~ 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟐𝟎
// មួយអាទិត្យក្រោយមក //
__ ថ្ងៃអាទិត្យ __ថ្ងៃសម្រាកយ៉ុនអុីក៏នៅផ្ទះជាមួយគ្រួសារហើយនឹងជុងហ្គុក ! តាំងពីថ្ងៃកើតរឿងនោះមកណា អ្នកដែលប្លែកជាងគេគឺប៉ារបស់យ៉ុនអុី , នៅពេលបានស្គាល់ស៊ុងវ៉ុនមកគាត់ដូចជាចម្លែកៗ រឹកពារដូចជាមិនពេញចិត្តជុងហ្គុកប៉ុន្មានទេ ...
ទីង / ទីង / ទីង ...
សំឡេងកណ្តឹងផ្ទះក៏បានបន្លឺឡើង ..." បងទៅបើកទ្វារផង អ្នកណាមកកម្មង់នំទេដឹង "អ្នកម៉ាក់ស្រែកអោយលោកប៉ាដែលកំពុងអង្គុយលើសាឡុងមើលទូរស័ព្ទទៅបើកទ្វារ ព្រោះគ្រប់គ្នាសុទ្ធតែជាប់ដៃរវល់រៀងៗខ្លួន
អ្នកម៉ាក់ក៏រវល់ធ្វើនំដែលជាការងារប្រចាំរបស់គាត់ ចំណែកឯយ៉ុនអុីក៏មកជួយម៉ាក់ដូចគ្នា ជុងហ្គុកវិញក៏រវល់ជម្រះស្មៅនៅឯក្រោយផ្ទះ ...
" មិនដឹងទេ អ្នកណាទំនេរក៏ទៅៗ បងរវល់ "ប៉ាយ៉ុនអុីអង្គុយធ្វើព្រងើយ ជុងហ្គុកទម្លាក់ការងារចុះហើយក៏ប្រញាប់ចូលទៅលាងដៃអោយស្អាត
" ទុកអោយខ្ញុំទៅក៏បានដែលណាអ្នកមីង "ជុងហ្គុកញញឹមហើយក៏ដើរទៅបើកទ្វារ
ជុងហ្គុកឈរទ្រឹងមួយកន្លែងព្រោះថាអ្នកដែលមកចុចកណ្តឹងនោះតាមពិតទៅជានាយស៊ុងវ៉ុនសត្រូវបេះដូងដែលចូលចិត្តប្រលោមតាមញ៉ែយ៉ុនអុីទាំងដឹងថាមានម្ចាស់ហើយ
" មកធ្វើអី ? "ជុងហ្គុក សួរទាំងមុខស្មើរទាំងការមិនពេញចិត្ត
" មកមិនបាន ? ឯងជាម្ចាស់ផ្ទះហ្អេ បានត្រូវចាំសួរ "ស៊ុងវ៉ុនបញ្ចេញពាក្យសំដីកាយវិការពាលដាក់ជុងហ្គុក បែបមើលទៅគេអាងឋានះគេហើយ ...
" នៅមិនដឹងខ្លួនទៀតថាកំពុងតែប៉ះរបស់មានម្ចាស់ អត់ឃ្លានខ្លាំងណាស់ "ជុងហ្គុក
" ហើយវាយ៉ាងមិច ? ស្រីយើងស្រលាញ់យើងអត់លែងងាយៗនោះទេ ! តែថាភ្នាល់អត់ថាក្រៗអន់ៗដូចជាឯងយកឈ្នះយើងបាន "ស៊ុងប៉ុនក្រអតក្រទមដាក់ជុងហ្គុក , ជុងហ្គុកខាំមាត់ព្រោះតែពាក្យមើលងាយរបស់វាហើយក៏ស្ទុះទៅក្របួចក៎អាវភ្លាមៗ ចៃដន្យអីលោកប៉ាក៏ចេញមកមើលសភាពការណ៍ល្មម
YOU ARE READING
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Romanceស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ