PART 28 : អ្នកដទៃ🥀

2.1K 57 5
                                    

ស្អែកថ្ងៃថ្មីក៏ឈានចូលមកដល់ ក៏ជាថ្ងៃពិសេសដែលមនុស្សប្រុសភ្នែកមុតម្នាក់ទន្ទឹងរងចាំអស់រយះពេល6ឆ្នាំ ថ្ងៃដែលគេនឹងទទួលបានអ្វីៗគ្រប់យ៉ាង ទាំងអំណាចទាំងទ្រព្យសម្បត្តិដ៏ច្រើនមហាសាល ថ្ងៃដែលគេធ្លាប់គិតថានឹងប្រមូលក្តីសុខពីមនុស្សដែលគេស្អប់គ្រប់គ្នា ដោយទៅចាប់ផ្តើមជីវិតអភិជនផ្ទាល់ខ្លួនថ្មីជាមួយអ្នកសង្សាមហារំអួយចាយម្រុយម្នាក់នោះ។ ប៉ុន្តែ! គំនិតទាំងអស់នេះវាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ តើប្រុសចិត្តមារម្នាក់នេះនៅមានចិត្តប្រកាន់វាជាប់មកទៀតឬអត់ណ៎! ចង់ដឹងថាកាន់ឬមិនកាន់នោះ តោះចូលសាច់រឿងយើងតែម្តង:

Ji-ah«ឯណាថេយ៍?»(រូបកាយតូចច្រឡឹងបោះ
ជំហ៊ានវែងៗសម្តៅមកក្នុងភូមិគ្រិះ មុនចាប់ផ្តើមវោហារឡើងសួររកសង្សាសំណព្វចិត្ត។ បញ្ជាក់:ម្សិលមិញនាងអាឡែងតែដាច់យប់មិនបានមកផ្ទះដូច្នេះនាងមិនដឹងរឿងអ្វីដែលទាក់ទងពីម្សិលមិញឡើយ ណាមួយតួប្រុសក៏មិនបានខលប្រាប់ដែរ ព្រោះតែគិតថាលាក់សិនមិនចង់ឲ្យនាងឆោឡោរំខានដល់ពេលបើកបណ្តាំមរតក ចាំបើកហើយចាំប្រាប់ហើយលួងតាមក្រោយតែម្តង)

Jing«.......»(រាងស្តើងមិនបានតប បានត្រឹមតែដៀងមើលលើមើលក្រោមទាំងពេបមាត់ បែប‹មុខក្រាស់ដល់ហើយណ៎រ ចង់ដឹងណាស់ថាស្រីពស់វែងម្នាក់នេះគិតចង់សម្តែងស្អីទៀត ពេលដែលបានដឹងថាប្រពន្ធដើមគេមកវិញ›)

Ji-ah«ឮយើងសួរទេ?តម្លង់អស់ហើយមែនទេ?»

Jing«មិនបានតម្លង់! គ្រាន់តែមិនចង់ឆ្លើយជាមួយមនុស្សស្បែកមុខ5តឹក»

Ji-ah«នេះនាងឯង!!..»

លោកយាយ«អេហេម! បាត់មនុស្សម្នាទៅណាអស់ហើយ មិចក៏មិនទាន់ចេញមកទៀត នេះដល់ពេលហើយតើ!»(មនុស្សស្រីវ័យចំណាស់ចុះមកស្រែករកសមាជិកនៅក្នុងផ្ទះ ដោយមានឯកសារប៉ុន្មានសន្លឹកកាន់មកជាមួយដែរ)

Jing«ចាស៎លោកស្រីធំ! ម៉ាក់អូនជុនហើយអូនជុន
កំពុងតែនៅក្នុងបន្ទប់ ហើយលោកថេយ៍ក៏នៅជាមួយប្រពន្ធកូនដូចគ្នាដែរចាស៎»

លោកយាយ«ចឹងហេស? ចឹងជីងឆាប់ទៅហៅគ្រប់គ្នាឲ្យចុះមក នេះដល់ពេលដែលយាយត្រូវផ្ទេរបណ្តាំមរតកឲ្យទៅសមីខ្លួនគេហើយ»

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now