វិថីស្នេហ៍ម៉ាហ្វៀ

1.1K 53 0
                                    

~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟏𝟑


... មួយសប្តាហ៍ក្រោយមក !!! ពេលព្រឹក 🌇
... 𝐋𝐨𝐬 𝐀𝐧𝐠𝐞𝐥𝐞𝐬


ម្តាយកូនទាំងគូកំពុងអង្គុយលេងក្នុងសួនច្បារមានផ្កាចម្រុះជាមួយគ្នា !!! ទឹកមុខអ្នកម៉ាក់សប្បាយរីករាយអស់ទុក្ខកង្វល់ តែងាកក្រឡេកមកមើលទឹកមុខកូនប្រុសវិញស្ងួតក្រៀមកំព្រឹងៗ ទោះបីជាគេញញឹមក៏មិនសម !!!



គេចាកចេញមកមួយអាទិត្យទៅហើយ ចាកចេញស្ងាត់ៗបាត់ទាំងដំណឹងថាទៅណា ខានបានជួបស្រីជាទីស្រលាញ់ ខានលឺសំឡេងខានឃើញផ្ទៃមុខភ្លឺថ្លាទន់រលើបរលោងរបស់នាង !!! កាយនៅទឹកដីអាមេរិច តែចិត្តកាយបេះដូងគឺនៅឯប្រទេសកូរ៉េឯណោះ !! បេះដូងគេពេលនេះកំពុងតែពិការហើយព្រោះបាត់មួយចំណែកទៀតបើបន្តព្រាត់គ្នាទៀតគេអាចនឹងស្លាប់ដែលទេ ?



រាល់យប់ដេកគឹតដល់អូន មិនអាចទាក់ទងគ្នាបាន បានតែត្រឹមដេកអោបខ្សែរក៎នឹងចិញ្ចៀន របស់តែពីរមុខគត់ដែលធ្វើអោយគេមានអារម្មណ៍ថាកក់ក្តៅហាក់ដូចបាននៅក្បែរនាងខ្លះ ಥ‿ಥ



" ប្រុសជុង៎ហា៎ ជួយមើលបន្តិចមើល ស្អាតដែលទេកូន "
" ប្រុសជុង៎ ... ប្រុសជុង៎ " អ្នកម៉ាក់ស្រែកដាក់កូនប្រុសបន្តិចព្រោះគេឡែងតែភ្ញាក់ អារម្មណ៍មិនដឹងហើរអណ្តែតអណ្តូងដល់ណាហើយទេ ? ចិត្តមិននៅនឹងខ្លួនសោះ ភ្លឹកៗគ្រប់ពេល ។



" បាទម៉ាក់ "
" ម៉ាក់មានរឿងអីហេស៎ ? "ជុងហ្គុកឆ្លើយទាំងភ្ញាក់ៗ ដែលភ្លឹកមុននោះរវល់គឹតដល់សំណព្វចិត្តដែលនៅប្រទេសកូរ៉េនោះអី ថ្មើរនេះនៅLAទើបតែព្រឹកព្រលឹម ចំណែកឯនៅទីនោះក៏យប់អាធ្រាតទៅបាត់ហើយ មិនដឹងថាយ៉ុនអីុគេងលក់ហើយរឺនៅទេ ? រឺក៏ដេកយំនឹកគេឡើងហុើមភ្នែកផងក៏មិនដឹងដែល 😪



" រវល់តែភ្លឹកដល់ទៅណាហាស៎កូន "
" ប៉ុន្មានថ្ងៃក្រោយនេះចិត្តមិននឹងន៎សោះ ម៉ាក់បារម្ភណាស់ដឹងទេ "លោកស្រីចននិយាយទាំងបារម្ភ ឃើញកូនក្រៀមក្រុំ ឯការ ប្លែកៗខ្លាំងពេកគាត់ក៏មិនសុខស្រួលក្នុងចិត្តដែល !!!



" គ្មានអីទេម៉ាក់ កូនគ្រាន់តែគឹតដល់ខាងនោះ "
" មិនដឹងថាយ៉ាងមិចហើយទេ បែកមួយអាទិត្យហើយ បាត់ដំណឹងកូនសូន្យឈឹងទៀត កូនបារម្ភពីនាងខ្លាចនាងគឹតច្រើនបារម្ភដល់កូនរហូតឈឺ "ជុងហ្គុករៀបរាប់អារម្មណ៍ពិតអោយអ្នកម៉ាក់ស្តាប់ មិនដឹងថាលាក់ដើម្បីអីនោះទេ លាក់ក្នុងចិត្តតឹងណែនថប់ក្នុងទ្រូងដដែល បើនិយាយចេញមកខ្លះវាក៏បានធូគ្រាន់ 😪



វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now