ក្នុងរថយន្តអ្នកកម្លោះភ្នែកពិឃាធ
Ji-ah«........»(ទិដ្ឋភាពនៅខាងក្នុងរថយន្តហាក់ស្ងប់ស្ងាត់គ្មានចលនា ឮតែសម្លេងខ្យល់ដង្ហើមដកចេញដកចូល ទាំងចៅហ្វាយទាំងកូនចៅ , ប្លែកតែកញ្ញារូបស្រស់ត្រូវជាបណ្តូលចិត្តរបស់រាងខ្ពស់ គិតតែពីអង្គុយសម្លឹងគ្រាប់ពេជ្យរបស់អ្នកកម្លោះយើងមិនឈប់ឈរ ខ្សែភ្នែកដែលនាងកំពុងប្រើទៅលើទារកនោះគឺមិនគួរឲត្រេកត្រអារជាមួយទេ)
Tae«....អូនចង់ពរឬ?»
Ji-ah«ទេ!!»(គ្រាន់តែឮសំនួររបស់អ្នកដែលអង្គុយជាប់នោះហើយ នាងតូចក៏ប្រញាប់តបទៅវិញភ្លាមទាំងសម្លេងធំ ,មិនឃើញក្រសែរភ្នែកនាងទេហេស មកចង់ឲពរស្អីទៀត?)
Tae«Ji អូនកើតអី?»(ដោយទ្រាំនឹងអាការ:សំណព្វចិត្តម្នាក់នេះលែងបាន មាឌមាំក៏សម្រេចចិត្តសួរត្រង់ៗតែម្តង? កើតអីឲប្រាកដបានជាដល់ថ្នាក់ប្រើក្រសែរភ្នែកកំណាចដាក់ក្មេងបែបនេះ?)
Ji-ah«មិនដឹង! អូន....គ្រាន់តែមានអារម្មណ៍ថាមិនចូលចិត្តក្មេងនេះ»
Tae«ហេតុអី? គេគួរឲស្រឡាញ់សឹងអី»
Ji-ah«គួរឲស្រឡាញ់ដោយសារគេមានមុខមាត់
ដូចបង?!»Tae«........»(រាងខ្ពស់គាំងយោបល់ស្ងាត់មាត់ដូចគេចុក ពេលដែលចាប់ផ្ដើមមានអារម្មណ៍ថាJi-ahកំពុងតែសង្ស័យមកលើខ្លួននិងកូនប្រុសម្នាក់នេះ)
Ji-ah«ប្រាប់អូនតាមត្រង់មក! គេជាកូនអ្នកណាឲប្រាកដ»
Tae«...អូននិយាយអី?»
Ji-ah«កុំមកធ្វើពើរ! ប្រាប់អូនមកថាគេជាកូនអ្នកផ្សេងឬជាកូនប-»
Tae«មិនមែនកូនបង!!»
Ji-ah«.........»
Tae«...បង..បងប្រាប់ហើយមែនទេថាគេជាកូនអ្នកផ្សេង! មិនមែនកូន..បង! Jiមិនជឿចិត្តបង?»
Ji-ah«សាកសម្លឹងភ្នែកគេឲយូរទៅ បងនឹងដឹងថាអូនគួរជឿបងងាយៗឬមួយក៏អត់»
Tae«....ពុទ្ធោJi~ ចង់បានក្មេងមកបន្លំ ត្រូវតែយកក្មេងដែលមុខស្រដៀងចឹងហើយ! ប៉ុន្តែ...ក៏ល្អ!! បើសូម្បីតែអូនក៏គិតថាជាកូនបងបែបនេះ នោះលោកយាយបងច្បាស់ជាមិនសង្ស័យទេថាគេជាកូនបងឬមិនមែន»
![](https://img.wattpad.com/cover/275662284-288-k675960.jpg)
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Lãng mạnភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚