វិថីស្នេហ៍ម៉ាហ្វៀ

1.2K 56 0
                                    

ភាគទី 55            
« បងស្រលាញ់អូនណាស់យ៉ុនអុី »

ពេលវេលាក៏ចេះតែដើរកន្លងទៅពីរមួយថ្ងៃទៅមួយថ្ងៃមិនចេះត្រឡប់ក្រោយ ត្រឹមតែមួយប៉ព្រឹចភ្នែកសោះក៏រំលងបាន6ខែបាត់ទៅហើយ , ពេលនេះពោះរបស់យ៉ុនអុីក៏ធំព្រោះដុំឈាមរបស់នាងវិវត្ត៍យ៉ាងល្អ នៅតែប៉ុន្មានខែទៀតក៏បានឃើញមុខកូនហើយ ការរស់នៅរបស់នាងរយះពេលប្រាំមួយខែក្រោយមកនេះក៏ល្អគ្រាន់បើព្រោះនាងមិនសូវយំដូចកាលពីមុន តែពេលដែលនឹកគេខ្លាំងចង់ជួបមុខចង់អោបចង់ប៉ះរាងកាយក៏ដេកយំសសឹកមិនឈប់

ក្រោយពីចេញពីអេកូផ្ទៃពោះហើយនាងក៏ចូលទៅទឹញផ្កានឹងឈាងទៅលេងផ្នូររបស់ជុងហ្គុកនឹងដាយ៉ាណា ! នាងមិនដែលភ្លេចហើយក៏មកទីនេះស្ទើរតែមួយអាទិត្យ4ថ្ងៃក៏មានដែល យ៉ុនអុីលើកដៃជួតធូលីដីដែលប្រឡាក់ជាប់រូបថតរបស់ជុងហ្គុក នាងអង្អែលរូបថតនោះហើយទឹកភ្នែកប៉ុន្មានដំណក់ក៏រមាលធ្លាក់ស្រក់ពីផែនថ្ពាល់

“ អូនសំទោស អូនយំទៀតហើយ ”
យ៉ុនអុីប្រញាប់យកដៃគ្រវាសទឹកភ្នែកចេញពីរង្វង់ភ្នែករបស់នាង ! ជុងហ្គុកច្បាស់ជាចង់ឃើញនាងរឹងមាំមើលថែកូនជំនួសគេ អញ្ចឹងហើយនាងមិនអាចទន់ខ្សោយបណ្តោយទឹកភ្នែកហូររហូតនោះទេ

“ កូនរបស់ពួកយើងរឹងមាំខ្លាំងណាស់បងសម្លាញ់ ! ពេទ្យប្រាប់ថាភ្លោះទៀតផង បងសប្បាយចិត្តដែលទេ ”
“ បងនៅខាងលើប្រាកដជាសប្បាយចិត្តហើយ អូនសន្យាថានឹងរឹងមាំហើយមើលថែកូនទាំងពីររបស់យើងអោយល្អណាបងសម្លាញ់ បេះដូងយ៉ុនអុីនៅតែជាប់ជាមួយជុងហ្គុកជានិច្ចអស់មួយជីវិត ”
យ៉ុនអុីនិយាយរួចក៏ផ្តឹតស្នាមថើបលើរូបថតរបស់ជុងហ្គុក បើទោះជាកាយមិនអាចក្បែរគ្នាតែចិត្តនឹងបេះដូងរបស់យើងនៅជាមួយគ្នា ទោះរស់ភពផ្សេងគ្នាតែក្តីស្រលាញ់ក៏មិនងាយនឹងសាបសូន្យ

“ ដាវីកាធំលឿនណាស់អ្នកនាងដាយ៉ាណា ! ខ្ញុំក៏សន្យាថានឹងមើលថែនឹងស្រលាញ់ដាវីកាអោយដូចកូនបង្កើតរបស់ខ្ញុំដែលណា ” យ៉ុនអុីញញឹមដាក់ផ្នូររបស់ដាយ៉ាណា , ក្មេងស្រីម្នាក់នេះក៏មានចំណែកធ្វើអោយយ៉ុនអុីរឹងមាំដូចគ្នា មិនមេនជាកូនបង្កើតតែក៏មាននិស្ស័យអោយស្រលាញ់ដាយ៉ាណាកំសត់ហើយក៏សំអាងអាក្រក់តែជីវិតដាវីកានឹងបានល្អជាងម្តាយ

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now