PART 08 : មួយម៉ាត់ជេរ ពីរម៉ាត់គំរាម🌧️

2K 63 0
                                    

:បន្ទាប់ពីជ្រួលច្របល់ជាមួយនិងអាហារពេលព្រឹករបស់រាងតូចយើងរួចមក លិទ្ធផលដែលទន្ទឹងរងចាំគឺបានតែបាយសរពងទាចៀនតែប៉ុណ្ណោះ។

hayun«.....»(រាងតូចអង្គុយច្រត់ដៃនិងចង្ការលើតុចាំអ្នកម្ខាងទៀតធ្វើអីឲញាំ, នាងក៏ចង់ធ្វើវាដោយខ្លួនឯងដែរប៉ុន្តែនាយម្នាក់នោះចេះតែរុញនាងចេញហើយដេញនាងទៅឲឆ្ងាយៗរហូត ទើបនាងសម្រេចចិត្តមកអង្គុយវិញ មិនសូវហ៊ានរញេរញ៉ៃជាមួយគេប៉ុន្មានទេខ្លាចកាំភ្លើងក្នុងចង្កេះខោគេណាស់)

Tae«ហេុីក!! ប្រញាប់សុីឲលឿនទៅ ដល់ម៉ោងបាយថ្ងៃទៀតឥឡូវហើយ»

hayun«.....»(រាងតូចខំប្រឹងផ្អឹមបបូរមាត់ទប់អារម្មណ៍មិនឲធ្លោយសម្លេងសើចទៀត , គេម្នាក់នេះពិតជាចំមែនហើយ អម្បាញ់មិញឃើញធ្វើផ្ចិតផ្ចង់ណាស់ ចុងក្រោយបានត្រឹមពងចៀននិងបាយសរមួយចានទៅវិញ នេះបើសិននាងជាអ្នកធ្វើវិញណាស់ ម្ហូបប្រហែលជាហៀរតុបាត់ទៅហើយ)

Tae«គួរឲចង់សើចណាស់ទៅហេស? ជាតិនេះនាងសំណាងជាងគេហើយ ដែលបានយើងមកធ្វើអីឲសុីនោះ , ហើយកុំមកធ្វើឯកបានចិត្តឲសោះ! យើងធ្វើព្រោះតែកូន មិនបានមានន័យថាយើងចិត្តទន់ជាមួយនាងទេ នាងក្មេងសំរាម!»

hayun«....ចាសខ្ញុំដឹង..ខ្ញុំនឹងទន្ទេញវាទុក.....»(រាងតូចងើបមុខតបទៅអ្នកកម្លោះវិញទាំងស្នាមញញឹម ប៉ុន្តែភ្នែកវិញកល់ទឹកភ្នែកសឹងតែធ្លាយចេញមកក្រៅទៅហើយ ក្នុងចិត្តត្រូវនាយម្នាក់នេះចាក់ដោតសឹងតែសុះកន្លែងអស់ហើយ , មែនហើយថាន:ដូចនាងគ្មានសិទ្ធិឯណាទៅទាមទាររកយុត្តិធម៌កិត្តិយសឲខ្លួនទេ ឈ្មោះថាមនុស្សសម្រាមគឺសមមុខនាងហើយ)

Tae«អេុី!ឲវាចឹងឡើង ហុិស!»(រកអាបែបនេះយូរហើយចង់និយាយបញ្ជួសយ៉ាងមិចក៏និយាយទៅ គេមិនបានខ្វល់ខ្វាយជាមួយនាងស្រាប់ហើយ , រាងក្រាស់មិនខ្វល់មានតែសើចឲរាងតូចថែមទាំងសមចិត្ត មុននឹងដើរទៅអង្គុយលើសាឡុងគងទាក់ខ្លាឆីផ្លែប៉ោមធ្វើមិនដឹង)

:ឯរាងតូចយើងវិញចត់បាយតែម្តង មានអារម្មណ៍ថាឆ្អែត , ឆ្អែតកាយមិនស្មើរនិងឆ្អែតចិត្ត , តែក៏ខំត្រដរលើកស្លាបព្រាដួសបាយដាក់ចូលមាត់ព្រោះបារម្ភពីកូន ទាំងមុខវិញចាប់ផ្តើមឡើងក្រហមតែតទឹកភ្នែករលីង
រលោងៗតែក៏មិនហ៊ានបណ្តោយឲវាស្រក់មក ឲនាយម្នាក់នេឃើញដែរ បានត្រឹមតែលេបវាទុកក្នុងចិត្តទាំងទ្រូងអួលណែនតែប៉ុណ្ណោះ។

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now