PART 04 : បងប្អូនចរិតខុសគ្នាដូចមេឃនិងដី💭

2.5K 54 0
                                    


pyul«អត់ទោស មានរឿងអីមែនទេ?»(អ្នកកម្លោះមុខស្រស់ត្រូវជាប្អូនប្រុសបុរសចិត្តមារ ក៏ជ្រៀតមកវែកប្រឡោះដើរចូលមកមើលចង់ដឹងថាមានរឿងអីកើតឡើងទើបដល់ថ្នាក់ស្ទះចរាចរណ៍ខ្លាំងបែបនេះ)

man«ប្អូនមើលក្មេងម្នាក់នេះទៅ មិនដឹងជាបែបថ្នាំមកពីណា សុខៗក៏ដើរមកចូលឡានបង នេះបែបចង់ឲគេបុកហើយនឹងអាលបានទារថ្លៃសំណងហើយមើលទៅ»(ម្ចាស់ឡាននិយាយរៀបរាប់ដោយចង្អុលសឹងតែដល់ក្បាលតួស្រី ឯតួស្រីមិនមាត់បានត្រឹមតែឱនមុខចុះព្រោះនាងពិតជាគ្មានចេតនាមែន)

pyul«អ្នកនាង..អ្នកនាងកើតអីមែនទេ?»(អ្នកកម្លោះលើកដៃទៅចាប់អង្រួនដើមដៃនាងតូចថ្នមៗមុននឹងបោះសំនួរជាក្រោយ)

man«វាមានទៅកើតស្អីវា ពួកក្មេងអាវ៉ាសែរដើរបែកថ្នាំពេលយប់រំខានគេឯងនឹងហើយ»

pyul«ស៊ូត!ស្តាប់គាត់និយាយសិន»(អ្នកកម្លោះលើកដៃជាសញ្ញាឲពួកគាត់ស្ងាត់មាត់ ហើយមកស្តាប់ការបកស្រាយរបស់នាងសិនសឹមកាត់ក្តី)

hayun«ខ្ញុំ...ខ្ញុំ....ព្រូស!!»(កំពុងតែហើបមាត់និយាយសុខៗ រាងតូចស្រាប់តែទន់ជង្គង់ដួលទៅដី ប៉ុន្តែក៏មានដៃអ្នកកម្លោះមកជួយទប់ទាន់ ។ មុខដ៏សែនអាណិតបានងើយឡើងបង្ហាញនៅស្លាកស្នាមជាច្រើនកន្លែងឲអ្នកគ្រប់គ្នាបានឃើញទាំងភ្នែកកំពុងបិតនៅឡើយ ខ្លួនប្រាណទន់ល្វិល្វក់បានទម្រេតមកលើអ្នកកម្លោះទាំងបាត់មាត់បាត់កឈឹង មិនដឹងជាទៅធ្វើស្អីមកទេបានជាអាការៈស្រមេ៉កស្រម៉កមើលមិនយល់បែបនេះ សាច់ក្តៅគគុកមាត់ស្លេកបុឹម មានដានទឹកភ្នែកជាប់ផ្ទៃមុខទៀត រាងក្រាស់ក៏ប្រញាប់វែកផ្លូវបីនាងដាក់ឡានសេរីទំនើបម៉ាកចុងក្រោយ ហើយក៏ជូននាងទៅមន្ទីរពេទ្យដែលក្បែរនោះ។ បងប្អូនចរិតខុសគ្នាដូចមេឃហើយនិងដី ម្នាក់ជាមនុស្សគ្មានហេតុផល សាហាវឃោរឃៅ ម្នាក់ទៀតជាមនុស្សដែលយកហេតុផលជាធំថែមទាំងចេះយកអាសារគេទៀត។

30នាទីក្រោយមក

គ្រូពេទ្យ«លោកត្រូវជាអ្វីនឹងអ្នកជំងឺ?»(គ្រូពេទ្យចោទសួរទៅអ្នកកម្លោះដែលកំពុងតែអង្គុយទ្រេតខ្លួននៅលើកៅអីក្នុងបន្ទប់នោះ)

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now