~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟏
នៅចាំប្រុសពៅ ចន ជុងហ្គុក ប្អូនជីដូនមួយរបស់ គីម ថេយ៉ុងដែលទេ !!! ឥឡូវប្រុសពៅមកបង្ហាញខ្លួនក្នុង Season 2 ហើយ !!! ចាំមើល មើលថានឹងមានអ្វីកើតឡើង !!!
~~~~~~~~~~~~~~~~
កាត់ព្រឹកព្រលឹម មិនដឹងថាមានអ្វីបណ្តាលចិត្ត អ្នកប្រុស ចន ជុងហ្គុកនោះទេ អោយចុះមកហែលទឹកទាំងព្រឹកព្រលឹម !!!
“បង !!! ប្រុសជុងគេកើតអីទៅ ”អ្នកម្តាយពពោះវ័យ5ខែឈរមើលទៅប្អូនថ្លៃទាំងឆ្ងល់ក្នុងចិត្ត !?
កន្លងមកនេះវា5ខែទៅហើយ អ្វីៗគ្រប់យ៉ាងក៏ប្រសើរដូចរាល់ដង !!! ពេលនេះថេស៊ុក កូនប្រុសច្បងមានអាយុទើបតែ11ខែទេ 🌚 ហើយប៉ាៗម៉ាក់ៗក៏មានបេប៊ីមួយទៀតក្នុងពោះមានវ័យ5ខែ !!!
ចំណែក វីនី ក្រោយពីចប់រឿងក៏សុំត្រឡប់ទៅនៅបរទេសវិញ !!! ឆាងវ៉ុនក៏តាមទៅជាមួយដែល ... ពេលនេះផ្ទះទាំងមូលហាក់ស្ងាត់ជ្រងុំ តែក៏មិនណាស់ណាពេកដែល !!!“មានអីហេសអូន !?? ”ថេយ៉ុងពរកូនដើរទៅរានហាល
“អានឹងវាថីវា ខ្មោចចូលអីកាត់ព្រឹកបែបនេះ ”Taehyung
ជុងហ្គុកវាយទឹកនឹងដៃមួយទំហឹង ឡើងខ្ចាយខ្ទាតពេញនឹង មិនដឹងជាអ្នកណាមកបញ្ឆេះកំហឹងប្រុសជុងទាំងព្រឹកទេ 🌚 ដូចជាខឹងក្តៅក្រហល់ក្រហាយខ្លាំងណាស់អញ្ចឹង !!!
“មើលអូនពរកូន !!! បងរកអីគប់អានេះតឹច ”ថេយ៉ុងនិយាយហើយក៏ហុចកូនអោយទៅអុីងស៊ូបី !!!
ចំណែកឯគេក៏ដើរទៅរើសកូនបាល់មួយ បន្ទាប់ក៏យកទៅគប់ ចំកណ្តាលមុខជុងហ្គុកពេញទំហឹងតែម្តង 🌚🤣
“អួយយយ៎ !!! អាណាគប់ ”JungKookស្រែកលោងៗៗ
“បងហែងនឹងហើយ ”ថេយ៉ុងនិយាយទាំងមុខស្មើរ
“Hyung !!! ហើយថីបានមកគប់ខ្ញុំ ”JungKookធ្វើមុខខ្មូរគ្នាកំពុងតែក្តៅចិត្តមក មកបញ្ឆេះលើសដើមទៀត 🌚
“អ្នកណាអោយឯងមកឆ្កួតកាត់ព្រឹកធ្វើអី ”Taehyung
“អ្នកណាធ្វើអោយខឹងមេនទេជុង !? ”IngSu
YOU ARE READING
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romanceស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ