វិថីស្នេហ៍ម៉ាហ្វៀ

1K 48 0
                                    

~ Episode  26



ជេសហ្វីភាំងមួយសន្ទុះ ! មិនដឹងថាគួរសើចរឺក៏យំ ? ជេសហ្វីសម្គាល់អារម្មណ៍ខ្លួនឯងនៅពេលនេះតាំងពីជុងហ្គុកនិយាយពាក្យស្រលាញ់ចេញមក តែថាហេតុអ្វីនាងគ្មានអារម្មណ៍ថារំភើបសោះ ? ទាំងដែលនាងរំពឹងរងចាំស្តាប់ពាក្យមួយនេះយូមកហើយ ...



       “ បងកំពុងនិយាយអ្វីជុងហ្គុក ? ”
       “ បងកំពុងតែលេងសើចមេនទេជុង៎ ? ”
ជេសហ្វី សួរទាំងទឹកមុខសើចតឹចៗ !!! ជុងហ្គុកក៏ចាប់ដៃរបស់នាងទាំងគូយកមកកាន់ ហើយលើកមេដៃអង្អែលខ្នងដៃជេសហ្វីថ្នមៗ



       “ បងមិនបាននិយាយលេងទេណាជេស ”
       “ គ្រប់យ៉ាងគឺពិតទាំងអស់ បង... ”ជុងហ្គុក



       “ ឈប់សិន ... ”
ជុងហ្គុកមិនទាន់និយាយចប់ជេសហ្វីក៏អារកាត់មិនអោយបន្ត ហើយនាងក៏រលាដៃចេញពីជុងហ្គុកវិញ 🙂



ដឹងហើយថាហេតុអ្វីក៏នាងមិនរំភើបនឹងក្តីស្រលាញ់មួយនេះ 🙂 ក៏ព្រោះតែវាកើតចេញពីការបង្ខំចិត្តនោះអី !...



       “ បងគឹតច្បាស់ហើយមុននឹងនិយាយចេញមក ? ” ជេសហ្វី



       “ ការស្រលាញ់មិនចាំបាច់ច្បាស់រឺមិនច្បាស់ ”
       “ បើបងនិយាយថាស្រលាញ់ចេញ គឺបងប្រាកដច្បាស់ក្នុងចិត្តហើយថាបងស្រលាញ់អូន ”ជុងហ្គុក



មិនដឹង ហើយរឹតតែមិនយល់ ស្មានអារម្មណ៍របស់ខ្លួនឯងមិនត្រូវ ដឹងតែពេលនេះចង់បានអ្នកថ្មីអោយឆាប់រហ័ស យកទៅបញ្ឈឺចិត្តអតីតសង្សារអោយក្អួតឈាមប៉ុណ្ណោះ 🙂



       “ បងធ្វើឡើងទាំងបង្ខំ បងអត់បានស្រលាញ់អូនពិតប្រាកដទេ បងគ្រាន់យកអូនជាឈ្នាន់ដើម្បីបញ្ឈឺចិត្តរបស់គេ ”ជេសហ្វី



ចិត្តស្រលាញ់គឺនាងស្រលាញ់ហើយ ! តែស្អប់បំផុតនោះគឺយកនាងធ្វើតួជំនួស ទោះបីជាយ៉ាងណាក៏នាងមិនព្រមឈឺចាប់ជាមួយហ្គេមស្នេហាគ្មានទីបញ្ចប់មួយនេះដែល 🙂



       “ អញ្ចឹងពួកយើងរៀបការទៅ ”
       “ រៀបការអោយឆាប់ សាងគ្រួសារ មានកូនតូចៗជាមួយគ្នា ពេលនោះអូននឹងដឹងចិត្តបងដោយខ្លួនឯងហើយថាគឹតយ៉ាងណា ”ជុងហ្គុកនៅតែបន្ត ខណះពេលជេសហ្វីកំពុងកំពុលមុខនឹងចិត្តឆេវឆាវមានះ មិនយល់ពីក្តីស្រលាញ់ភាពច្បាស់លាស់របស់គេ 🤦‍♀️



វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now