ភាគទី 66
[ អរគុណអូនដែលចូលក្នុងជីវិតបង ]បីថ្ងៃបានកន្លងផុតទៅ !
វាមិនខុសពីមង្គល់ការរបស់ថេយ៉ុងហើយនឹងអុីងស៊ូនោះទេ កូនក្រមុំសុទ្ធតែចិត្តភាពសាមញ្ញលក្ខណះផ្ទាល់ខ្លួនមិនត្រូវការមនុស្សអ៊ូអ៊រច្រើន ។ ពេលនេះយ៉ុនអុីកំពុងគ្រងដោយឈុតរៀបការដែលកាត់ពីអាមេរិកវែងអន្លាយយ៉ាងស្រស់ស្អាត ត្បិតតែមង្គល់ការសាមញ្ញតែសម្រស់កូនក្រមុំពិតជាស្រស់ស្អាតខ្លាំងបំផុត មង្គល់ការលំអរដោយផ្កាពណ៍ស្រស់ៗជាច្រើនប្រភេទរៀបពាញពេញបរិវេណផ្ទះយ៉ាងស្រស់ស្អាត ការចូលរួមមង្គល់ការមួយនេះអញ្ចើញតែភ្ញៀវជិតស្និតនឹងបងប្អូនគ្នាឯងតែប៉ុណ្ណោះ ។អារម្មណ៍មនុស្សស្រីមួយណាក៏ដូចមួយណាច្បាស់ជារំភើបដល់ស្រក់ទឹកភ្នែកនៅពេលដែលឆ្លងដល់ដំណាក់កាលមួយនេះ អុីងស៊ូឆ្លងកាត់មុនទើបឈ្លាតពេលឡើងទៅមើលយ៉ុនអុីបន្តិចនៅឯបន្ទប់តែងខ្លួន
“ ប្អូនថ្លៃរបស់បងស្អាតដល់ហើយថ្ងៃនេះ ”
“ ឃើញបែបនេះបងនឹកដល់ថ្ងៃពិសេសរបស់បងដល់ហើយ ”
អុីងស៊ូសរសើរយ៉ុនអុីជាមួយនឹងទឹកមុខញញឹមត្រេកអរដែលទីបំផុតគ្រួសារទាំងពីរដែលស្រលាញ់គ្នាដូចជាបងប្អូនសាច់ឈាមបង្កើតម្នាក់ៗសុទ្ធតែរកឃើញសុភមង្គល់រៀងៗខ្លួន ។ អុីងស៊ូក៏នឹកដល់កាលគ្រាដែលនាងដើរចូលមង្គល់ការជាមួយនឹងថេយ៉ុងភ្លេតៗសោះពេលនេះបានកូនពីរជាចំណងបាត់ទៅហើយ ។“ ខុសទេបងថ្លៃដែលរៀបការក្រោយពេលមានកូន ”
“ សម័យនេះទៅហើយមិនខុសនោះទេអាចថាយើងដើរផ្សេងខុសពីអ្នកដទៃតែយើងក៏មានសេចក្តីសុខខ្លាំង ! ការរៀបការមិនចាំបាច់មុនពេលរឺក្រោយពេលនោះទេសំខាន់អោយតែស្វាមីស្រលាញ់គ្រួសារស្រលាញ់ប្រពន្ធបំផុតទៅល្អហើយ ក្តីសុខរបស់យើងកុំខ្វល់ពីមាត់របស់អ្នកដទៃយល់ដែលទេ ” អុីងស៊ូ“ ខ្ញុំអភ័យទោសអោយជុងហ្គុកបងគឹតថាលឿនពេកដែលទេ ? ” យ៉ុនអុីនៅតែមានសំនួរជាច្រើនដែលចង់សួរចេញមក អុីងស៊ូនៅតែញញឹមហើយតបទៅបងប្អូនថ្លៃវិញទាំងមិនលាក់លាម
“ សាកសួរខ្លួនឯងទៅមើលថាជុងហ្គុកមានលក្ខណះពិសេសអីធ្វើអោយបេះដូងទន់ជ្រាយបានយ៉ាងនេះ ! លក្ខណះពិសេសគឺចិត្តស្មោះនោះអីបងដឹងថាពួកឯងបានឆ្លងកាត់រឿងជាច្រើនណាស់ជាមួយគ្នាបើយើងគឹតថាមិនអាចខ្វះគ្នាបានតើគួរតែបង្ខាំងបេះដូងដើម្បីអី ? បានផលដែលទេ ស្រលាញ់គ្នាហើយជ្រើសដើរផ្លូវជាមួយគ្នាហើយកុំខ្វាយខ្វល់ជាមួយនឹងបច្ចុប្បន្នសំខាន់នៅពេលនេះគេបានកែប្រែអស់ទៅហើយ រស់នៅជាមួយបច្ចុប្បន្នល្អជាងអោយក្រសោបអតីតកាល ” អុីងស៊ូនិយាយចប់យ៉ុនអុីក៏ហូរទឹកភ្នែករំជួលចិត្តហើយក៏អោបអុីងស៊ូយ៉ាងណែន មិនមេនថាជុងហ្គុកសាងតែទង្វើរអាក្រក់ធ្វើបាបយ៉ុនអុីរហូតឯណា នៅពីក្រោយទង្វើរអាក្រក់ក៏លួចសាងរឿងល្អជាច្រើនគ្រាន់តែមិនដែលលើកយកមកនិយាយ ។ ក្តីស្រលាញ់មិនចាំបាច់គឹតយកឈ្នះយកចាញ់នោះទេសុភមង្គល់ដែលគេផ្តល់អោយទើបជាភាពពិតប្រាកដ ឆ្លងដល់ដំណាក់កាលមួយនេះក្លាយជាឪពុកម្តាយរបស់គេប្រសិនបើឡែងតែអោបយកតែគំនុំពីអតីតកាលតែមួយមុខមួយជាតិនេះច្បាស់ជារកមិនឃើញក្តីសុខនោះទេ ហេតុនេះហើយទើបបានជាយ៉ុនអុីព្រមលើកលែងទោសអោយជុងហ្គុក ។
VOUS LISEZ
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Roman d'amourស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ