ភាគបញ្ចប់
[ ក្តីសុខរបស់ពួកយើង]បីថ្ងៃក្រោយមក !
ឡានប្រហែលជា5គ្រឿងបើកចេញពីភូមិគ្រិះយ៉ាងត្រៀបត្រាតម្រង់ទៅកាន់ជាយក្រុងព្រោះមានកន្លែងស្រស់ស្អាតមួយដើម្បីកំសាន្ត ។ ក្រោយពីរៀបដាក់កូនចៅអោយមានសុភមង្គល់រួចអស់ហើយលោកប៉ាអ្នកម៉ាក់ជុងហ្គុកក៏ត្រូវត្រឡប់ទៅផ្ទះនៅឯអាមេរិកវិញ ទើបថ្ងៃនេះគ្រប់គ្នាសម្រេចចិត្តថាដើរលេងថតរូបកំសាន្តអារម្មណ៍លក្ខណះគ្រួសារ វាក៏ជួនថ្ងៃដែលជុងហ្គុកបបួលយ៉ុនអុីទៅក្រេបទឹកឃ្មុំនៅឯប្រទេសស្វីសដែលតែគួរអោយស្តាយមតិជុំគ្រួសារច្រើនណាស់ទើបធ្វើអោយប្តីប្រពន្ធមួយគូនេះត្រូវរំសាយគំរោងចោលភ្លាមៗ“ បើទៅប្រទេសស្វីសប្រហែលពេលនេះកំពុងនៅភ្នំទឹកកកមើលទេសភាពស្រស់ស្អាតហើយ ! ស្តាយណាស់ ” ជុងហ្គុក
“ ធ្វើមើលតែគ្មានឱកាសហើយបិទមាត់ហើយបើកឡានអោយតែត្រង់ផ្លូវទៅមួយកែងឥឡូវហើយ ” យ៉ុនអុីបីដាវីកាកូនរបស់ដាយ៉ាណាចំណែកឯពីរទៀតបញ្ជូនអោយលោកប៉ាអ្នកម៉ាក់សងខាងម្នាក់មួយព្រោះទប់ទល់មិនរួចទេ មើលកូនផងមាត់ជាប់រ៉េបដាក់ប្តីផង
“ បាទម៉ែប្រពន្ធ អាអុីតាំងពីការរួចកាចទៅៗហើយ ”
“ បងស្គាល់កែងបកអត់ ? ”
យ៉ុនអុីសួររួចជុងហ្គុកសើចស្ងេញហើយក៏លែងសួរនាងត៎ទៀតខំបើកឡានអោយត្រង់ផ្លូវសូម្បីតែកម្រើកក៏មិនហ៊ានកម្រើកផង នេះហើយស្រលាញ់ខ្លាំងអោយប្រពន្ធដឹងចិត្ត ងាករកវ៉ៃៗអត់មើលគម្រូបងស៊ូនឹងបងថេយ៍សោះប្តូរពីម៉ាហ្វៀក្លាយទៅជាឆ្មាខ្លាចប្រពន្ធឡើងញ័រជាយក្រុង !
មិនយូមិនឆាប់ក៏ដល់កន្លែងដែលត្រូវដើរលេង ទីនេះទេសភាពស្រស់ស្អាតផ្ទៃមេឃខៀវស្រឡះស្មៅបៃតងឡើងក្រិបមកដល់ហើយក៏មានអារម្មណ៍ថាមានក្តីសុខ ! គ្រប់គ្នាក៏នាំគ្នាក្រាលក្រណាត់បញ្ចេញរបស់ញាំនឹងដាក់ចង្ក្រានបង្កាត់ភ្លើងនឹងបានអាំងសាច់“ ស្រស់ស្រាយណាស់អ្នកដន្លង ” ម៉ាក់យ៉ុនអុី
“ ចាស៎ ! ឃើញក្មេងៗបែបនេះមានក្តីសុខ ”
លោកស្រីចននឹងម៉ាក់យ៉ុនអុីអង្គុយមើលចៅ ទាំងថេស៊ុក ថេយ៍អុីកូនរបស់ថេយ៉ុង វ៉ុនហ៊ូកូនរបស់ឆាងវ៉ុន ជុងហានជុងអុី ហើយនឹងដាវីកាក៏អោយអ្នកម៉ាក់ចាស់ៗទាំងពីរមើលទាំងអស់ ចំណែកឯលោកប៉ាទាំងពីរវិញក៏ទៅអង្គុយផឹកតែសោយសុខជជែកនិយាយគ្នាតែពីរអ្នក ។
YOU ARE READING
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romanceស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ