វិថីស្នេហ៍ម៉ាហ្វៀ

1.3K 72 3
                                    

ភាគទី 50            « អូនត្រូវតែរស់មានក្តីសុខ »

ជុងហ្គុកបញ្ជារអូប៊រយ៉ាងលឿនតាមដែលអាចធ្វើបាន យ៉ុនអុីវង្វេងអស់ហើយមិនដឹងថាមានរឿងបែបណាអោយប្រាកដ ។ ដោយសារអាការះរកក្អួតរបស់នាងពេលនេះរឺឡើងទៀតទើបនាងត្រូវអង្គុយស្ងៀមៗមិនធ្វើអ្វីទាំងអស់ កម្មទោះចង់គេចយ៉ាងណាក៏គេចមិនផុតមិនខុសទេនាយស៊ុងវ៉ុនដឹងថាជុងហ្គុកឆ្លាតរហ័សវាក៏រកស្នៀតបកមករកជុងហ្គុកវិញយ៉ាងលឿនដូចគ្នា ពេលនេះពួកគេទាំងពីរកំពុងតែប៉ះគ្នានៅលើផ្ទៃទឹក ...

“ ប្រពន្ធរបស់យើងនៅទីណា ” ស៊ុងវ៉ុនស្រែកថែមទាំងបាញ់កាំភ្លើងជាការព្រមាន ជុងហ្គុករវល់តែស្លន់ស្លោប្រញាប់នាំយ៉ុនអុីរត់ទើបមិនបានដាក់អ្វីមកជាប់ខ្លួននោះទេ ពេលនេះអ្វីដែលគេអាចធ្វើបានតែមួយមុខនោះគឺបើកអូប៊រទៅអោយឆ្ងាយជៀសវាងគ្រាប់កាំភ្លើងបាញ់ចំធុងសុាំងដោយប្រយោលនាំកើតមានរឿងធំ

“ ជុងហ្គុកនេះមានអ្វីកើតឡើង ? ” យ៉ុនអុីលើកដៃខ្ទប់ត្រចៀកព្រោះតែស្នូរកាំភ្លើងនាងភ័យខ្លាំងណាស់
“ ព្យាយាមនៅអោយស្ងៀមណាយ៉ុនអុី កុំខ្លាចអោយសោះមានខ្ញុំនៅទីនេះហើយ ” ជុងហ្គុកនិយាយដោយការបារម្ភ យ៉ុនអុីស្វាងចែសនៅពេលដែលបានស្តាប់លឺពាក្យទាំងនេះ គេកំពុងតែការពារនាងរឺ ? នាងមិនយល់ទាល់តែសោះពិភពលោកក្រឡាប់ចាក់អស់ហើយ

“ អាថោកទាបយើងសួរថាប្រពន្ធយើងនៅឯណា ? ” ស៊ុងវ៉ុនស្រែកសួរម្តងទៀតវាក៏រឹតតែធ្វើអោយយ៉ុនអុីឆ្ងល់ជាខ្លាំង ប្រពន្ធយ៉ាងមិច ? ហេតុអ្វីក៏ត្រូវមកសួរពីជុងហ្គុកដែល ពួកគេទាំងពីរមានអ្វីពាក់ព័ន្ធនឹងគ្នាដែលស្មានមិនដល់មេនទេ ?

“ សណ្តានឆ្កែដូចជាឯងចេះសួររកនាងដែលមេនទេ ? ”
“ ហឹសស ទុកនាងអោយរងទុករាប់ខែឯងនៅមានមុខមកសួរទៀតមេនទេ អាថោកក៏ព្រោះតែផលប្រយោជន៍ទើបឯងបកក្បាលមករកនាង ” ជុងហ្គុកស្រែកឡើង ពេលនេះអូប៊ររបស់ពួកគេទាំងពីរប្រកិតប្រកៀកគ្នាខ្លាំងណាស់

“ ប្រាប់តាមសម្រួល ” ស៊ុងវ៉ុនហាក់ឆ្លេឆ្លាចង់ដឹងណាស់
“ យើងមិនប្រាប់ ” ជុងហ្គុក
“ ងាប់ទាំងពីរអ្នកទៅអញ្ចឹង ” ស៊ុងវ៉ុនក៏លើកកាំភ្លើងបាញ់ចំធុងសុាំងបំណងអោយផ្ទុះ ជុងហ្គុកបើកភ្នែកធំៗខណះជួបរឿងទាំងនេះគេព្រលែងចង្កួតចោលហើយក៏ប្រញាប់រត់មករកយ៉ុនអុី

“ ជុងហ្គុក ... ” យ៉ុនអុី
“ ថែខ្លួន អូនត្រូវតែរស់មានក្តីសុខ ” ជុងហ្គុកនិយាយហើយក៏លើករាងកាយរបស់យ៉ុនអុីបោះចូលក្នុងទឹកតែម្តង គេរត់ទៅបញ្ជារអូប៊រទៅយ៉ាងឆ្ងាយមុនពេលផ្ទុះរាលដាល វាហាក់ដូចការយលសប្តិជុងហ្គុកបែរមកសម្លឹងផ្ទៃមុខរបស់យ៉ុនអុីដែលហែលផាត់ផើយនៅក្នុងទឹកជាលើកចុងក្រោយបន្ទាប់មកអូប៊រនោះក៏ផ្ទុះប្រៀបដូចជាគ្រាប់បែបយ៉ាងសន្ធោសន្ធៅ

“ ជុងហ្គុក !!!! ” ទាំងយ៉ុនអុីទាំងថេយ៉ុងដែលបើកអូប៊រមកតាមពីក្រោយនោះក៏ស្រែកដំណាលគ្នាឡើងខ្លាំងៗ គេយឿតមួយជំហានទៅហើយ សុីនដែលកំពុងបើកអូប៊រក៏ប្រញាប់តម្រង់មករកយ៉ុនអុីនឹងស្រង់នាងឡើងមក

“ បងថេយ៍ អ្ហឹកកអ្ហឹកក ” យ៉ុនអុីស្រែកទ្រហោរយំអោបថេយ៉ុង នាងកំពុងយលសប្តិមេនទេ ? ហេតុអ្វីក៏ជុងហ្គុកធ្វើបែបនេះ ? ហេតុអ្វីក៏ផ្ទុះជាមួយអូប៊រនោះទាំងដែលគេមានឱកាសរស់ជីវិត ? គ្រប់យ៉ាងមានតែគេនោះទេដែលដឹង គ្រប់យ៉ាងដែលលះបង់ក៏ព្រោះតែចង់លុបលាងអោយនាងនោះអីមនុស្សមិនគួរអភ័យទោសអោយបាន សូមស្លាប់ស្ងាត់សូន្យទៅបែបនេះចុះ

សុីនបើកអូប៊រទៅកន្លែងដែលទើបតែផ្ទុះនោះ កម្ទេចបំណែករាយពេញផ្ទៃទឹកអ្នកនៅលើនោះប្រាកដជាផ្ទុះបែកសាច់បែកឈាមមិនអាចរត់រួចបានហើយ ដំបូងឡើយក៏គឹតថាជុងហ្គុកអាចមិនអីតែនៅពេលដែលឃើញទឹកក្រហមឈាមពេញផ្ទៃទឹកទើបអស់សង្ឃឹម យ៉ុនអុីយំស្ទើរតែសន្លប់រីឯថេយ៉ុងវិញក៏ដូចគ្នា ឈឺចាប់ណាស់នៅពេលដែលឃើញមនុស្សដែលយើងស្រលាញ់ស្លាប់នៅនឹងមុខបែបនេះ

“ ចាត់ការវាមិនអោយរួចខ្លួនម្នាក់ ”
“ វាសម្លាប់ប្អូនយើង ” ថេយ៉ុងស្រែកបញ្ជារលាយឡុំជាមួយនឹងទឹកភ្នែក ជីវិតសងដោយជីវិត ការស្លាប់របស់ជុងហ្គុកនឹងមិនអយុត្តិធម៍នោះទេ ទទួលបានបញ្ជារភ្លាមកូនចៅដែលតាមពីក្រោយជាច្រើនអូប៊រក៏ប្រញាប់តាមទៅចាត់ការពួកអាជនអាក្រក់ ។ យ៉ុនអុីមិនអាចទទួលយកបានចំពោះរឿងមួយនេះនោះទេ ហើយក៏រឹតតែមិនអាចធ្វើចិត្តបានទៀត នាងយំរហូតទាល់តែសន្លប់បាត់ស្មារតី ...

_____________________________

ជុងហ្គុកអេតមីន... 😭

ChaeMin_ឆេមីន🥀

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now