ម៉ោង8យប់
:ផ្ទៃមេឃប្រែងងឹតស្លុបចំហាយត្រជាក់ក៏ចាប់ផ្តើមជះមកដោយសារតែសំណឹកទឹកភ្លៀងដែលកំពុងតែសម្រូតចុះមករិចៗ , ស្របពេលដែល hyundai tuson សេរីទំនើបម៉ាកចុងក្រោយផុតលេខកំពុងតែបង្វិលកង់ញាប់ឆ្មេរឆ្ពោះទៅកន្លែងដែលអ្នកជាម្ចាស់កំពុងបញ្ជា។
វឺទៗៗ!!(សម្លេងទូរស័ព្ទរបស់អ្នកដែលកំពុងតែផ្ជង់អារម្មណ៍ទៅលើដងផ្លូវ បានរោហ៍ឡើងដោយផុសឲឃើញលេខក្មេងស្រីរំខាននោះមកជាមួយដែរ)
Tae«យ៉ាងមិច?»(អ្នកកម្លោះទាញកាសមកផ្អឹបនិងត្រចៀក មុននឹងចុចទទួលដោយសួរឡើងទាំងកំបុត)
hayun«...លោក..មក..វិញទេ?»(រាងតូចវោហារឡើងទាំងរដាក់រដុប , សំនួរបែបនេះនាងមិនគួរយកទៅប្រើជាមួយមនុស្សដូចជាគេទេមែនទេ? ប៉ុន្តែ..ហេតុអី?)
Tae«ឃ្លានសុិចហេស?»(រាងក្រាស់បោះប្រយោគគួរឲរអើមឡើងទាំងមិនរអៀសមាត់ ដាក់អ្នកម្ខាងទៀត នេះក្នុងខួរគេគិតចេញតែរឿងក្រោមផ្សិតទេឬ?)
hayun«អត់ទេ! ខ្ញុំគ្រាន់តែសួរ..»
Tae«ឈេុីស! ទឺតៗ!!»(ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់ដោយសារតែស្នាដៃអ្នកកម្លោះ ចង់គេឆ្លើយឬមិនឆ្លើយជារឿងរបស់គេ នាងគ្មានសិទ្ធិអីទៅបង្ខំគេបានទេ)
10នាទីក្រោយ
ក្រាក!!(សម្លេងបើកទ្វាបន្ទប់ apartmentដែលរាងតូចកំពុងស្នាក់នៅត្រូវបានបន្លឺឡើងយ៉ាងសន្សឹមៗ)
hayun«..លោក!»(កំពុងតែអង្គុយច្រត់ចង្ការសុខៗក៏ប្រទាក់ភ្នែកទៅប៉ះនិងរាងខ្ពស់ដែលកំពុងតែបើកទ្វាដើរចូលមកនោះ , ស្មានតែគេមិនមកហើយតើ)
Tae«ខលមកធ្វើអី?»(រាងក្រាស់បោះសំនួរទៅអ្នកម្ខាងទៀតខណ:ដែលខ្លួនកំពុងតែឈរប្រឡេះឡេវអាយបែរទៅទិសផ្សេងធ្វើកន្តើយ)
hayun«លោក..ញុាំអីហើយឬនៅ?»
Tae«មកនេះ!»(អ្នកកម្លោះដង្ហៅឲអ្នកម្ខាងទៀតមកឈរជិតគេ)
hayun«...ចាស?»(រាងតូចឧទានឡើងទាំងជ្រួញចិញ្ចើម នេះគេកំពុងតែនិយាយជាមួយខ្លួនមែនទេ)
Tae«ឮយើងហៅទេ»(រាងក្រាស់សួរបញ្ជាក់ទាំងធុញថប់ មនុស្សស្អីចាំតែគេនិយាយចំៗទើបធ្វើតាម មិនចេះកាត់ន័យយល់ខ្លួនឯងសោះ)
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Romansaភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚