PART 10 : ថ្ងៃសម្រាលដែលមិនអាចបំភ្លេចបាន💔

2.3K 64 0
                                        

ពេលវេលាក៏ចេះតែរង្វិលទៅមុខម្តងបន្តិចៗ អាចនឹងយឺតសម្រាប់មនុស្សដែលមានគោលដៅ ប៉ុន្តែវាអាចនឹងលឿនវិញសម្រាប់អ្នកដែលគ្មានគោលដៅអង្គុយទាត់ខ្យល់រងចាំតែពេលវេលាមកដល់ , ដូចជាពេលនេះអីចឹង ត្រឹមតែមួយពព្រិចភ្នែកសោះ8 ខែក៏កន្លងផុតទៅដោយមិនស្រណោះប្រណីដល់ក្មេងស្រីម្នាក់ដែលកំពុងតែពរពោះទាំងវ័យក្មេងម្នាក់នេះសោះ , ពោះកាន់តែរីកធំឡើងៗជាលំដាប់រងចាំតែថ្ងៃសម្រាល , វាពិតជាលឿនខ្លាំងណាស់សម្រាប់នាងដែលមិនចង់ឲកូនសំណព្វម្នាក់នេះឃ្លាតទៅ កាន់តែមិនចង់ឲនាងធ្លាក់ទៅក្នុងដៃមនុស្សដែលបំផ្លាញជីវិតនាងផងដែរ ប៉ុន្តែព្រហ្មលិខិតបានចារមកហើយថា នាងបានត្រឹមជាអ្នកស៊ីឈ្នួលបង្កើតកូនប៉ុណ្ណោះ មិនអាចហួសដល់ពាក្យប្រពន្ធឬក៏ម្តាយឡើយ។

9យប់ (Kim apartment)

hayun«លោក! ថ្ងៃនេះលោកមកវិញទេ?»(ស្ថានភាពខាងក្នុង apartment របស់កម្លោះភ្នែកពិឃាតត្រកូលKim ឆ្លុះឲឃើញនៅរូបកាយកំប៉េងកំប៉ោងម្នាក់ដែលកំពុងតែផ្អែកខ្លួនលើសាឡុង និយាយទូរស័ព្ទទាំងដៃស្ទាបពោះ ចំណែកទឹកមុខវិញគឺមិនសូវល្អទេ ជាធម្មតាមនុស្សដែលមានពោះពង់តែងតែត្រូវការឲមានមនុស្សមកនៅក្បែរជាពិសេសគឺស្រ្តីជិតគ្រប់ខែបែបនេះ ព្រោះក្រែងលោយ៉ាងមិចយ៉ាងម៉ានឹងអាលយកទៅមន្ទីរពេទ្យទាន់ ដូច្នេះហើយទើបនាងតូចសម្រេចចិត្តខលទៅសួរអ្នកម្ខាងទៀត បំណងចង់ឲគេមកវិញ ព្រោះនាងកាន់តែជិតដល់ថ្ងៃកើតមែនទែនហើយ នាងមិនហ៊ាននៅម្នាក់ឯងទេ)

Tae«..អុិស!..យើងមិនទៅទេ!..Ji..លឿនជាងនឹងទៀត!! សុឺត...»

hayun«.........»(រាងតូចផ្អាកសម្តី គាំងត្រឹងដូចម៉ាឡាកាំង ពេលដែលបានឮសម្លេងចម្លែកទាំងអស់នោះហើយ , ទោះជានាងនៅក្មេងប៉ុន្តែនាងអាចស្មានយល់ថាបុរសម្នាក់នេះកំពុងតែធ្វើអ្វី , គេអស្ចារ្យណាស់ អស្ចារ្យខ្លាំងបំផុត គេហ៊ានទៅរួមរ័កជាមួយស្រីផ្សេង ទាំងដែលដឹងហើយថាកូនរបស់គេកំពុងតែជិតកើត គេសុខចិត្តទុកមនុស្សម្នាក់ដែលកំពុងតែពរពោះកូនរបស់គេឲនៅម្នាក់ឯង ហើយបែរជាទៅមានក្តីសុខជាមួយអ្នកផ្សេង , ធ្លាប់តែគិតថាបើសិនជាជិតដល់ថ្ងៃសម្រាល នាងនិងកូននឹងអាចទទួលបានការមើលថែច្រើនពីគេ ប៉ុន្តែផ្ទុយទៅវិញ នាងនិងកូនទទួលបានការឈឺចាប់ច្រើនទៅវិញទេ)

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now