Part 40 « រឿងធំកើតឡើង »
____________________________
តាំងពីរថ្ងៃវិលមកត្រូវរ៉ូវគ្នានោះមករហូតមកដល់ពេលនេះក៏មានរយះពេលពីរអាទិត្យជាងហើយដែលពួកគេបាននៅជាមួយគ្នា អាចនិយាយបានថាវិលមកស្រលាញ់នឹងផ្អែមល្ហែមដាក់គ្នាដូចកាលពីមុន ជុងហ្គុកថ្នមយ៉ុនអុីថ្នមព្រឹកថ្នមល្ងាច ពេលនេះរបួសលើរាងកាយរបស់នាងក៏ជាសះអស់ហើយនៅឡើយតែស្លាកស្នាម
“ ព្រឹកនេះអូនធ្វើអីនឹង ? ឈ្ងុយដល់ហើយអូនសម្លាញ់ ” ជុងហ្គុកអោបចង្កេះយ៉ុនអុីពីក្រោយ ក្លិនអាហារដែលនាងបានចំអិនក៏ឈ្ងុយជះចំហាយដល់ខាងលើរំខានដាស់អោយគេគេងមិនកើត
“ ក៏ម្ហូបដែលបងចូលចិត្តនោះអី ” យ៉ុនអុីញញឹម ទឹកមុខនាងស្រស់បស់ល្អខ្លាំងណាស់ហើយសាច់ឈាមក៏មានជាងមុនទ្រលុកទ្រលន់ស្អាតផងដែល ហេតុនេះហើយទើបជុងហ្គុកមិនសូវបណ្តោយអោយនាងនៅម្នាក់ឯងខ្លាចក្រែងថាមានកូនចៅថ្លើមធំណាមកលួចចាប់អារម្មណ៍ប្រពន្ធរបស់គេ ><ក្រោយចំអិនអាហារចប់យ៉ុនអុីក៏ដួសដាក់ចានហើយក៏បន្តលើកដាក់លើតុ ហើយពួកគេទាំងពីរអ្នកក៏ញាំអាហារពេលព្រឹកជាមួយគ្នាយ៉ាងមានក្តីសុខ , ញាំមិនទាន់បានប៉ុន្មានផងទូរស័ព្ទរបស់ជុងហ្គុកក៏បានរោទិ៍ឡើង វាជាលេខរបស់ថេយ៉ុង ។ ជួនគ្នាល្អខ្លាំងណាស់ថ្ងៃនេះអុីងស៊ូក៏ឈឺពោះសម្រាលកូនទីពីររឺឯក្រុមហ៊ុនក៏មានរឿងបន្ទាន់ត្រូវប្រជុំ ថេយ៉ុងមិនអាចចោលប្រពន្ធគេក៏បានខលសុំជំនួយអោយប្អូនប្រុសចាត់ការរឿងក្រុមហ៊ុនជំនួស
“ បានៗ, ខ្ញុំនឹងដោះស្រាយជំនួយហ្យុង ” ជុងហ្គុកនិយាយតែប៉ុណ្ណឹងហើយក៏ដាក់ទូរស័ព្ទចុះ , យ៉ុនអុីរងចាំសួរទាំងឆ្ងល់តាមសម្លឹងទឹកមុខប្តីទៅដូចជាប្រញាប់ប្រញាលខ្លាំង
“ បងមានរឿងអីសំខាន់រឺ ? ” យ៉ុនអុី“ បងថ្លៃរបស់បងសម្រាលកូនទើបថេយ៍ហ្យុងអោយបងទៅដោះស្រាយរឿងនៅក្នុងក្រុមហ៊ុនជំនួស បងប្រញាប់ទៅហើយណា ” ជុងហ្គុក ថើបថ្ងាសរបស់យ៉ុនអុីមួយខ្សើតហើយក៏ប្រញាប់រត់ឡើងទៅប្តូរឈុតនៅជាន់លើ យ៉ុនអុីក៏ឡើងទៅតាមគេនៅបន្ទប់ដូចគ្នា
VOUS LISEZ
វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]
Roman d'amourស្នេហាលើវិថីមួយដែលមានតែភាពឈឺចាប់ !!! ( សេរីសំណព្វចិត្តម៉ាហ្វៀ ) ត៎ពីរឿង កែវភ្នែកម៉ាហ្វៀ