វិថីស្នេហ៍ម៉ាហ្វៀ

1.6K 66 1
                                    

ភាគទី 63                   
[ ដាក់ទោសលោកប្តី ]

“ ទុកឱកាសអោយបងផងអូន ” ជុងហ្គុក
ពិតណាស់នាងពិតជារំភើបនឹងចិញ្ចៀនមួយវង្សនឹងការលុតជង្គង់អង្វររបស់គេណាស់នាងរំភើបដល់ថ្នាក់និយាយលែងចេញអួលដើមក៎ ចង់ទទួលយកចិញ្ចៀនមួយនោះហើយក៏ផ្តើមជាថ្មីជាមួយនឹងគេ តែវាអយុត្តិធម៍ពេកទេដឹង ? មានរឿងច្រើនណាស់ដែលមិនទាន់សងនាងអស់ ត្រឹមការសំទោសចង់ប៉ះប៉ូវអោយនាងប៉ុណ្ណឹងមើលទៅមិនទាន់សាកសមសម្រាប់អ្វីដែលនាងជួបប្រទះនោះទេ ។

“ មេនហើយណាអាអុី ! ត្រូវគ្នាវិញទៅ ”
“ បងចង់ឃើញពួកឯងទាំងពីរមានក្តីសុខហើយក៏រៀបការត្រឹមត្រូវ ”
“ ត្រូវគ្នាវិញទៅណា ”

គម្រោងការមួយនេះមើលទៅចំណាយទុនច្រើនពេកហើយ ទាំងអ៊ុំឈុន សុីន ជេសហ្វី វីនី ឆាងវ៉ុន អុីងស៊ូហើយនឹងថេយ៉ុង ថែមទាំងដេរៀស៍ក៏ចេញមកទាំងអស់ក្រោយពីលួចស្តាប់ពួកគេទាំងពីរអ្នកអស់ជាយូ ។ ជុងហ្គុកនេះណាដល់ថ្នាក់ទៅលុតជង្គង់អង្វរបងៗអង្គុយស្តាប់ពាក្យជេរមួយកំណាត់ថ្ងៃទម្រាំតែបងៗព្រមសហការណ៍ជាមួយនឹងគេ

“ អ្នកទាំងអស់គ្នា ” យ៉ុនអុី
“ អានោះវាជាអ្នកសុំទេ ” ថេយ៉ុងចង្អុលទៅជុងហ្គុកដែលលុតជង្គង់ធ្វើក្រសែរភ្នែកកំសត់អង្វរយ៉ុនអុីអោយជានាវិញ ។

“ អាបងថេយ៍មិនបានអង្វរដល់ថ្នាក់នេះទេណា បងច្រណែនឯងណាស់ឆាប់ត្រូវគ្នាវិញទៅ ” អុីងស៊ូ
“ បងនឹងរៀនពិធីមង្គល់ការអោយផ្អើលប្រទេសសម្រាប់ពួកឯង ” ថេយ៉ុងបន្ទោរឡើងបន្ទាប់ពីអុីងស៊ូនិយាយចប់ យ៉ុនអុីនៅរឹងធ្មឹងដដែលនេះជាឱកាសល្អរបស់នាងហើយសុំប្រដៅជុងហ្គុកអោយស្គាល់រស់ជាតិដែលនាងធ្លាប់ឆ្លងកាត់ម្តងទៅចុះ

“ ខ្ញុំនឹងអភ័យទោសអោយលោកតែលុះត្រាតែលោកធ្វើអោយខ្ញុំជឿឃើញនឹងភ្នែកថាលោកប្រាកដជាចង់ស្មោះស័្មគ្រជាមួយនឹងខ្ញុំពិតប្រាកដមេន ហើយចិញ្ចៀនមួយនេះទុកវិញចុះខ្ញុំមិនត្រូវការពេលនេះ លាហើយជួបគ្នាថ្ងៃថ្មី ” យ៉ុនអុីនិយាយជាមួយនឹងទឹកមុខព្រងើយកន្តើយរួចក៏ហៅនាយសុីនអោយបើកឡានជួននាងត្រឡប់ទៅវិញ ការដាក់ទោសរបស់នាងនៅស្ទើរទេគ្រាន់តែចង់អោយគេស្គាល់រស់ជាតិមួយចំណែកតូចដែលនាងធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ យ៉ាងណាក៏នាងមិនអាចចិត្តអាក្រក់វ៉ៃធ្វើបាបសងសឹកដូចដែលការពេលដែលគេធ្វើដាក់នាងដែល

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now