~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟏𝟕
... មួយសប្តាហ៍កន្លងផុតទៅ !!!
មួយសប្តាហ៍កន្លងទៅនេះរវាងជុងហ្គុកនឹងយ៉ុនអុីក៏នៅតែដដែល នៅជាមួយគ្នា ផ្អែមល្ហែមដាក់គ្នា តែថាក្នុងចិត្តជុងហ្គុកគឹតយ៉ាងណាគឺមិនដឹងនោះទេ !!!
នៅពេលល្ងាចពួកគេក៏ទៅដើរលេងលំហែអារម្មណ៍ជាមួយគ្នាតាមបែបមនុស្សស្រលាញ់គ្នាអីបែបនេះ តែចៃដន្យអីពេលត្រឡប់មកវិញអាកាសធាតុប្រែប្រួល មេឃក៏ចាប់ផ្តើមស្រក់ចុះនូវដំណក់ទឹកភ្លៀងគ្រាប់ធំៗ ជុងហ្គុកក៏ប្រញាប់ចូលជ្រក់នៅចំណតឡានក្រុង ព្រោះថានេះជាពេលយប់ហើយគ្មានអ្នកណាមកឈរចាំឡានក្រុងរញ៉េរញ៉ៃទៀតទេ ...
" រងារដល់ហើយ "យ៉ុនអុីអោបដៃទាំងញាក់ នាងពាក់អាវដៃតូចស្តើងបែបសុិចសុីមិនបានយកអាវក្រៅមកជាមួយនោះទេ ជុងហ្គុកឃើញបែបនេះក៏លះបង់អាវក្រៅរបស់គេអោយទៅសំណព្វចិត្តហើយទាញនាងមកអោបក្នុងដៃអោយបាត់រងារ
" អោបអោយកក់ក្តៅ "ជុងហ្គុកអោបយ៉ុនអុីជាប់ហើយដាក់ចង្ការលើស្មាររបស់នាង
" បងគួរអោយស្រលាញ់ដល់ហើយជុងហ្គុក "នាងនិយាយទាំងសប្បាយចិត្ត រកសង្សារឯណាបានពូកែ Take Care ដូចជាជុងហ្គុកទៀត !!!
" ហើយស្រលាញ់អត់ចុះ ? "ជុងហ្គុកធ្វើពើជានិយាយចាក់បណ្តោយតាមយ៉ុនអុី យ៉ុនអុីដៀងភ្នែកមកមើលជុងហ្គុក , ជុងហ្គុកក៏ថើបថ្ពាល់នាងខ្សើតៗ 🤧
" ហេតុអីក៏សួរមិនឆ្លើយ ? មិនស្រលាញ់បងទេរឺ ? "ជុងហ្គុក
" មិនត្រឹមតែស្រលាញ់ទេ ស្រលាញ់ខ្លាំងៗៗ ទៀតផង "យ៉ុនអុី , ជុងហ្គុកញញឹមខ្ចឹប ជ្រួលជ្រាបពេញបេះដូងខ្លាំងណាស់ 😂
" ចុះបើយើងរៀបការជាមួយគ្នាអូនគឹតយ៉ាងមិចដែល "ជុងហ្គុកសួរទុកជាមុន តែមើលទៅមិនទាន់ឃើញតម្រុយរៀបការច្បាស់នោះទេ គេនៅកុហកយ៉ុនអុីនៅឡើយ អោយរៀបការយ៉ាងមិចបើយ៉ុនអុីដឹងថាគេកុហកមិនរត់ចោលរោងការលែងអោយគេឃើញមុខមួយជីវិតហើយទេ ?! 😪
" ក៏លើកបណ្តាការចូលដណ្តឹងអូនមក បងស្មានតែប៉ាអូនលើកកូនស្រីអោយបងងាយៗហេស៎ 😒 "យ៉ុនអុី
YOU ARE READING
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romanceស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ