះរបស់ជេនរួចក៏ស្ងើចសរសើរនឹងភូមិគ្រិះដ៏ធំល្វឹងល្វើយរបស់គ្រួសារជេននី។
«ធំចាញ់ផ្ទះឯងទេដឹង?»
«ឡប់!»
លីសាក៏បានចតឡានហើយដើរចូលមកក្នុងផ្ទះពីរនាក់ឆេ។
YOU ARE READING
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Akčníស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់