វិថីស្នេហ៍ម៉ាហ្វៀ

1.3K 50 0
                                    

ភាគទី 65    
[ អូនព្រមរៀបការជាមួយបងរឺអត់ ? ]
[ អូនយល់ព្រម ]

មួយសប្តាហ៍កន្លងផុតទៅ !
ពីរមួយថ្ងៃទៅមួយថ្ងៃព្រឹកៗឡើងជុងហ្គុកក៏ត្រូវរត់ពីភូមិគ្រិះមកផ្ទះរបស់យ៉ុនអុីព្រោះថាយ៉ុនអុីមិនអនុញ្ញាតអោយនៅផ្ទះជាមួយនឹងនាងនោះទេ បើនៅក៏អោយដេកមុខផ្ទះដែល ។ ជុងហ្គុកត្រូវធ្វើការងារទូទៅធ្ងន់ៗទាំងអស់ទាល់តែដល់យប់អាធ្រាតទើបបានសម្រាក រយះពេលមួយសប្តាហ៍នេះខោក៏រលុងអស់ទៅហើយព្រោះនឿយពេក ឈ្លៀតពីការងារធ្ងន់ៗក៏ត្រូវជួយមើលកូនការងារផ្ទះជំនួសប្រពន្ធ បញ្ចុកបបរកូនឆុងទឹកដោះគេ លាងដបទឹកដោះគោ បោកខោអាវកូនៗងួតទឹកអោយកូនៗនឹងលាងគូទពេលកូនអិសៗជាច្រើនទៀត ការងារគ្រប់យ៉ាងបងជាអ្នករ៉ាប់រ៉ងទាំងអស់ព្រោះជាការដាក់ទោសនឹងពិសោធន៍របស់យ៉ុនអុី >< ទោះបីជាហត់យ៉ាងណាក៏មិនដែលស្រែកសំណាងណាស់ដែលយ៉ុនអុីមិនជ្រើសផ្លូវធ្វើអោយគេឈឺចាប់ មិនអញ្ចឹងទេច្បាស់ជាក្អូតឈាមមកទាំងដុំហើយប្រសិនបើយ៉ុនអុីយកប្រុសផ្សេងមកបញ្ឈឺអីនឹង

ថ្ងៃនេះប្រហែលជាម៉ោងប្រាំមួយល្ងាចជុងហ្គុកក៏ធ្វើខ្លួនសំកុកៗនៅកន្លែងយ៉ុនអុីមានអារម្មណ៍ថាចម្លែកក៏ដើរទៅសួរគេល៎មើលក្រែងកើតអី មិនស្រួល

   “ នែ ! កើតអីនឹង ? ”
   “ បងមិនស្រួលខ្លួន ខេះៗៗ ”
ជុងហ្គុកក្អកចេញមកយ៉ុនអុីឃើញមុខគេស្លេកៗណាមួយក៏ក្រហមៗដែលដូចជាមនុស្សឈឺពិតប្រាកដទើបនាងត្រូវខាំមាត់អោយគេចាប់បានថានាងកំពុងតែបារម្ភ ! យ៉ុនអុីស្ទាបក្បាលរបស់ជុងហ្គុកល៎មើលតែក៏ក្តៅពិតមេនថែមទាំងក្តៅខ្លាំងទៀតផង

   “ ក្តៅខ្លួនមិចមិនប្រាប់ ហើយក្តៅយូនៅ ? ”
   “ តាំងពីព្រឹក , បងមិនហ៊ានរំខានអូន ” ធ្វើមុខកំសត់
   “ ហើុយយចំមេនហើយ ក្រោកឡើងមកទៅដេកសិនទៅ ”
យ៉ុនអុីគ្រាជុងហ្គុកដើរទៅដេកក្នុងបន្ទប់របស់នាង ! នាងប្រញាប់យកកន្សែងត្រជាក់មកជួតពេញរាងកាយរបស់គេ នាងពិតជាបារម្ភខ្លាំងណាស់ព្រោះថាព្រឹកមិញអោយគេធ្វើការងារធ្ងន់ណាស់ដែល យ៉ុនអុីទៅរកថ្នាំបញ្ចុះកំដៅមកអោយជុងហ្គុកតែនៅក្នុងផ្ទះនាងមិនមានថ្នាំគ្រុនសូម្បីតែមួយគ្រាប់សោះ សំណាងសម្រាប់នាងណាស់ថ្ងៃនេះចុងសប្តាហ៍គ្រួសាររបស់ថេយ៉ុងទំនេរក៏ស្រាប់តែមកលេងនាងព្រោះខានឃើញនាងទៅខាងនោះមួយអាទិត្យហើយ

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now