ភាគទី១៣

2.3K 73 0
                                    

កន្លងផុតច្រើនម៉ោងពេលល្ងាចគ៏បានមកដល់

ជេននីបានងើបពីគេងមុនលីសាហើយនាងនៅសម្លឹងគយគន់មុខដែលស្អាតដូចតុក្កតាបាប៊ីមានជីវិតរបស់លីសា។

«មនុស្សអីពេលក៏គួរអោយស្រឡាញ់ដែរ» ជេនក៏ដៃទៅអង្អែលថ្ពាល់លីសាថ្នមៗ។

«លីសាឆាប់ងើបឡើងម៉ោង4ហើយណា»

«សុំពេល5នាទីទៀតណាជេន» លីសាឆ្លើយទៅកាន់ទាំងសំឡេងង៉ុល់ៗបែបមនុស្សខ្ចិលងើបពីគេង។

«អូខេ! ចឹងអូនទៅងូតទឹកមុនសិនហើយ។» ជេននីក៏ដើរចូលទៅបន្ទប់ទឹក

ក្រោយពេលជេនងូតទឹករួចលីសាក៏ចូលងូតម្ដង ពួកគេបានផ្លាស់សម្លៀកបំពាក់ហើយក៏ជិះឡានទៅផ្សារទំនើប។

នៅក្នុងហាងលក់ហ្គីតា...

«ជេនអូនទិញអោយបងមែនហ៎?»

«អុឹម! បងស្រឡាញ់មួយណាយកមួយនឹងទៅ»

«សុទ្ធតែស្អាតៗទាំងអស់បងមិនដឹងយកមួយណាទេ» លីសាពេបមាត់

«ជេនតើអាមួយនេះអូនគិតយ៉ាងមិចដែរ?» លីសាបានបង្ហាញហ្គីតាដែលនៅក្នុងដៃទៅកាន់ជេននី។

«មួយនឹងក៏បានដែរគឺស្អាតហើយសាកសមជាមួយបងណាស់។»

«ចឹងបងយកអានឹងហើយណា»

«ចាស៎!»

ជេននីនិងលីសាក៏បានយកហ្គីទៅកន្លែងគិតលុយហើយក៏ដើរចេញពីហាងនោះ។

«ជេន! តើអូនឃ្លានដែរទេ?»

«ក៏ឃ្លានតិចតួចដែរ»

«ចឹងយើងឆាប់ទៅរកអីញាុំទៅ! ទុកអោយបងជាអ្នកប៉ាវណាព្រោះមិញនេះអូនទិញហ្គីតាអោយបងអស់លុយច្រើនណាស់។»

មិនចាំអោយជេននីនិយាយតបលីសាក៏ទាញដៃជេននីទៅកន្លែងញាុំអី។

ពួកគេក៏បានកម្មង់ម្ហូបអាហារសម្រាប់ញាុំ

«កម្មង់តែប៉ុណ្ណឹងទេហ្អីស្រីស្អាត?» អ្នកបម្រើតុស្រីសួរទៅកាន់លីសាហើយក៏ព្រិចភ្នែកម្ខាងដាក់។

«អរ៎! គឺ...គឺតែប៉ុណ្ណឹងទេ!» លីសានិយាយទាក់ៗទាំងដែលភ្នែកកំពុងងាកទៅមើលមុខរបស់ជេន។

ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)Where stories live. Discover now