PART 30 : ហួសពេល🍂

2.4K 59 1
                                        

ភូមិគ្រិះKim

លោកយាយ«In-su! យប់មិញកូនមានឃើញអីប្លែកទេ?»(អ្នកដែលជាម្តាយ អង្គុយចិតផ្លែឈើបណ្តើរបោះសំនួរទៅឲ្យកូនប្រុសបណ្តើរ)

mr.kim«ប្លែក? ប្លែកអីទៅម៉ាក់?»(ខណៈដែលដៃកំពុងចុចlaptop តែបើឮសំនួរម្តាយហើយគាត់ក៏ប្រញាប់បិទសិន ដោយបែរមកឆ្លើយឆ្លងជាមួយម្តាយម្តង)

លោកយាយ«ម៉ាក់ដូចជាឮសម្លេងម៉ូតូច្រើនដល់ហើយ ជិះបង្វែរៗផ្ទះយើងហ្នឹង»

mr.kim«ម៉ូតូក្មេងដាច់យប់វាជិះដេញគ្នាទេដឹង»

លោកយាយ«ចុះហេតុអីក៏ចាំបាច់ជិះបង្វែរផ្ទះយើង?»

mr.kim«ចុះបើផ្ទះយើងនៅជិតផ្លូវគេជិះ»

លោកយាយ«.....ហ្ហឹម! ឯងនេះ! ម៉ាក់និយាយមែនទែនទៅ! ក្រែងលោវាមានរឿងមិនស្រួលអីកើតឡើង»

mr.kim«ហុិស! ម៉ាក់អេុីយម៉ាក់! កុំគិតច្រើនពេក ផ្ទះយើងធំប៉ុណ្ណាប៉ុណ្ណីអ្នកណាគេហ៊ានចូលផ្តេសផ្តាសនោះ»

លោកយាយ«ម៉ាក់..ចេះតែភ័យទៅ! កូនមិនឃើញទេហេសក្នុងរឿង ទោះផ្ទះធំប៉ុណ្ណាក៏គេចូលប្លន់ចូលធ្វើបាបបានដែរ!»

mr.kim«ម៉ាក់ខ្លាចគេប្លន់មរតក80%របស់អេថេយ៍មែនទេ?»

លោកយាយ«ម៉ាក់ខ្លាចគេចូលមកធ្វើបាបគ្រួសារយើងច្រើនជាង»

mr.kim«គ្មានអ្នកគេមកធ្វើបាបគ្រួសារយើងទេម៉ាក់! ម៉ាក់ឈប់គិតច្រើនទៅ!»

លោកយាយ«សុំឲ្យដូចមាត់កូនទៅចុះ»(គាត់និយាយទាំងទម្លាក់ទឹកមុខចុះ ព្រោះមិនតែយប់មិញទេដែលប្លែក ប៉ុន្មានយប់ហើយដែលគាត់ឃើញគាត់ឮអ្វីប្លែក បើនិយាយទៅចាប់តាំងពីពេលដែលថេយ៍ទាស់គ្នាជាមួយមិត្តគេក្នុងពិធីជប់លាងមកម្ល៉េះ , ទោះជាផ្ទះធំប៉ុណ្ណាក៏គាត់នៅតែភ័យចឹង ធំបានការអី បោះតែគ្រាប់បែកមួយគ្រាប់ហ្នឹងរត់ទៅណាទាន់)

___________

:ទៅមើលរាងតូចយើងវិញ ថ្ងៃនេះនាងបានត្រឡប់មក
រកកន្លែងលក់របស់នាងវិញហើយ នាងមិនដឹងទេថាគួរនៅលក់នុំនេះតែមួយមុខឬក៏ត្រូវចេញរកការងារក្រៅម៉ោងបន្ថែម ព្រោះបើលក់នុំតែមួយមុខ ខ្លាចលោតែមិនអាចស៊ូរជាមួយសាលាកូនរៀនមិនកើត ណាមួយឮប៉ាថាមួយរយះនេះលក់មិនសូវដាច់ស្រាប់ផង។

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now