~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟖
... 𝐄𝐯𝐞𝐧𝐢𝐧𝐠 🕒
ទម្រាំតែផុតមកដល់ពេលល្ងាច ថេយ៉ុងសឹងតែកើតឆ្កួត ខួរក្បាលវីសតែឆ្លងចរន្តដោយសារអនាគតប្អូនថ្លៃ 🌚
ពេញមួយថ្ងៃដំណែងជាលេខានេះនាងមិនទាំងអាចធ្វើអ្វីបានមួយ 🌚 ឯកសារដែលថេយ៉ុងអោយយកទៅមើល មានខុសខ្លះត្រូវខ្លះ ហើយអ្វីដែលខុសៗក៏ធ្លាក់មកលើថេយ៉ុងអ្នកធ្វើបន្តវិញ 🌚
កាហ្វេក៏ផឹកមិនកើតប្រៃអោយខាស់ក៎ !!! ឯកសារក៏ធ្វើមិនចេញ តែថេយ៉ុងមិនមាត់ ព្រោះជុងហ្គុកបានគម្រាមគេ « ហាមនិយាយបំបាក់ទឹកចិត្តសំណព្វចិត្តខ្ញុំ ប្រសិនបើHyungមិនចង់មានរឿងជាមួយបងស៊ូ » គម្រាមបែបនេះទើបថេយ៉ុងត្រូវអត់មាត់ ខាំមាត់សង្កត់ចិត្ត ទន្ទិញពាក្យ ប្អូនថ្លៃអញៗៗៗ ជាប់មាត់រហូត 😂
“ចៅហ្វាយខ្ញុំជួយកាន់ ”យ៉ុនអុីនិយាយដល់ឯកសារពីរបីសុឺមីធំៗដែលថេយ៉ុនកាន់តែឯង !!!
“មិនអីទេណា ខ្ញុំអាចកាន់បាន ”ថេយ៉ុង
“អោយខ្ញុំជួយវិញល្អជាង យ៉ាងណាកូនចៅក៏ត្រូវជួយមេបែបនេះហើយ ”យ៉ុនអុីនិយាយរួច ថេយ៉ុងសម្លឹងមុខនាងទាំងញញឹមបន្ទាប់ក៏ហុចឯកសារមកអោយនាងកាន់ជំនួស ...
“ចៅហ្វាយ ការងារខ្ញុំធ្វើថ្ងៃនេះល្អដែលទេ ? , បើមិនល្អខ្ញុំនឹងព្យាយាម សុំតែចៅហ្វាយកុំដេញខ្ញុំទៅបានហើយ ”យ៉ុនអុី
យ៉ុនអុីដឹងថានាងធ្វើវាមិនកើត ទើបប្រញាប់សារភាពប្រាប់ចៅហ្វាយ , ណាមួយនាងក៏មិនចង់បាត់បង់ការងារដ៎ល្អមួយនេះដែល 😪 ( ស្រីយ៉ុនអើយ បងថ្លៃណាទៅដាច់ចិត្តដេញប្អូនថ្លៃទៅ... 🌚 )
“សារភាពមុនព្រោះខ្លាចខ្ញុំដេញចេញ !!! មនុស្សត្រង់ៗបែបនេះខ្ញុំចូលចិត្តណា ”ថេយ៉ុង
“នាងជាក្មេងថ្មីក៏បែបនេះហើយ អ្នកណាទៅចេះស្រាប់ៗទៅ !!! បន្តិចទៀតនឹងយល់ហើយចេះខ្លួនឯងហើយ ”ថេយ៉ុង
ថេយ៉ុង ក៏ចេះតែនិយាយលួងនាងទៅ ក្រែងទៅដល់ខាងក្រៅទឹកមុខក្រៀមក្រុំ អាប្អូនប្រុសនឹងមកជាន់ក៎គេទៀត 🌚
VOUS LISEZ
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Roman d'amourស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ