វិថីស្នេហ៍ម៉ាហ្វៀ

1.2K 55 1
                                    

Part 47             « ដាក់ទោសនាងទាល់តែសន្លប់ »

    ____________________________

ពេលវេលាពិតជាលឿនខ្លាំងណាស់ ពេលនេះក៏ដល់ពេលយប់បាត់ទៅហើយ គ្រួសារមួយកំពុងតែពោរពេញទៅដោយក្តីសុខក៏ស្របពេលម្ខាងទៀតក៏សម្រេចចិត្តមិនពាក់ព័ន្ធជាមួយនឹងគ្នា

“ បងហត់ទេ ? ” អុីងស៊ូសួរទៅស្វាមី តាំងពីនាងសម្រាលកូនមកគេរាប់រងច្រើនណាស់ ធ្វើជាប៉ាផងធ្វើជាប្តីផងធ្វើជាចៅហ្វាយផង ការងារស្វះស្វែងខ្វែងដៃខ្វែងជើង នាងក៏មានអារម្មណ៍ថាអាណិតប្តីណាស់ដែលតាំងពីទទួលបានសារនឹងវីដេអូនោះមកថេយ៉ុងទឹកមុខក៏មានក្តីសុខលាក់បង្កប់ដោយទុក្ខកង្វល់រហូត

“ មិនហត់ទេអូន អូនពពោះអោយកូនបងអូនមិនហត់ផងគ្រាន់តែមើលកូនមានអីហត់ទៅអូន ” ថេយ៉ុងនិយាយបណ្តើរអោយថេស៊ុកបៅទឹកដោះគោបណ្តើរ ថេយ៍អុីអ្នកម៉ាក់ក៏បំពេរអោយគេងលក់បាត់ហើយ
“ បងហត់ចិត្តច្រើនជាងត្រូវទេ ” អុីងស៊ូ

“ ហឹមមមម ” ថេយ៉ុងមិនអាចនិយាយអ្វីច្រើនបានព្រោះមានកូននៅជាមួយប្រើត្រឹមទឹកមុខក៏យល់ដល់ខាងក្នុងចិត្ត អុីងស៊ូចាប់ដៃស្វាមីហើយក៏ញញឹមផ្តល់កម្លាំងចិត្តយ៉ាងធំធេង

        ត្រឡប់ទៅយ៉ុនអុីខាងនោះវិញនាងបំពេញតួនាទីខ្លួនឯងបានយ៉ាងល្អ គឺធ្វើជាអ្នកបម្រើតាមអ្វីដែលគេចង់បាន នាងមិនមាត់ហើយក៏រឹតតែមិនសម្លឹងមុខជុងហ្គុកទាល់តែសោះ នាងធ្វើព្រងើយមិនខ្វាយខ្វល់ដូចអ្វីដែលនាងបាននិយាយថាគេលែងមាននៅក្នុងបេះដូងរបស់នាងទៀតហើយ ។ ជុងហ្គុកនៅពេលនាងធ្វើទង្វើរទាំងនេះដាក់ខ្លួន ក៏ស្រាប់តែខឹងសម្បាជាខ្លាំង នាងកំពុងតែឌឺនឹងផ្គើនដាក់គេហើយ គេជាម្ចាស់លើជីវិតរបស់នាងហេតុអីក៏ទទួលបានភាពព្រងើយកន្តើយពីនាងទៅវិញ វាពិតជាគួរអោយខឹងខ្លាំងណាស់

ខ្ទង់ម៉ោង12យប់រងចាំអោយដាយ៉ាណាគេងលក់បាត់ជុងហ្គុកក៏ដើរចេញពីបន្ទប់ភ្លាមៗដើម្បីជម្រះបញ្ជីរជាមួយនារីម្នាក់ដែលធ្វើអោយចិត្តរបស់គេក្តៅដូចជាដុំភ្លើងនៅមិនសុខក្នុងខ្លួន ។ យ៉ុនអុីក៏មិនទាន់គេងលក់ដែលនាងសម្លឹងមើលព្រះចន្ទនឹងដួងផ្កាយដែលរះភ្លឺពាសពេញផ្ទៃមេឃតាមរយះចន្លោះចង្អួច ខ្យល់ត្រជាក់ធ្វើអោយនាងស្ងប់ចិត្តនឹងមានសេចក្តីសុខ តែក្តីសុខទាំងនោះត្រូវរលាយមួយរំពេជនៅពេលដែលរាងក្រាស់ចាប់ទាញបង្វិលនាងមករកគេនឹងចាប់បោកផ្ទប់នាងមួយទំហឹងនឹងជញ្ជាំង

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now