ភាគទី 59
« រស់នៅម្នាក់ឯងស្ងប់ស្ងាត់ »ជុងហ្គុកធ្មេចភ្នែកដើរចេញរហូតដល់រកបានតាក់សុីជិះហើយគេក៏ប្រញាប់ត្រឡប់ទៅកន្លែងដើមវិញ ! រយះពេលមួយឆ្នាំជាងមកនេះក្រោយពីរួចផុតពីការស្លាប់គេក៏រស់នៅអោយដូចជាមនុស្សស្លាប់មិនទាក់ទងជាមួយអ្នកណាធ្វើយ៉ាងណាអោយដូចស្លាប់ពិតប្រាកដ គ្មានអ្នកណាដឹងពីរឿងនេះសូម្បីតែដេរៀស៍ បើមិនទាល់ខ្លាំងរយះពេលប៉ុន្មានខែក្រោយមកនេះក៏ជុងហ្គុកមិនអោយដេរៀស៍ដឹងពីសុខទុក្ខរបស់ខ្លួនដែល នៅក្នុងតាក់សុីក៏ស្ងប់ស្ងាត់តាមទម្លាប់របស់គេទឹកមុខក៏នៅរក្សាភាពស្មើរដដែល តែក្នុងចិត្តក៏បង្កប់ទៅដោយរឿងរ៉ាវជាច្រើនគ្រាន់តែមិនបង្ហាញចេញមកក្រៅ
“ អ្នកកម្លោះទៅខាងណាដែល ? ” អ្នកបើកតាក់សុី
“ ខ្ញុំទៅខន់ដូ *#*** ” ជុងហ្គុកប្រាប់ឈ្មោះខន់ដូដែលខ្លួនឯងស្នាក់នៅហើយអ្នកបើកតាក់សុីក៏តម្រង់ទិញទៅទីនោះត្រឡប់ទៅមើលយ៉ុនអុីវិញ ដេរៀស៍បណ្តោយអោយនាងយំអោយឆ្អែតចិត្តហើយក៏មិនលឺមាត់អ្វីចាំអោយអារម្មណ៍នាងបានស្ងប់ហើយចាំចូលទៅក្បែរ គេក៏ស្រណោះចៅហ្វាយស្រីណាស់ដែលតែអោយធ្វើយ៉ាងមិចបើដាក់កំហិតអ្នកខាងនោះប្រាកដជាទៅបាត់ស្រមោលទៀតហើយ
“ អ្នកស្រីអុី ” ដេរៀស៍
“ ដេរៀស៍សុំអង្វរ អ្ហឹកកអ្ហឹកក នាំខ្ញុំទៅជួបជុងហ្គុកទៅណា ”
យ៉ុនអុីលើកដៃសំពះដេរៀស៍ , នាយស្រងាកចិត្តណាស់ហើយវាក៏មិនសាកសមដែលទើបប្រញាប់ចាប់ដៃនាងជាប់មិនអោយសំពះបែបនេះទៀត យ៉ុនអុីទឹកភ្នែកសស្រាក់គួរអោយអាណិតអាសូរអយុត្តិធម៍សម្រាប់មនុស្សស្រីស្លូតត្រង់ដូចជានាងខ្លាំងណាស់តាំងពីដើមមកទឹកភ្នែកឥតល្ហែរ“ អោយខ្ញុំធ្វើយ៉ាងមិចទៅអ្នកស្រី ”
“ ខ្ញុំក៏មិនដឹងថាចៅហ្វាយនៅទីណាដែល ! គាត់មិនអោយដឹងថាគាត់រស់នៅកន្លែងណានោះទេ ” ដេរៀស៍ចម្លើយមួយនេះនាងក៏សឹងតែស្ទះដង្ហើមស្លាប់ មិនដឹងថារស់នៅទីណា ? គ្មានទីកន្លែងពិតប្រាកដតើអោយនាងទៅរកគេនៅកន្លែងណា ចុះប្រសិនបើគេរស់គេចមិនព្រមជួបនាងទៀតនោះ ? ការស្លាប់សម្រាប់នាងគឺអាចកាត់ចិត្តបានច្រើនណាស់ហើយទម្រាំតែអាចរស់នៅដោយគ្មានគេបាន តែពេលនេះគឺគេនៅរស់ ? ប្រសិនបើអោយនាងរស់នៅជាមួយពាក្យថារងចាំដូចសម្លាប់នាងទាំងរស់ មិនដឹងថាទៅសាងកម្មអ្វីនោះទេទើបបានជាគេដាក់ទោសនាងយ៉ាងនេះ 😭 វិលមកជួបហើយតែធ្វើដូចជាមិនស្គាល់មិនធ្លាប់ឆ្លងកាត់ពាក្យថាស្នេហា ប្រៀបដូចមនុស្សពីរភពផ្សេងគ្នាមិនខុស
VOCÊ ESTÁ LENDO
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romanceស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ