hayun«ហេតុអីក៏អូសខ្ញុំមក?! ខ្ញុំធ្វើអីខុស?»
Tae«សម្បើមដៃណាស់ណរ! ឥឡូវហ៊ានតម្លើងសម្លេងដាក់យើងផង?!»
hayun«ខ្ញុំតម្លើងមកពីខ្ញុំមិនបានធ្វើអីខុស! លោកទេដែលខុស ហេតុអីក៏អូសខ្ញុំមក? លោកដឹងទេថាខ្ញុំកំពុងរវល់»
Tae«ប្រុងចេញទៅឲ្យភ្នែកដូចអាប្រមឹកមិញនេះមែនទេ?!»
hayun«ឲ្យភ្នែកស្អី? ខ្ញុំមិនមែនជាស្រីបែបនេះទេ»
Tae«កុំបានរិទ្ធពេកមីក្មេងបម្រើ!គង់តែបានយើងជួយទេ កុំអីនាងឯងដេកងាប់ក្នុងកម្មវិធីបាត់ទៅហើយនាងទមិឡហេុីយ!!»
hayun«ជួយធ្វើអី? ក្រែងលោកចង់ឲខ្ញុំស្លាប់ណាស់មិនចឹងហី?»
ផាច់!!!!
:លើកទីមួយហើយដែលនាងហ៊ានតម្លើងសម្លេងដាក់គេ គេជាអ្នកជួយជីវិតនាងហេតុអីក៏នាងទមិឡម្ល៉េះ? ឬក៏ការជួយរបស់គេមិនស្មើរនិងការជួយរបស់អាប្អូនក្រៅខោម្នាក់នោះ? ដោយទ្រាំនិងអាកប្បកិរិយានាងមិនបាន រាងក្រាស់ក៏លាំងនាងមួយកំភ្លៀងឮសូរតែផាច់ ធ្វើឱ្យមុខនាងត្រូវងាកទៅរកជ្រុងម្ខាងទៀតមួយរំពេច។
Tae«នាងឯងកាន់តើសម្បើមដៃឡើងហើយ!!យកស្អីមកសំអាងមីក្មេងពភ្លើរ!! ការជួយរបស់អញ់វាមិនសំខាន់ដូចអាប្អូនក្រៅខោនោះទេហេស?!!នាងឯងគិតហេសថាគ្រាន់តែអ្នកផ្ទះនេះហួងហែងនាងហើយយើងមិនហ៊ានធ្វើអីនាងនោះ? »
hayun«បើហ៊ានហេតុអីក៏មិនសម្លាប់ខ្ញុំតែម្តងទៅ?!!...ហុិក..ខ្ញុំហត់ណាស់..សម្លាប់ខ្ញុំតែម្តងទៅ!!សម្លាប់!!!»
គ្រិកក្រាក់!!
:ស្នូរសម្លេងកេះកៃកាំភ្លើងក៏បន្លឺឡើង ស្របពេលដែល
កានុងកាំភ្លើងកំពុងតែសង្កត់ចំស្នៀតផ្ការាងតូចយើងពេញៗ។ លើកទីមួយហើយដែលក្បាលនាងបានផ្អឹបជាមួយកាំភ្លើងប្រុសម្នាក់នេះ លើកទីមួយហើយដែលគេហ៊ានយកកាំភ្លើងមកផ្ជុងនាងចំៗបែបនេះ បើគេហ៊ានដល់ថ្នាក់នេះហើយតើមានរឿងអីដែលគេមិនហ៊ានទៀតនោះ កុំថាឡើយសម្លាប់នាងដោយកាំភ្លើង ដុតនាងទាំងរស់ទៀតក៏គេហ៊ានដែរមើលទៅ។Tae«Park hayunនាងក្មេងរាត្រី! គ្មានអ្វីដែលkim teahyungយើងមិនហ៊ានធ្វើទេ កុំថាឡើយសម្លាប់មិត្តភក្តិខ្លួនឯង សូម្បីតែម៉ែបង្កើតរបស់កូនយើងក៏យើងហ៊ានសម្លាប់ដែរបើសិនជាវាហ៊ានខ្លាំងជាមួយអាថេយ៍អញ់!!»
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Roman d'amourភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚