ភាគទី១៩

2.3K 74 0
                                    


ពេលព្រឹកព្រលឹមស្រាងៗបើយើងស្មានទៅប្រហែលជាម៉ោង5កន្លះ មនុស្សស្រីពីរនាក់ដែលកំពុងអោបគ្នាយ៉ាងស្អិតរមួតនិងគេងលង់លក់យ៉ាងមានសេចក្ដីនៅលើគ្រែ។ ភ្លាមនោះដែរលីសាក៏បានក្រោកពីគេងមុនជេននីនាងនៅគេងសម្លឹងមុខដ៏តូចនិងសម៉ដ្ធរលោងរបស់ជេននី នាងយកដៃទៅប៉ះមុខរបស់រាងតូចរហូតធ្វើអោយគេភ្ញាក់។

«លីសាបងក្រោកពីគេងហើយហ៎?» សម្លេងក្រងួរៗហាក់មិនទាន់ស្វាងពីងងុយគេងបានសួរទៅកាន់លីសា។

«អុឹម! អូនគេងបន្ដទៀតចុះ អូនប្រហែលជាអស់កម្លាំងខ្លាំងហើយ(បើអត់មែនតាចម្លែក) ចាំបងទៅធ្វើអីអោយអូនញាុំណា។»

ជេននីនាងងក់ក្បាលមិននិយាយអ្វីច្រើនហើយក៏គេងបន្ដទៀតព្រោះនាងក៏អស់កម្លាំងពិតមែន។

ចំណែកលីសានាងក៏ដើរមកកាន់ផ្ទះបាយដើម្បីធ្វើម្ហូបប៉ូវកម្លាំងសង្សាររបស់ខ្លួន។

ពេលវេលាកន្លងផុតទៅយ៉ាងរហ័សត្រឹមតែរយះពេលមួយភ្លែតសោះក៏ដល់ម៉ោង8ទៀតហើយ

នារីរាងតូចដែលកំពុងគេងលើគ្រែក៏ងើបបើកភ្នែកឡើងព្រឹមៗ

«ព្រះហ្ហើយ! ម៉ោងប៉ុន្មានហើយនៀក៎!» ជេននីនិយាយហើយក៏ទៅទាញទូរស័ព្ទដៃនៅលើតុក្បែរក្បាលគ្រែមកមើលរួចក៏បើកភ្នែកធំៗ។

«ម៉ោង8ជាងហើយ? ស្លាប់ហើយប្រាកដជាទៅធ្វើការយឺតជាក់ជាមិនខាន។» ជេនយកដៃញីសក់ខ្លួនឯងព្រោះនេះម៉ោង8ជាងហើយនាងប្រាកដជាទៅធ្វើការមិនទាន់ពេលដូចរាល់ទេ។

និយាយហើយជេននីក៏ចុះពីលើគ្រែដើរសម្ដៅមកកាន់ផ្ទះបាយ

«លីសាមិចក៏បងមិនដាស់អូន?»

«មកពីបងមិនចង់រំខានអូននឹងណា!»

«បងនេះពិតជាយ៉ាប់មែនហើយ ពួកយើងប្រាកដជាទៅធ្វើការយឺតជាមិនខាន»

«រឿងនឹងវាមិនសំខាន់ទេ! អូនទៅលុបមុខសិនទៅហើយចាំមកញាុំអាហារពេលព្រឹកបងបានធ្វើស៊ុបក្ដៅៗសម្រាប់អូន។»

ជេននីកញញឹមដាក់លីសាហើយនាងបានថើបមាត់លីសារួចក៏ដើរចូលបន្ទប់ទឹកដើម្បីលុបលាងមុខ។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now