យប់អធ្រាតក៏ចូលមកដល់ មនុស្សម្នាក៏បំបែកគ្នាទៅរកទ្រនំកក់ក្តៅរៀងៗខ្លួន ដោយក្នុងនោះក៏មានរាងក្រាស់យើងដូចគ្នា , ត្បិតថាថ្ងៃនេះលក់នុំអស់លឿនពិតមែនប៉ុន្តែកំភ្លេចថានាយនៅមានការងារល្ងាចមួយទៀត មិនអាចរំលងបានទេ ទោះជាហត់ខ្លាំងប៉ុណ្ណាក៏ត្រូវតែឆ្លៀត បើមិនចឹងមិចនឹងអាចដណ្តើមបេះដូងរាងតូចមកវិញបាន? ដូចដែលបានដឹងស្រាប់ចឹង ឥឡូវនាយកំពុងតែមានសត្រូវបេះដូងម្នាក់ទៀតដែលត្រូវប្រកួតប្រជែង អ្វីដែលកាន់តែពិបាកនោះគេជាប្អូនប្រុសបង្កើតទៀត លើកនេះមិនអាចបណ្តោយៗបានទេ ព្រោះរាងតូចកំពុងតែប្លែកជាមួយនាយស្រាប់ផង។
ពីតៗ!!(សម្លេងកំប្លេរឡាន)
Tae«.......»(រាងក្រាស់ឈរត្រឹងពេលដែលត្រូវឡានរបស់ប្អូនប្រុសខ្លួនឈប់ចំពីមុខផ្លូវនាយដើរ អ្វីដែលកាន់តែធ្វើឲ្យនាយគាំងមួយកម្រិតទៀតនោះគឺឃើញមានវត្តមានរាងតូចនៅក្នុងរថយន្តទំនើបនោះដែរ , ចង់នាំគ្នាទៅណាយប់ថ្មាលនេះហើយ ហេតុអីក៏នាងធ្វើខ្លួនបែបនេះ? យប់ប្រលប់ហើយទៅណាមកណាជាមួយប្អូនខ្លួន ចោលកូននៅផ្ទះឲ្យនៅជាមួយប៉ាម៉ាក់)
pyul«មិចក៏ដើរចឹងបងប្រុស យប់ថ្មាលនេះហើយមិនគិតចូលខ្លឹបចូលអីទេឬ?»(រាងខ្ពស់បើកកញ្ចក់ឡាន មុននឹងអើតមកបោះសំនួរឲ្យបងប្រុសខ្លួនទាំងញញឹមចុងមាត់)
Tae«..បង..ទើបតែចេញពីធ្វើការ»
pyul«ធ្វើការ? ថ្មាលនេះហើយធ្វើការអី? កុំប្រាប់ណាថាធ្វើប្រុសលក់ខ្លួនឲ្យអ៊ុំៗយាយៗអ្នកមានៗ!»
Tae«..ល្មមៗបានហើយpyul! យើងជាបងឯង!»
pyul«នេះបើបងមិនប្រាប់! ខ្ញុំប្រហែលជាភ្លេចបាត់ហើយថាខ្ញុំនៅសល់បងប្រុសដ៏ល្អម្នាក់ទៀត»
Tae«..........»(រាងក្រាស់គាំងសម្តីមិនដឹងនិយាយអ្វីបន្ត , គេពុំសូវខ្វល់សម្តីរបស់ប្អូនម្នាក់នេះប៉ុន្មានទេ អ្វីដែលគេកំពុងខ្វល់នោះគឺរាងតូច ទោះគេខំសម្លឹងមុខនាងយ៉ាងណាក៏នាងមិនព្រមបែរមកសម្លឹងគេវិញដែរ , នេះកាន់តែប្លែកមែនទែនហើយ មើលការស្លៀកពាក់តុបតែងខ្លួនរបស់នាងចុះ មិនដូចជាយុនធម្មតាៗដូចកាលពីមុនឡើយ , ទាំងគ្រឿងអលង្ការទាំងការ make up ថ្លៃថ្នូរខ្លាំងណាស់ នេះប្រហែលជាpyulទិញឲ្យហើយ)
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Romanceភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚
