ភាគទី 57
« មានរឿងអ្វីនឹង !?! »
មួយឆ្នាំបានកន្លងផុតទៅ !
ពិតជាកន្លងទៅលឿនខ្លាំងណាស់ភ្លេតៗក៏បានកន្លងផុតទៅមួយឆ្នាំបាត់ទៅហើយ ចំណែកឯកូនៗក៏មានអាយុមួយខួបហើយ ដាយ៉ាណាក៏ជិតចូលពីរខួបដូចគ្នា ។ មួយឆ្នាំកន្លង ក្រោយពីឆ្លងកាត់ហេតុការក៏សែនឈឺចាប់រួចមកហើយគ្រប់យ៉ាងក៏បានវិលមកស្ងប់សុខទៅវិញគ្រាន់តែការឈឺចាប់នៅកប់ក្នុងបេះដូងដដែលយ៉ុនអុីមួយរយះពេលក្រោយមកនេះមិនសូវមានពេលវេលាថែខ្លួនអោយស្រស់ស្អាតដូចកាលពីមុននោះទេនាងក៏បណ្តោយតាមពេលវេលា នាងក៏ចំណាយពេលជាមួយកូនៗមិនត្រូវការអោយអ្នកណាចូលមកប៉ះប៉ូវបេះដូងអោយបាត់ឯការ បេះដូងនាងបានកប់ទៅក្នុងដីជាមួយបុរសម្នាក់បាត់ហើយ
ថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួបនៃការស្លាប់របស់ជុងហ្គុកយ៉ាងពេញលេញ គ្រប់គ្នាក៏បានធ្វើអាហារដែលជុងហ្គុកចូលចិត្តហើយដាយ៉ាណាក៏ដូចគ្នា បន្ទាប់មកក៏ទៅជុំគ្នានៅឯវាលកប់សាកសព្វដែលផ្នូររបស់ជុងហ្គុកនៅទីនោះ ។ យ៉ុនអុីរក្សាទម្លាប់ដដែលទោះជាកន្លងទៅយ៉ាងណាក៏នាងមិនដែលភ្លេចផ្កាស្រស់មួយបាច់សម្រាប់មនុស្សជាទីស្រលាញ់របស់នាង
“ មើលចុះបងជុងនៅតែញញឹមដដែល ”
ជេសហ្វីនិយាយទៅកាន់រូបថតដែលមានស្នាមញញឹមមួយនោះ គ្រប់គ្នាក៏ព្យាយាមទប់អារម្មណ៍ទប់ទឹកភ្នែកអោយជាប់មិនអោយហូរ“ ឯងសុខសប្បាយដែលទេប្អូនប្រុស ! យើងសន្យាជាមួយឯងបែបណាយើងក៏ធ្វើបែបនោះ មើលចុះកូនៗរបស់ឯងពួកគេដូចជាឯងខ្លាំងណាស់ ” ថេយ៉ុងនិយាយហើយក៏សម្លឹងមើលក្មេងៗដែលលេងលើក្រណាត់ក្រាល រាល់ថ្ងៃក៏បានកូនៗនេះហើយដែលកូររំអុកមិនអោយស្ងាត់ មិនអញ្ចឹងផ្ទះនេះក៏មិនខុសអីពីបច្ឆាដុតសព្វអញ្ចឹង
“ ម្ចាស់បេះដូងរបស់អូនអើយពេលនេះបងទៅដល់ទីណាហើយ ? បងមិនដែលបង្ហាញខ្លួនអោយអូនឃើញទាល់តែសោះ តែថាបើទោះជាបងទៅដល់ទីណាបងត្រូវចាំថាបេះដូងរបស់អូនមួយនេះនៅមានរូបបងក្នុងបេះដូងជានិច្ច អូនស្រលាញ់បងជារៀងរហូតហើយក៏អស់មួយជីវិត ”
យ៉ុនអុីនិយាយនៅក្នុងចិត្តនាងញញឹមសម្លឹងទៅកាន់រូបថតដែលដាក់នៅជាប់ផ្នូរ ! ក្តីស្រលាញ់របស់នាងដែលអោយទៅជុងហ្គុកក៏នៅតែធំធេងដូចដើមគ្មានប្រែទៅណា ពីដំបូងយ៉ាងមិចមកដល់ពេលនេះក៏នៅតែបែបនោះ ។
គ្រប់គ្នាចំណាយពេលជាមួយផ្នូររបស់ជុងហ្គុកប្រហែលជាពីរម៉ោងទម្រាំតែពិធីគម្រប់ខួបនៃការស្លាប់បញ្ចប់ ! ថ្ងៃដែលចាំងជះមកក៏ក្តៅខ្លាំងណាស់ដែលខ្លាចពិបាកដល់ក្មេងៗទើបប្រញាប់នាំគ្នាត្រឡប់ទៅផ្ទះវិញ
“ នៅពេលដែលស្លាប់ហើយក៏យកសំណែនមកសែនចោល ! ”
“ មនុស្សដែលស្លាប់ទៅក៏មិនបានទទួល ក៏ត្រឹមតែលំអផ្នូរតាមប្រពៃណី ហឹសសស ” អ្នកកម្លោះនិយាយហើយក៏សើចនៅចុងមាត់ជាមួយនឹងក្រសែរភ្នែកសម្លឹងទៅកាន់ផ្នូរដែលគ្មានសាកសព្វមានតែរូបថតដាក់ជាដំណាង“ មនុស្សនៅរស់គួរអោយខ្លាច ”
អ្នកកម្លោះម្នាក់ទៀតនិយាយថែមទាំងដៀងក្រសែរភ្នែកបែបហួសចិត្តងាកត្រឡប់ទៅយ៉ុនអុីនៅតាមផ្លូវពេលនេះក៏ដល់ពាក់កណ្តាលជិតដល់ផ្ទះទៅហើយនាងក៏ស្រាប់តែនឹកឃើញថាភ្លេចទូរស័ព្ទនៅឯវាលកប់សាកសព្វ ! ក្នុងទូរស័ព្ទមានរឿងសំខាន់ៗជាច្រើនដែលនាងមិនអាចចោលបានទើបត្រូវប្រញាប់ត្រឡប់ទៅយកវិញ
“ ចេះភ្លេចទៅកើតដែល ហឹមមម ”
យ៉ុនអុីដើរទាំងប្រញាប់ប្រញាលទៅកន្លែងផ្នូររបស់ជុងហ្គុកវិញ ! ទៅដល់នាងក៏ត្រូវភាំងមួយកន្លែងក៏ព្រោះតែ...“ ហាស៎ ”
នាងលើកដៃខ្ទប់មាត់ជើងញ័រសសឹកស្ទើរតែដួលខ្ពកទៅលើដីទឹកភ្នែកចាប់ផ្តើមស្រក់នៅពេលដែលឃើញរឿងដែលមិនគួរអោយជឿ
_____________________________
អ្វីនឹង 🧐 ????ChaeMin_ឆេមីន🥀
KAMU SEDANG MEMBACA
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romansaស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ