PART 33 : ទ្រាំ💨

2K 48 7
                                        

ថ្ងៃថ្មីក៏ចូលមកដល់ មេឃចាប់ផ្តើមប្រែជាខៀវស្ទីងៗព្រោះតែពេលនេះទើបតែម៉ោង5ព្រឹកប៉ុណ្ណោះ។

hayun«នែ!!ងើប!!»(រាងតូចយកខោអាវមួយកំប្លេរមកគប់ចំកណ្តាលមុខរាងក្រាស់ ទាំងមិនខ្វល់ទេថានាយកំពុងតែគេងឬអត់ សំខាន់ត្រូវតែក្រោកព្រោះថ្ងៃនេះនាងមានកិច្ចការច្រើនឲ្យធ្វើ)

Tae«....yun!..អូនមានការអី»(ឮសម្លេងរាងតូចភ្លាមនាយក៏ប្រវេរប្រវ៉ាងើបអង្គុយទាំងញីភ្នែកម៉ក់ៗ របៀបមនុស្សដេកមិនទាន់ឆ្អែតផងម៉ោដាស់)

hayun«ក្រោកងូតទឹក! ហើយនេះខោអាវ! ពាក់សិនទៅ»

Tae«..ម៉ោងទើបតែប្រាំតើ»

hayun«ហើយថី? ចាប់ពីពេលនេះទៅលោកត្រូវជូនកូនជុនទៅសាលា»

Tae«ថ្មាលនេះ?»

hayun«អ្អឹម!! ប្រុងឲ្យថ្មាលណាទៀត? មិនដឹងទេហេសថាលោកឯងងូតទឹកតុបតែងខ្លួនយូរប៉ុណ្ណា ខ្ញុំដាស់ថ្មាលនេះមិនដឹងកូនចូលរៀនទាន់ក៏អត់ផង!»

Tae«..អ្អឹម!»

hayun«ឈប់!»

Tae«ហ្ហឹម?»

hayun«រៀបចំផ្ទះឲ្យផង! ហើយចានដែលនៅសល់នោះ មិនបាច់ខ្ញុំប្រាប់ទេថាត្រូវធ្វើយ៉ាងមិច»

Tae«...ចាំបងធ្វើ»

hayun«ហុិស..»(និយាយតែប៉ុណ្ណេះរាងតូចក៏ឡើងលើបន្ទប់វិញបាត់ ទុកឲ្យអ្នកម្ខាងទៀតអង្គុយទាំងមុខក្រៀមៗម្នាក់ឯង , នាងផ្លាស់ប្ដូរច្រើនណាស់ នាងមិនមែនស្រីស្លូតៗដែលគេធ្វើបាបតាមអំពើចិត្តនោះទៀតទេ ទង្វើអាក្រក់របស់គេអាចផ្លាស់ប្តូរចរិតមនុស្សបានក្នុងមួយពព្រិចភ្នែក)

6:30នាទី

hajun«អៅ!លោកប៉ាក្រោកហើយ?»(អាល្អិតបង្ហើរឡើងទាំងចម្ងល់ពេលដែលចុះមកឃើញអ្នកដែលជាឪពុកកំពុងឈរបោសដី)

Tae«ចាប់ពីពេលនេះទៅប៉ាជាអ្នកជូនកូនទៅសាលា»

hajun«ហេតុអី?»

Tae«កុំឲ្យលំបាកដល់ម៉ាក់កូន!ចឹងវាជាតួនាទីរបស់ប៉ាម្តងហើយ»

hajun«បើលោកប៉ាពិបាក កូនអាចដើរទៅខ្លួនឯងបានណា»

hayun«មិនបានទេ! កូនត្រូវតែទៅជាមួយគេ!»(រាងតូចស្រែកឡើងពីលើកាំជណ្តើរ)

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now