PART 01 : វាសនាឬព្រហ្មលិខិត☔

6.6K 128 5
                                    


*ព្រហ្មលិខិតបានចារផ្លូវជីវិតឲក្មេងស្រីវ័យជំទង់ម្នាក់មកចាប់កំណើតក្នុងគ្រួសារដែលមានជីវភាពក្រីក្រតោកយ៉ាកលំបាកលំបិន រកព្រឹកខ្វះថ្ងៃរកថ្ងៃខ្វះយប់ ក៏បានបង្ហាត់បង្រៀនឲនាងស្គាល់រស់ជាតិនៃពាក្យថាជីវិតដ៏សែនលំបាក ប៉ុន្តែវាក៏បង្កប់ដោយសុភមង្គលដែលឪពុកម្តាយបានផ្តល់ឲនាងចេញពីបេះដូងដែលជាតួនាទីរបស់លោកទាំងពីរសម្រាប់មើលថែគ្រាប់ពេជ្យដែលស្រអាប់មួយនេះជំនួសពាក្យថាលុយទិញក្តីសុខវិញ ,ប៉ាម៉ាក់ជាកម្លាំងចិត្តតែមួយគត់សម្រាប់នាងបង្រៀនឲនាងស្គាល់គ្រប់យ៉ាង បង្រៀនឲ្យនាងរៀនធ្វើខ្លួនជាបុគ្គលល្អក្នុងសង្គមនិងចេះប្រើជីវិតរស់នៅដោយខ្លួនឯង ទោះជាពេលនេះនាងទើបតែមានវ័យ17ឆ្នាំក៏ដោយ ។ ប៉ុន្តែថ្ងៃមួយ...

គ្រូពេទ្យ«គាត់មានជំងឺដុះសាច់ក្នុងខួរក្បាល»

ប្រាវ!!!

:កែវទឹកក្តៅ ដែលស្ថិតក្នុងរង្វង់ដៃក្មេងស្រីវ័យជំទង់ក្នុងគ្រួសារត្រកូលpark ត្រូវបានធ្លាក់បែកខ្ចាត់ខ្ចាយ ភ្ជាប់មកជាមួយនិងទឹកសៗរាប់សឹបតំណក់ដែលកំពុងតែរមៀលកាត់ផែនថ្ពាល់ទាំងមិនបានបញ្ជាឲវាហូរ តែវាក៏ហូរចុះមកដោយខ្លួនឯងបន្ទាប់ពីបានឮថាអ្នកដែលជាម្តាយកំពុងតែឈឺធ្ងន់)

hayun«ម...ម៉ាក់..»(បបូរមាត់ដែលខំប្រឹងត្រដរនិយាយពាក្យដែលបង្កប់អត្ថន័យទាំងញ័រមាត់តតាត់ ទឹកភ្នែករាប់សិបដំណក់វាយលុកបង្កប់ដោយភាពឈឺចាប់ ដណ្តើមគ្នាសម្រូតចុះមកធ្វើឲចុងច្រមុះតូចច្រមិចចាប់ផ្តើមឡើងក្រហមតែត ភ្នែកប្រឹងរេសម្លឹងទៅមើលម្តាយដែលកំពុងតែសម្រាកជាមួយកំផ្លោកសេរ៉ូមនិងបំពង់អុកសុីសែនទាំងដង្ហក់នោះ)

គ្រូពេទ្យ«ប្អូនស្រីអាចយកទៅពិភាក្សាជាមួយក្រុមគ្រួសារសិនបាន តែពេទ្យសុំប្រាប់ថាអំឡុងពេលនៃការវះកាត់សុំកុំឲលើសពី១ខែឲសោះ»

hayun«ចុះ..ហុិក..ចុះថ្លៃ....»

គ្រូពេទ្យ«អធ្យាស្រ័យដែលពេទ្យនិយាយត្រង់ៗ ការវះកាត់គឺមិនក្រោម2xxxxx$ទេ គ្រូពេទ្យសុំទៅមើលអ្នកជំងឺបន្ទាប់សិនហើយណា»(និយាយរួចគ្រូពេទ្យក៏ដើរចេញទៅទាំងមុនស្មើរ ក្នុងចិត្តក៏អាណិតក្មេងនេះដែរប៉ុន្តែធ្វើយ៉ាងមិចគាត់ក៏នៅខាងក្រោមគេដែលទេ)

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now