ភាគទី 52
« ស៊ូនៅឯណា មិនប្រាថ្នារស់ក្បែរអ្នកណាក្រៅពីបង »រាងកាយស្តើងស្រែកយំរហូតដល់រាងកាយខ្សោះសន្លប់ស្តូកស្តឹងទាំងមិនដឹងខ្លួន ! វាជារឿងមួយដែលមិនអាចទទួលយកបាន ត្រឹមតែមួយពព្រិចភ្នែកសោះក៏បាត់បង់ តើថ្ងៃក្រោយនាងត្រូវធ្វើបែបណា ? ត្រូវរស់បែបណា ? ត្រូវរស់ដោយគ្មានគេមេនទេ ? បង្កើតស្នេហាអោយពួកយើងបានជួបបានស្គាល់បានស្រលាញ់រហូតដល់ខ្វះគ្នាមិនបានហើយ ហេតុអ្វីក៏យកគេទៅទាំងបែបនេះ ? តើហេតុអ្វីទៅ ?
នៅទីនេះបន្សល់តែស្លាកស្នាមឈឺចាប់ ថេយ៉ុងក៏ទាល់តម្រិះមិនដឹងថាត្រូវធ្វើបែបណា គេហត់ហើយក៏ឈឺចាប់ខ្លាំងនៅពេលដែលបាត់បង់ប្អូនប្រុសជាទីស្រលាញ់ ។ ថេយ៉ុងបានចាត់ការរឿងគ្រប់យ៉ាង មិនថាសាកសព្វដាយ៉ាណា នឹងអ្វីៗគ្រប់យ៉ាងទាំងអស់គេក៏យកទៅចាត់ការនៅឯទីក្រុងវិញ ។
ថ្ងៃថ្មីនៅភូមិគ្រិះត្រកូលគីម យ៉ុនអុីត្រូវគេងព្យួរសេរ៉ូមក៏ព្រោះតែសភាពរាងកាយនាងចុះខ្សោយជាខ្លាំង ក្តាមមជ្ឈូសពីរដាក់ដំណាលគ្នាហើយក៏ធ្វើបុណ្យរួមគ្នា ។ ថ្ងៃនេះជាថ្ងៃដែលឈឺចាប់ជាទីបំផុត សូម្បីតែលោកប៉ាអ្នកម៉ាក់របស់ជុងហ្គុកក៏យំស្ទើរតែសន្លប់រៀងៗខ្លួនដែល កូនប្រុសចិញ្ចឹមធំពេញរូបរាងមកដោយផ្ទាល់ដៃថែមទាំងល្អបែបនេះបើបាត់បង់ប្រាកដជាស្តាយក្រោយខ្លាំង
“ យ៉ាងមិចហើយអូន ? ” ថេយ៉ុងឈរត្រឹមមាត់ទ្វារបន្ទប់ដែលដាក់អោយយ៉ុនអុីសម្រាក អុីងស៊ូដកដង្ហើមធំបន្តិចហើយក៏ដើរទៅក្បែរស្វាមី
“ ក៏ស្ងៀមៗបែបនេះណាបង ”
“ ដឹងខ្លួនមកក៏គឹតតែពីយំ អ្វីៗក៏មិនញាំអូនបារម្ភណាស់ ” អុីងស៊ូ“ នៅពេលបាត់បង់អ្នកណាម្នាក់គឺពិតជាឈឺចាប់ណាស់ បងធ្លាប់បាត់បង់អូនបងយល់អារម្មណ៍មួយនោះ ” ថេយ៉ុងក៏ចាំមិនភ្លេចថ្ងៃដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ តែគេក៏សំណាងមិនអភព្វដូចជាយ៉ុនអុីនោះទេ
“ បងទៅចាត់ការរឿងពាក្យបណ្តឹងចាប់អាម្សៀរនោះញាត់ក្បាលចូលគុក ហើយនៅមានលោកពូអ្នកមីង យ៉ុនអុី ដែលពិបាកធ្វើចិត្តទៀត អូនទៅរួចដែលទេស៊ូ ”
ថេយ៉ុងលើកដៃអង្អែលថ្ពាល់ប្រពន្ធជាទីស្រលាញ់បន្តិច មិនខុសនោះទេដែលចំណាយពេលសាងជីវិតគូជាមួយនាង មួយរយះដែលមានបញ្ហានាងក៏ដោះស្រាយគ្រប់យ៉ាង មើលថែកូនដល់ទៅពីរអ្នកឥឡូវក៏ថែមក្មេងស្រីម្នាក់ទៀត ពេលនេះក៏មានយ៉ុនអុីនឹងអ្នកម៉ាក់ជុងហ្គុកដែលសភាពផ្លូវចិត្តគួរអោយបារម្ភទៀត នាងពូកែរ៉ាប់រងយកចិត្តទុកដាក់បែបនេះទើបលោកគីមស្រលាញ់ងប់ងល់ខ្លាំងណាស់
YOU ARE READING
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romanceស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ