រំលងទៅមួយថ្ងៃ ពេលនេះរាងតូចក៏មានឱកាសមកជាន់ភូមិគ្រឹះដ៏ធំស្កឹមស្កៃនោះយ៉ាងប្រហេុីន , ទម្រាំតែមានមុខមកជាន់នៅទីនេះនាន ឧបសគ្គមិនស្ទើរទេដែលរារាំងមិនចង់ឲនាងមកនោះ ណាមួយប៉ាម៉ាក់ ទម្រាំតែរកពាក្យកុហកម៉ាក់និងបញ្ចុះបញ្ចូលប៉ាឃើញ ចំណាយពេលសឹងតែកន្លះយប់ ណាមួយរឿងភ័យទៀត ខ្លាចបុរសម្នាក់នោះមិនព្រមលាក់កំណាច កាន់តែតម្លើងរិទ្ធថែមអីទៅ , បើបែបនេះមែន ដូចពាក្យដែលប៉ានាងនិយាយមិនខុសទេថា មកឲគេធ្វើបានមកឲគេជាន់ឈ្លីអីនោះ , ប៉ុន្តែណ្ហើយ! នាងរើសរួចហើយ នាងមិនខ្លាចនឹងប្រឈមមុខជាមួយវាទេ ដើម្បីកូនទោះជាបាត់បង់ជីវិតទាំងវ័យប៉ុណ្ណេះក៏នាងមិនស្តាយដែរ។
pyul«ចូលមក»(រាងខ្ពស់បែរមកដឹកដៃរាងតូចទាំងចម្ងល់ពេលដែលឃើញនាងចុះពីឡានហើយមិនព្រមដើរមកសោះគិតតែពីឈរក្តោបដៃសម្លឹងមើលនៅហ្នឹង)
hayun«ខ្ញុំ..ខ្ញុំដើរខ្លួនឯងបាន..»(រាងតូចប្រញាប់ប្រឡេះដៃអ្នកម្ខាងទៀតចេញ ព្រោះមិនចង់ឲអ្នកនៅទីនេះគេគិតក្នុងផ្លូវផ្សេងមកលើនាង)
pyul«....លោកយាយ!»(ចូលមកដល់ខាងក្នុងភ្លាម ក៏ឃើញវត្តមានលោកយាយអង្គុយក្បែរនោះល្មម)
លោកយាយ«pyul មកពីណាហ្នឹងចៅ?....ហើយនេះ...»
pyul«លោកយាយចាំរឿងដែលចៅនិយាយជាមួយលោកយាយយប់មិញទេ?»(រឿងដែលនាយសុំអនុញ្ញាតលោកយាយរកម៉ែដោះថ្មីមកមើលថែJunនោះ នេះបើឲជីងនៅមើលថែជុនណា ផ្ទះនេះច្បាស់ជាជ្រួលច្របល់មិនខានទេ ព្រោះជីងធ្វើអីមិនដែលត្រូវចិត្តក្មួយជុនសោះ មានតែស្រីម្នាក់នេះហើយដែលនាយចាប់អារម្មណ៍ថាសុីសង្វាក់ជាមួយជុនបានលឿនលើសពីការស្មាន)
លោកយាយ«...អីចឹងនាងមែនទេជាម៉ែដោះថ្មីរបស់Jun?»
hayun«..ជម្រាបសួរលោកស្រី..ខ្ញុំ..ឈ្មោះPark hayun»(កាលបើឮសម្តីមនុស្សចាស់កំពុងតែ សួរនាំនាងហើយរាងតូចក៏ប្រញាប់ទម្លាក់អីវ៉ាន់ចុះ បែរមកឱនគំនាបណែនាំខ្លួនទៅគាត់បន្តិចជាការគោរព)
លោកយាយ«ចូលមកជិតខ្ញុំបន្តិចបានទេ?»
hayun«......»(រាងតូចគាំងបែរទៅសម្លឹងមុខអ្នក
កម្លោះឆ្ងក់ ពេលដែលឮគាត់ដង្ហៅឲនាងចូលទៅក្បែរគាត់)
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Любовные романыភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚
